ក្រុងញូវយ៉ក៖ វិបត្ដិ​កូវីដ​ប៉ះពាល់​ជីវិត​មនុស្ស​គ្រប់​ទិដ្ឋភាព រួមទាំង​ចំណង់​ផ្លូវភេទ​ផងដែរ។ បើ​អ្នក​មើលឃើញ​ថា ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ អ្នកជំនាញ​សុខភាព​ផ្លូវភេទ​បាន​និយាយ​ថា អ្នក​មិន​ឯកោ​នោះទេ។

ទោះបីជា​ចំណង់​ផ្លូវភេទ​ទាប​ខ្ពស់​អាច​បណ្ដាល​មកពី​បុគ្គលម្នាក់ៗ និង​បញ្ហា​សុខភាព​រៀងៗ​ខ្លួន​យ៉ាងណា​ក៏ដោយ ក៏​ជាក់ស្ដែង វិបត្តិ​កូវីដ​កំពុង​ចូលរួម​ចំណែក​យ៉ាងសំខាន់​មួយ​ផងដែរ។

លទ្ធផល​សិក្សា​លើ​ពលរដ្ឋ​អាមេរិក ៣ ពាន់​នាក់​បាន​រកឃើញថា មនុស្ស​ភាគច្រើន​មិន​ព្យាយាម​ចាប់​យក​ជម្រើស​សិច​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ស្ដ្រេស និង​បារម្ភ​ទាក់ទង​នឹង​ជំងឺ​កូវីដ​នេះ​ទេ។

ការសិក្សា​លើ​មនុស្ស ៤៥៩ នាក់​ផ្សេងទៀត​ក្នុង​ប្រទេស​ចិន ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ Sexual Medicine បាន​រកឃើញ​ថា ម្នាក់​ក្នុងចំណោម ៤ នាក់ បាន​ជួប​បទពិសោធ​ធ្លាក់​ចំណង់​ផ្លូវភេទ​ទាក់ទង​នឹង​វិបត្ដិ​កូវីដ​ពេល​មាន​ការបិទ​ខ្ទប់​ខ្លាំង​ក្នុង​ខែមីនា។

អ្នកចូលរួម​ក្នុង​ការសិក្សា​ប្រមាណ ៣៧ ភាគរយ​បាន​រាយការណ៍​ពី​ការធ្លាក់ចុះ​ចំណង់​ផ្លូវភេទ ខណៈ​បុរស ៣២ ភាគរយ និង​ស្ដ្រី ៣៩ ភាគរយ​អះអាង​ថា ខ្លួន​ថមថយ​កាម​តម្រេក។

មូលហេតុ​ដែល​វិបត្តិ​កូវីដ​អាច​ប៉ះពាល់​ចំណង់​ផ្លូវភេទ

លោក Ian Kerner អ្នកជំនាញ​ព្យាបាល​ផ្លូវចិត្ដ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍ និង​គ្រួសារ​ក៏​ជា​អ្នកឯកទេស​ផ្លូវភេទ​ក្នុង​ទីក្រុង​ញូវយ៉ក និង​ជា​អ្នកនិពន្ធ She Comes First បាន​មើលឃើញ​ពី​ការធ្លាក់ចុះ​ទាំង​បញ្ហា​សិច និង​ចំណង់​ផ្លូវភេទ​ជាមួយ​ដៃគូ តាំងពី​ចាប់ផ្ដើម​ផ្ទុះ​រោគរាតត្បាត​នេះ។ សំខាន់​ត្រូវ​ដឹងថា ទោះបីជា​គ្មាន​វិបត្ដិ​កូវីដ ក៏ដូចជា​បញ្ហា​សង្គម និង​នយោបាយ​យ៉ាងណា​ក៏ដោយ ក៏​ចំណង់​ផ្លូវភេទ​អាច​ប្រែប្រួល​ផងដែរ។

លោក Kerner និយាយថា៖ «ខ្ញុំ​គិតថា យើង​រមែង​យល់ថា ចំណង់​ផ្លូវភេទ​រមែង​មាន​ភាពស្ថិតស្ថេរ ហើយ​វា​មិនមាន​ចីរភាព​នោះទេ។ វា​ជា​មុខងារ​ដំណើរការ​ដោយ​មាន​កត្ដា​ចូលរួម​ជាច្រើន»។

