អ្វីដែល​ស្ដ្រី​ប្រាថ្នា​គឺជា​ចម្ងល់​របស់​បុរស​ៗគ្រប់​រូប​ដែល​ព្យាយាម​ស្វែង​យល់​ ជាពិសេស ពេល​ឡើង​គ្រែ​ជាមួយ​គ្នា​ម្ដង​ៗ​។ ស្វែង​យល់ពី​អ្វីដែល​ដៃគូ​ចង់​បាន​ អាច​ជា​បញ្ហា​យល់​ច្រឡំ តែ​វា​មិន​ពិបាក​នោះទេ​។ យ៉ាងណាមិញ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា ស្ដ្រី​មាន​រឿង​រ៉ាវ​ប៉ុន្មាន​ចំណុច​ដែល​ពួកគេ​នឹកភ្នក​ក្នុង​ចិត្ដ​ ពេល​រួម​ដំណេក ឬ​នែបនិត្យ​ជាមួយ​ដៃគូ​។ ដូច្នេះ ខាង​ក្រោម​នេះជា​បញ្ហា​ប៉ុន្មាន​ចំណុច​ដែល​ស្ដ្រី​គិត​ច្រើន​បំផុត​។

១. ដុត​អារម្មណ៍​ប្រកប​ដោយ​ភាព​រំជើប​រំជួល​​

ស្ដ្រី​គិតគូរ​ដល់​​សកម្មភាព​បញ្ឆេះ​អារម្មណ៍​យូរ​ពេល​បន្ដិច​ ដែល​មិនសូវ​ផ្ដោត​លើ​ការ​ឱបថើប​បែប​ធម្មតាៗ​នោះទេ​។ ការ​ចាប់​ផ្ដើម​ពី​ការថើប​សន្សឹម​ៗ​ និង​បង្ហូស​ទៅដល់​សកម្មភាព​ថើប​បែប​ត្រេក​ត្រអា​ ការ​ដុត​បញ្ឆេះ​អារម្មណ៍​អាច​ធ្វើ​ឱ្យ​ស្ដ្រី​មាន​ចំណង់​ខ្លាំង ដែល​ត្រៀម​ខ្លួន​សម្រាប់​ឆាក​ប្រយុទ្ធ​ជក់​ចិត្ដ​។

២. លេង​ធ្ងន់​ដៃ​បន្ដិច​

មិន​មែន​ស្ដ្រី​ទាំង​អស់​សុទ្ធ​តែ​ចូលចិត្ដ​បែប​សុភាព​ៗ​នោះទេ​។ ប៉ុន្ដែ​អ្នក​ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ពេល​បាន​ដឹង​ថា ស្ដ្រី​ជា​ច្រើន​ប្រាថ្នា​សិច​បែប​ធ្ងន់​ដៃ​។ មិនថា វា​ជា​វិធី​ចង​ក្រណាត់ខ្មៅ​លើ​ភ្នែក ឬ​លេង​ស្ទីល​ក្នុង​រឿង​ Fifty Shades of Grey ស្ដ្រី​ច្បាស់​ជា​ពេញ​ចិត្ដ​ពេញ​ថ្លើម​ពេល​អ្នក​លេង​យុទ្ធសាស្ដ្រ​សាហាវ​ខ្លះ​។ យ៉ាងណាមិញ វា​អាច​បង្ក​ជា​ការ​លំបាក​ចំពោះ​ស្ទីល​បែប​នេះ ដែល​គួរ​តែ​ទទួល​បាន​ការ​ឯកភាព​គ្នា​ជា​មុន​សិន​។

៣. ចង់​បាន​ចំណេញ​ច្រើន​រឿង​លើ​គ្រែ

«​អូន​ស្អាត​ណាស់!» ជា​អ្វីដែល​ស្ដ្រី​គ្រប់​រូប​​ប្រាថ្នា​ចង់​ឮ តែ​ «​អូន​ពិតជា​អស្ចារ្យ​ចំពោះ​រឿង​លើ​គ្រែ» ជា​អ្វី​ដែល​នារី​មិន​សូវ​​ជា​ចាប់​អារម្មណ៍​ឡើយ​។ បំពេញ​បំណង​នាង​ទៅ​តាម​ចំណូល​ចិត្ដ និង​សកម្មភាព​សិច​ផ្សេង​ៗ​នឹង​ធ្វើ​ឱ្យ​នាង​កាន់​តែមាន​ជំនឿ​ចិត្ដ​ និង​កាន់តែ​គឃ្លើន​ជាមួយ​អ្នក​។ តើមាន​អ្វី​លើសនេះ​ទៀត?

៤. ចង់​មាន​សូហ្វើរ​ដឹក​ជញ្ជូន​

បើនារី​របស់​អ្នក​ចេញ​ពី​កន្លែង​ធ្វើ​ការ​មក​ផ្ទះត្រៀម​ផ្ដល់​ភាព​ភ្ញាក់​ផ្អើល​នៅ​ផ្ទះ។ នាង​ច្បាស់​ជា​ពេញចិត្ដ​ក្នុង​ការ​ទទួល​បាន​នូវ​ក្ដី​ស្រឡាញ់ និង​ភាព​ត្រេក​ត្រអា​ពីអ្នក។ ដោះសម្លៀកបំពាក់​បន្ដិច​ម្ដងៗ និង​បង្កើត​ភាព​រំភើប​រំជួល​ជាមួយ​ស្ទីល​ថ្មី​ៗ​ ដែល​អាច​ធ្វើ​ឱ្យ​នាង​ឈ្លក់​វង្វេង។ ចូរបី​​ត្រកង​ទៅលើ​គ្រែដែល​តិច ​ឬ​ច្រើន​ក៏​ធ្វើ​ឱ្យ​នាង​ពុះ​កញ្ជ្រោល​ខ្លះ​ដែរ​។

៥. ការ​ប្រើ​មាត់​គឺជា​វិធី​សាស្ដ្រ​ដ៏​ចាំបាច់​

វាមិន​សុទ្ធ​សម្រាប់​តែ​ភាគី​បុរស​នោះទេ តែ​ការ​ទទួល​បាន​បទពិសោធបន្ថែម​ពី​​សិច​ដោយ​ប្រើ​មាត់​អាច​ធ្វើ​ឱ្យ​ភាគី​នារី​កាន់តែ​ប្រាថ្នា​ច្រើន​បន្ថែម​ទៀត​។ សិច​ដោយ​ប្រើ​មាត់​ ឬអូរ៉ាល់​សិចផ្ដល់​ឱកាស​ឱ្យ​មាន​ការ​បង្កើន​ភាព​ស្រើប​ស្រាល​ខ្លាំង​ ដែល​អាច​ឈាន​ដល់​ទីជម្រៅ​។ អ្នក​ក៏អាច​បន្ថែម​សកម្មភាព​ម្រាមដៃ​ទៅតាម​ទេពកោសល្យ​ផ្ទាល់​ខ្លួន​ផង​ដែរ៕ HR