The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្វែង​យល់ពី​អ្វីដែល​ភាគី​បុរស​ចង់​បាន​បំផុត​ពី​ដៃគូ ​ក្នុង​នាម​ជា​ស្វាមី​ភរិយា




ស្វែង​យល់ពី​អ្វីដែល​ភាគី​បុរស​ចង់​បាន​បំផុត​ពី​ដៃគូ ​ក្នុង​នាម​ជា​ស្វាមី​ភរិយា

Content image - Phnom Penh Post
បុរសៗត្រូវការនារីដែលពួកគេអាចពឹងអាស្រ័យបានទាំងកត្ដាផ្លូវចិត្ដ រាងកាយ និងហិរញ្ញវត្ថុផងដែរ។

ស្វែង​យល់ពី​អ្វីដែល​ភាគី​បុរស​ចង់​បាន​បំផុត​ពី​ដៃគូ ​ក្នុង​នាម​ជា​ស្វាមី​ភរិយា

វា​មិន​មែន​ជា​អាថ៌កំបាំង​​ថា តើនារី​មាន​គុណសម្បត្ដិ​អ្វីខ្លះ​ដែល​បុរស​ប្រាថ្នា​ចង់​បាន​ជា​ភរិយា​នោះទេ។ ក្រៅពី​ភាព​ស្មោះត្រង់ និង​ការ​យកចិត្ដ​ទុក​ដាក់​ចំពោះ​គ្នា​បុរស​ត្រូវការ​កត្ដា​មួយ​ចំនួន​ទៀត​ពី​ភរិយា​របស់​ខ្លួន​។ ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថាបុរស​ដែល​ស្វែងរក​ភរិយា​ត្រូវ​ចិត្ដ​ មិនសូវ​គិតគូរ​រឿង​ភារកិច្ច​ចង្ក្រាន​ជើង​ឆ្នាំង​ប៉ុន្មាន​ទេ​។ ខាង​ក្រោម​នេះជា​កត្ដា​រួម​ចំណែក​មួយ​ចំនួន​ ដែល​បុរស​ត្រូវការ​ពី​នារី​ជាភរិយា​។

Content image - Phnom Penh Post
ពួកគេមានគំនិតចង់រស់នៅជាមួយនារីដែលមានភាពចាស់ទុំផ្នែកចិត្ដគំនិត។

១. ការ​ពឹង​ពាក់​
បុរស​ប្រហែល​ជា​ត្រូវការ​នារី​ដែល​ពួកគេ​អាច​ពឹង​អាស្រ័យ​បានទាំង​កត្ដា​ផ្លូវ​ចិត្ដ រាងកាយ និង​ថែមទាំង​ហិរញ្ញវត្ថុ​ទៀតផង។ បុរស​លែង​ស្ថិត​ក្នុង​រជ្ជកាល​ដែល​ពួកគេ​ត្រូវ​តែជា​អ្នក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​តែម្នាក់​ឯង​ទៀត​​ហើយ​ តែ​ពួកគេ​ត្រូវការ​ភរិយា​ចេះ​ចូលរួម​ចំណែក​ទទួល​ខុសត្រូវ​ក្នុង​ផ្ទះ​សំបែង។

Content image - Phnom Penh Post
ពួកគេប៉ងប្រាថ្នាលើនារីដែលមានអាជីពការងារល្អមានការសិក្សាខ្ពស់។

២. ភាព​ចាស់​ទុំ​ខាងចិត្ដ​គំនិត​
នារី​ចរិត​មិន​នឹង​ធឹង​មិន​អាច​គាប់ចិត្ដ​បុរសបាន​យូរ​អង្វែង​ទេ។ ពេល​ភាគី​បុរស​គិត​ពី​រឿង​អាពាហ៍ពិពាហ៍ ពួកគេ​មាន​គំនិត​ចង់​រស់​នៅ​ជាមួយ​នារី​ដែល​មាន​ភាព​ចាស់​ទុំ​ផ្នែក​ចិត្ដ​គំនិត​។ អ្នក​ដែល​មិន​អាច​ដោះស្រាយ​ និង​ធ្វើ​ការ​សម្រេច​ចិត្ដ​លើ​កិច្ចការ​លំបាក​នៅ​ក្នុង​វ័យ​អាច​រៀប​ការ​បាន​ មិនមែន​ជា​ភរិយា​ល្អ​ឡើយ។