យោងតាម​លោក​វេជ្ជបណ្ឌិត បានឱ្យ​ដឹងថា បញ្ហាផ្សេងៗ​ដែល​ជំរុញ​ឱ្យ​ចំណង់​ផ្លូវភេទ​ធ្លាក់ចុះ រួមមាន អាយុ ការប្រើប្រាស់​ឱសថ ជក់បារី និង​គ្រឿង​ស្រវឹង​ជា​ទម្លាប់ ជំនឿ​ចិត្ដ រូបរាងកាយ និង​ទំនាក់ទំនង​បច្ចុប្បន្ន​ជាមួយ​ដៃគូ​រួមភេទ។ ទាំងអស់​នេះ ធ្វើឱ្យ​ប៉ះពាល់​ដល់​ថាមពល​ផ្លូវភេទ​ទោះ​មាន ឬ​មិនមាន​វិបត្ដិ​កូវីដ។

ស្ដ្រេស និង​អារម្មណ៍​ក្រេវក្រោធ

អ្នកចូលរួម​ក្នុង​ការសិក្សា​ ៣ ពាន់​នាក់​ស្ដ្រី ៣៩ ភាគរយ​អះអាង​ថា ខ្លួន​ថមថយ​កាមតម្រេក។

ចាប់ពី​បញ្ហា​ជីវសាស្ដ្រ វិបត្ដិ​កូវីដ​សកល​បាន​បង្ហាញ​សញ្ញាណ​អវិជ្ជមាន​ថា វា​មិនមែន​ជា​វេលា​សុវត្ថិភាព និង​ស្ថិរភាព​ក្នុង​ការពពោះ​ឡើយ។ នេះ​យោងតាម​អ្នកជំនាញ​ផ្នែក​អាពាហ៍ពិពាហ៍ និង​គ្រួសារ អ្នកស្រី អាលីស រូប៊ីបាស មកពី​ទីក្រុង​ម៉ាលីប៊ូ រដ្ឋ​កាលីហ្វ័រនីញ៉ា។

អ្នកស្រី​បាន​និយាយថា៖ «សរុបមក លុះតែ​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​រាត្រី​ទឹកឃ្មុំ​ជាមួយ​ដៃគូ ឬ​មាន​អារម្មណ៍​ត្រេកត្រអាល​ខ្លាំង​ចង់​រួមភេទ សល់​ពេល​ចំណង់​ផ្លូវភេទ​ហាក់​មាន​ការប្រែប្រួល​ហើយ»។

ស្ដ្រេស ភាពក្រេវក្រោធ និង​ជំងឺ​ធ្លាក់ទឹក​ចិត្ដ​អាច​កាត់បន្ថយ​ចំណង់។ វិបត្ដិ​កូវីដ​បាន​ក្លាយជា​ដើមចម​សំខាន់​មួយ​លើ​កត្ដា​ទាំង ៣ ចាប់ពី​ភាពភ័យខ្លាច​តាំងពី​ថ្ងៃ​ការផ្ទុះឡើង​នៃ​ជំងឺ​ដំបូង​រហូត​ដល់​ស្ដ្រេស​ក្រោម​សម្ពាធ​នៃ​វិធានការ​របស់​រដ្ឋអំណាច បន្ថែម​ដោយ​ព័ត៌មាន​បុក​ពោះ​ស្ទើរតែ​រៀងរាល់ថ្ងៃ​ទៀត។

ការរស់នៅ​ជុំ​គ្រួសារ

អ្នកខ្លះ​រើ​មក​រួមរស់​ជាមួយ​ក្រុមគ្រួសារ​វិញ​ ដើម្បី​រង់ចាំ​ដល់​ចប់​កូវីដ ដែលជា​រនាំង​ឱកាស​នៃ​ការរួមភេទ​ផងដែរ។

អ្នកខ្លះ​រើ​មក​រួមរស់​ជាមួយ​ក្រុមគ្រួសារ​វិញ​ ដើម្បី​រង់ចាំ​ដល់​ចប់​កូវីដ ដែល​ជា​រនាំង​ឱកាស​នៃ​ការរួមភេទ​ផងដែរ។ ថ្វីដ្បិតតែ​រស់នៅ​ជុំគ្នា​អាច​ជួយ​ធានា​លុយ​ក្នុង​កាបូប តែ​វា​អាច​បង្ក​ការលំបាក​ដល់​ជីវភាព​លើ​គ្រែ។

