The Phnom Penh Post Search

Search form

ហ្ស៊ែន​ អាច​កំណត់​អាយុ​ចាប់​ផ្ដើម​រួមភេទ​ដំបូង​របស់​យុវវ័យ​

Content image - Phnom Penh Post
​រូបភាព​តំណាងៈ ថ្មីៗ​នេះ ក្មេង​ជំទង់​ឈាន​ដល់​វ័យ​រួមភេទ​ត្រឹម​អាយុ ១២,៥ ឆ្នាំ។

ហ្ស៊ែន​ អាច​កំណត់​អាយុ​ចាប់​ផ្ដើម​រួមភេទ​ដំបូង​របស់​យុវវ័យ​

ក្រុងប៉ារីស: ការ​សិក្សា DNA របស់​មនុស្ស​ជាង ៣៨ ម៉ឺន​នាក់​បាន​រក​ឃើញ​ហ្ស៊ែន​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជួយ​កំណត់​អាយុ​ដែល​អ្នក​អាច​រួមភេទ​លើក​ដំបូង​របស់​យុវវ័យ។

កត្ដា​ជា​ច្រើន ដូចជា ស្ថិរភាព​គ្រួសារ សម្ពាធ​ពី​មិត្ដភក្ដិ និង​បញ្ហា​ផ្ទាល់​ខ្លួន​ធ្លាប់ជះ​ឥទ្ធិពល​លើ​យុវវ័យ​ឲ្យធ្លាក់​ក្នុង​ល្បែង​ស្នេហ៍​តណ្ហា​ទាំង​វ័យ​ក្មេងខ្ចី។

យោង​តាមការ​សិក្សា​របស់​ លោក ឃេន អ៊ុង​ ជា​សហអ្នក​និពន្ធ​មកពី​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​សាកល​វិទ្យាល័យ​ខេមប្រ៊ីដ​ បាន​និយាយថា​ ពេលនេះ ការសិក្សា​ពី​ហ្ស៊ែន​ដ៏ធំមួយ​រកឃើញ​ថា ហ្សែន​ក៏មាន​ឥទ្ធិពល​សម្បើម​ណាស់​ដែរ។

លោក​ប្រាប់ AFP ថា​៖ «ហ្ស៊ែន​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ប្រមាណ ២៥ ប្រភេទ​នូវវ័យ​ដែល​ក្មេងៗ​ចាប់​ផ្ដើម​រួមភេទ​ដំបូង»។

ហ្ស៊ែន​ មាន​ឥទ្ធិពល​ជាង​កត្ដា​ផ្សេងៗ ខណៈ​អាយុ​កាល​ពេញវ័យ​ឈាន​មកដល់ មិនថា​ពួកគេ​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​ល្បែង​ស្នេហ៍​ឬយ៉ាង​ណា​នោះទេ។ អាយុ​មធ្យម​ដែល​សមល្មម​ក្នុង​ការ​រួមភេទ​ទាំង​យុវជន និងយុវតី​បាន​ធ្លាក់​ចុះពី​វ័យជាង ១៨ ឆ្នាំ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៨៨០ មក​ត្រឹមតែ ១២,៥ ឆ្នាំ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០​។ នេះ​បើ​យោងតាម​ការ​សិក្សា​របស់​ក្រុម​អ្នក​និពន្ធ។

លោក អ៊ុង និង​ក្រុម​ការងារ​បាន​ធ្វើ​ការ​វិភាគ​ហ្ស៊ែន​មនុស្ស​ជាង ១២៥ ពាន់នាក់ ក្នុង​ការ​សិក្សា​ផ្នែក​សុខភាព​របស់​ចក្រភព​អង់គ្លេស និង​សម្គាល់ពី​ទំនាក់ទំនង​រវាង​ភាពប្លែក​គ្នា​នៃ​ហ្ស៊ែន​ចំនួន ៣៨ ប្រភេទ​ និង​អាយុ​ដែល​ពួកគេ​ផ្ដើម​រួមភេទ​ដំបូង។

ការ​ស្រាវជ្រាវ​កន្លងមក បានបង្ហាញ​ថា យុវវ័យ​ដែល​ចាប់ផ្ដើម​រួមភេទ​នៅ​អាយុ​ក្មេងខ្ចី​ពេកនាំ​ឲ្យមាន​ការ​សិក្សាខ្សោយ​ ព្រមទាំង​មាន​សុខភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្ដ​ខ្សោយ​ផងដែរ។ ការឆាប់​ពេញ​វ័យ​ក្រមុំ​កំលោះ​ត្រូវបាន​ភ្ជាប់​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺទឹក​នោម​ផ្អែម ជំងឺ​បេះដូង និង​ជំងឺ​មហារីក​មួយ​ចំនួន​ទៀត។

ប៉ុន្ដែការ​សិក្សាថ្មី​ៗនេះ​ភាគច្រើន​បានផ្ដោត​តែលើ​កត្ដា​សង្គម​វប្បធម៌​ចំពោះ​សិច​យុវវ័យ​ប៉ុណ្ណោះ។

ក្រុមការងារ​ទាំងនេះ​បានឲ្យ​ដឹងថា ពួកគេ​សង្ឃឹម​ថា លទ្ធផល​នេះ​នឹង​អាចជួយ​កំណត់​ និង​តម្រែ​តម្រង់កុមារ​កុំឲ្យ​ឆាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ល្បែង​ស្នេហា​ពេក៕

អត្ថបទគួរចាប់អារម្មណ៍