៣.ប្រវត្ដិ​ការ​អប់រំ​ល្អ
បុរស​ផ្ដល់ភាពទាក់​ទាញ​ទៅលើ​នារី​ ដែល​ជា​មនុស្ស​វៃឆ្លាតនិង​មាន​ប្រវត្ដិ​ការ​អប់រំ​ជ្រៅជ្រះ។ ពួកគេ​ប៉ង​ប្រាថ្នា​លើ​នារី​ដែល​មាន​អាជីព​ការងារ​ល្អ​មា​នការ​សិក្សា​ខ្ពស់ និង​មិនមែន​ត្រឹមតែ​ចេះ​ការងារ​ចង្ក្រាន​ជើង​ឆ្នាំង​ឡើយ។

Content image - Phnom Penh Post
បុរសស្រឡាញ់នារីដែលអាចចុះសម្រុងល្អក្នុងសង្គមជាមួយអ្នកដទៃ ជជែកលេងសើច និងរាប់អានមិត្ដភក្ដិទូលំទូលាយ។

៤. មាន​ទំនាក់​ទំនង​ក្នុង​សង្គម​ល្អ
តើ​នរណា​មិន​ចង់​ឱ្យ​ដៃគូ​ និង​ខ្លួន​ឯង​ចូលរួម​ក្នុង​កម្មវិធី​សប្បាយ​ៗ​នៅ​ខាង​ក្រៅ? បុរស​ស្រឡាញ់​នារី​ដែល​អាច​ចុះ​សម្រុង​ល្អ​ក្នុង​សង្គម​ជាមួយ​អ្នក​ដទៃ​ ជជែក​លេង​សើច​ និង​រាប់អាន​មិត្ដភក្ដិ​ទូលំទូលាយ​។ បុរស​ចូលចិត្ដ​សម្ញែង​ភរិយា​ខ្លួន​ដែល​អាច​បង្កើត​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​គ្រប់​ពេលវេលា​និង​គ្រប់​កាលៈទេសៈ។

៥. សុខភាព​ល្អ
បុរស​ប្រាថ្នា​ភរិយា​ដែល​ចេះគិ​តគូរ​ពី​សុខភាព​ខ្លួន​ឯង​។ ការ​​ធ្វើ​លំហាត់​ប្រាណ ឬ​យោគៈ​ គឺជា​វិធី​ថែរក្សា​សុខភាព​ និង​របៀប​របប​នៃ​ការ​រស់នៅ​ល្អ​ ដែល​ស្ទួយ​ទាំង​សុខភាព​ទំនាក់​ទំនង​ក្នុង​ជីវិត​ទំនើប​ថែម​ទៀតផង។

Content image - Phnom Penh Post
បុរសប្រាថ្នាភរិយា ដែលមានភាពហ្មត់ចត់ចំពោះក្ដីស្រមៃនិងមហិច្ឆតារបស់ខ្លួន។

៦. មហិច្ឆតា​
បុរស​ប្រាថ្នា​ភរិយា​ ដែល​មាន​ភាព​ហ្មត់ចត់​ចំពោះ​ក្ដីស្រមៃ​និង​មហិច្ឆតា​របស់​ខ្លួន​។ បុរស​ចង់​បាន​ការ​គាំទ្រ​ពី​ភរិយា​របស់​ខ្លួន​ បើ​ពួកគេ​ត្រូវ​រត់​ប្រដេញ​ក្ដី​សុបិន​។ បុរស​ចង់​បាន​ភរិយា​មាន​មហិច្ឆតា​ខ្ពស់​ជាង​ខ្លួន​ ហើយ​បើ​អាច​កាន់​តែ​ខ្ពស់​ខ្លាំង រឹតតែ​ប្រសើរ៕ HR

អត្ថបទគួរចាប់អារម្មណ៍