ដូច​លោក​វេជ្ជបណ្ឌិត Kerner ពន្យល់ថា ប្ដី​ប្រពន្ធ​ជាច្រើន​គូ​អាច​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​ឯកជនភាព​ដូច​កាល​គ្រា​នៅ​ផ្ទះ​ខ្លួនឯង។ អ្នកខ្លះ​ត្រូវ​ដោះស្រាយ​ការរំខាន​ជាមួយ​កូនៗ ឬ​មនុស្ស​ចាស់​នៅផ្ទះ​ថែមទៀត។

ខ្វះ​ភាពសម្បូរបែប

មនុស្ស​ជាច្រើន​គ្មាន​ឱកាស​បង្កើត​ភាពរ៉ូមេនទិក​នៅ​ខាងក្រៅ និង​ពង្រឹង​ទំនាក់ទំនង​ស្នេហា​ក្នុង​ការជំរុញ​ដល់​ផ្លូវ​អារម្មណ៍ ឬ​ចំណង់។

ធាតុ​ផ្សំ​ធំ​មួយ​នៃ​សកម្មភាព​លើ​គ្រែ​គឺ​អ្វី​ដែល​បាន​កើតឡើង​ក្រៅ​បរិវេណ​គ្រែ​ដេក​ផងដែរ។ មនុស្ស​ជាច្រើន​គ្មាន​ឱកាស​បង្កើត​ភាពរ៉ូមេនទិក​នៅ​ខាងក្រៅ និង​ពង្រឹង​នូវ​ចំណងស្នេហា​ក្នុង​ការជំរុញ​ដល់​ផ្លូវ​អារម្មណ៍ ឬ​ចំណង់។

លោក Kermer បាន​បន្ដថា៖ «សេចក្ដី​ស្រឡាញ់ និង​ចំណង់​ផ្លូវចិត្ដ​ហាក់បី​ដូចជា​ថាមពល​ជីវិត និង​ថាមពល​កាម​តម្រេក ហើយ​មនុស្ស​ជាច្រើន​មិនបាន​ប្រើ​អានុភាព​របស់​ខ្លួន​អស់​នោះទេ»។

អត់​សូវ​ធ្វើ​លំហាត់ប្រាណ តែ​សម្ញែង​ខោ​កីឡា។ ថ្វីដ្បិតតែ​វា​គ្មានអ្វី​ខុស​ចំពោះ​បញ្ហា​នេះ​យ៉ាងណា​ក៏ដោយ ក៏​វា​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ចំណង់​អ្នក​ដែរ។

ខ្វះ​ឱកាស​រួមភេទ

អ្នក​ដែល​នៅ​លីវ​អាច​មាន​អារម្មណ៍​ឯកា និង​បារម្ភ​ពី​ការរក​ដៃគូ ក៏ដូចជា​សម្ព័ន្ធ​មេត្រីភាព​អំឡុងពេល​វិបត្ដិ​កូវីដ​នេះ។

អ្នក​ដែល​នៅ​លីវ​អាច​មាន​អារម្មណ៍​ឯកា កណ្ដោចកណ្ដែង និង​បារម្ភ​ពី​ការរក​ដៃគូ ក៏​ដូចជា​សម្ព័ន្ធ​មេត្រីភាព​អំឡុងពេល​វិបត្ដិ​កូវីដ​នេះ។ ទោះបីជា​អ្នក​នៅ​លីវ​អាច​មិនសូវ​មាន​ឱកាស​រួមភេទ នោះ​មិនមែន​មាន​ន័យថា ចំណង់​របស់​ពួកគេ​ធ្លាក់ចុះ​ឡើយ។

លោក Kerner បាន​យាយ​ថា៖ «បើ​អ្នក​នៅ​លីវ ហើយ​អ្នក​ធ្លាប់​សេពគប់​ដៃគូ​ស្នេហា អ្នក​ប្រហែល​ជា​ត្រូវ​ធុញថប់​ខ្លាំង»។ មិនមែន​មាន​ន័យថា មាន​ដៃគូ​រួមភេទ​ច្រើន​អាច​បញ្ចប់​ថា ជា​បុគ្គល​មាន​ចំណង់​ផ្លូវភេទ​ខ្ពស់​នោះទេ វា​គ្រាន់តែ​ជា​ការបំពេញ​សេចក្ដី​ត្រូវការ​ជាមួយ​ដៃគូ​ប៉ុណ្ណោះ៕ HR