The Phnom Penh Post Search

Search form

ស្ដ្រី​ពពោះ​ឆ្លុះ​អេកូ​ ញឹកញាប់​ប្រឈម​នឹង​បញ្ហា​សុខភាព

Content image - Phnom Penh Post
រូបតំណាង៖ ការ​ឆ្លុះ​អេកូញឹកញាប់នាំ​ឲ្យ​ខាត​លុយ​កាក់ និងជំងឺស្រេ្តស។

ស្ដ្រី​ពពោះ​ឆ្លុះ​អេកូ​ ញឹកញាប់​ប្រឈម​នឹង​បញ្ហា​សុខភាព

ក្រុងញូវយ៉ក: ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​ក្នុង​ចំណោម ៣ នាក់​រងគ្រោះ​ព្រោះ «ចិត្ដ​អន្ទះសា​ចង់​ឆ្លុះ​អេកូ​ពោះ» និងអាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ផងដែរ។ គោលការណ៍​ណែនាំ​នៅ​អាមេរិក និង​អង់គ្លេស ឲ្យ​ធ្វើការ​ឆ្លុះ​អេកូ​នៅ​សប្ដាហ៍​ទី ១២ និង​ទី ២០ ដើម្បី​ពិនិត្យ​ពី​ការអភិវឌ្ឍ​កូន​ក្នុង​ផ្ទៃ។

ប៉ុន្ដែ​ការសិក្សា​ថ្មីមួយ​របស់​អង់គ្លេស បាន​បង្ហាញ​ថា ស្ដ្រីមាន​ផ្ទៃពោះ​ជិត​មួយ​ភាគបី ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​លើ​សេវាកម្ម​ឆ្លុះ​អេកូ​សាស្ដ្រ។

ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ការឆ្លុះ​អេកូ​សាស្ដ្រ​ញឹកញាប់​ពេក​បែរជា​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​គភ៌។

ការស្ទង់មតិ​លើ​ម្ដាយ ២ ពាន់​នាក់​ដោយ​គេហទំព័រ ឪពុក​ម្ដាយ ChannelMum.com បាន​រកឃើញ​ថា ស្ដ្រី​មានគភ៌​មួយ​ភាគបី បាន​ចំណាយ​ប្រាក់​ច្រើន​លើ​សេវាកម្ម​វេជ្ជសាស្ដ្រ​នេះ​ដោយ​អន្ទះសា​ចង់ដឹង​ពីសុខភាព​កូន ដែល​នាំឲ្យ​ក្រុម​អ្នកជំនាញ​ប្រើពាក្យ​ថ្មី «ចិត្ដ​អន្ទះសា​ចង់​ឆ្លុះ​អេកូ​ពោះ» ឬ (scanxiety)។

គ្លីនិក​ខ្លះ​ប្រើប្រាស់​ពេល​ឆ្លុះ​លើក​ន្លះ​ម៉ោង ដែល​ផ្ទុយ​ពីការ​ណែនាំ​ផ្នែក​វេជ្ជសាស្ដ្រ ខណៈ​គ្លីនិក​ខ្លះទៀត​បាន​ជួល​ពេទ្យ​ខ្វះ​ជំនាញ​ដែល​មិនចេះ​វិភាគ​អេកូសាស្ដ្រ​ត្រឹមត្រូវ និង​ខ្វះការ​ណែនាំ​ពេល​អតិថិជន​ជួប​បញ្ហា។

Mervi Jokinen ជាទី​ប្រឹក្សា​ស្ដង់ដារ​នៅ Royal College of Midwives បាន​និយាយ​ថា៖ «ការណែនាំ​នាពេល​បច្ចុប្បន្ន​ដោយ​វិទ្យាស្ថាន​ជាតិ​ដើម្បី​សុខភាព និង​សេវាកម្ម​វេជ្ជសាស្ដ្រ​ដ៏​ប្រសើរ គឺការ​ឆ្លុះ​អេកូ​នៅ​ចន្លោះ​សប្ដាហ៍​ទី ១៨ និង​ទី ២០។ ចំពោះ​ការឆ្លុះ​ច្រើនជាង​នេះ​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ស្ដ្រី ដែល​បង្កឲ្យ​ជំងឺ​ស្ដ្រេស និង​ខ្វល់ខ្វាយ»។

ថ្វីដ្បិត​តែវា​ត្រូវបាន​ចាត់ទុក​ថា​មាន​សុវត្ថិភាព​នៅពេល​ប្រើប្រាស់​ឧបករណ៍​អេកូសាស្ដ្រ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​ក៏ដោយ ប៉ុន្ដែ​វេជ្ជសាស្ដ្រ​ផ្នែក​នេះ​ក៏អាច​ទទួល​បរាជ័យ​ចំពោះ​ការ​បរិច្ឆេទ​កំណើត និង​វិភាគ​ស្រី ប្រុស​ខុស​ដែរ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • ក្រុម G7 រក្សា​គោលជំហរ​រឹងមាំ​លើ​បញ្ហា​រុស្ស៊ី​និង​រក្សា​តុល្យភាព​ចំពោះ​កិច្ច​ព្រម​ព្រៀង​អ៊ីរ៉ង់

    ក្រុងតូរ៉ុនតូ: ក្រុម​រដ្ឋមន្ត្រី​ការបរទេស​មកពី​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់ (G7) បាន​ប្តេជ្ញា​ការពារ «លទ្ធិ​ប្រជាធិប​តេយ្យ» របស់​ពួកគេ​ប្រឆាំង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​របស់​លោក​វ្ល៉ាឌីមៀរ ពូទីន កាល​ពី​ថ្ងៃ​