នេះគឺជាសារប្រយោជន៍មួយចំនួនដែលអ្នកជំនាញសិចរកឃើញថាសិចពិតជាបានផ្តល់សម្រាប់សុខភាពជីវិតគូស្នេហ៍មែន។
១.សិចជួយឲ្យស្រកទម្ងន់
តើអ្នកមានការញញើតនឹងរឿងនេះទេ? តាមពិតប្រសិនបើអ្នកមិនមានពេលវេលាទៅកន្លែងហាត់ប្រាណគ្រប់គ្រាន់នោះ សូមកុំភ្លេចថាសិចក៏ជាប្រភេទនៃការហាត់ប្រាណមួយដ៏អស្ចារ្យដែរ។ ការរួមភេទអាចជួយដុតកម្តៅសារជាតិកាឡូរីបាននៅចន្លោះពី៧៥ទៅ១៥០ កាឡូរីក្នុងរយៈពេល១ម៉ោង នេះបើតាមអនុសាសន៍របស់អ្នកជំនាញខាងសិចសាស្ត្រ។
ដោយឡែកសិចក៏អាចជួយឲ្យប្រព័ន្ធសាច់ដុំរបស់អ្នកមានការបត់បែនតាមដំណើរធម្មតាផងដែរ។ អ្នកជំនាញខាងសិចសាស្រ្តបានឲ្យដឹងថា ការរួមភេទដែលមានលក្ខណៈសម្រេចដល់ត្រើយនោះ វាបានបញ្ចេញនូវជាតិតេស្តូស្តេរ៉ូន(testosterone)ដែលវាមានលក្ខណៈចាំបាច់សម្រាប់ជួយបង្កើតនិងរក្សានូវដំណើរការនៃប្រព័ន្ធសាច់និងឆ្អឹងលើរូបរាងកាយមនុស្សមានភាពរលូនល្អ។
២.សិចអាចឲ្យសុខភាពបេះដូងដំណើរការបានល្អ
អ្នកប្រហែលជាជ្រាបហើយថាជំងឺបេះដូងគឺជាជំងឺលេខមួយបានសម្លាប់ជីវិតស្រ្តី។ ការទទួលទានអាហារណាមានប្រយោជន៍ដល់សុខភាពនិងរក្សាជាតិកូលេស្តេរ៉ូល និងសូដ្យូមឲ្យមានកម្រិតទាបនោះវាជាមធ្យោបាយមួយល្អសម្រាប់សុខភាព តែសិចវិញក៏មិនចាញ់នឹងវិធីរក្សាសុខភាពបេះដូងខាងលើនេះដែរ ។ អ្នកជំនាញថា ការរួមភេទជាការហាត់ប្រាណមួយដែលបង្កើតនូវចង្វាក់បេះដូងដើរល្អនិងធ្វើឲ្យចរន្តឈាមក៏ដើរបានល្អផងដែរ។ ការរួមភេទពីពីរលើកឬច្រើនជាងនេះក្នុងមួយសប្តាហ៍នោះវាអាចជួយកាត់បន្ថយនូវជាតិខ្លាញ់មិនឲ្យនៅក្នុងបេះដូងបានពាក់កណ្តាលឯណោះ។
៣.សិចជួយដេកលក់ស្រួល
តើអ្នកធ្លាប់មានបញ្ហាដេកមិនលក់ដោយសារការខ្វាយខ្វល់ចិត្តនិងកើតជំងឺស្រេ្តស ឬ បានប្រើវិធីខ្លះដើម្បីជួយឲ្យដេកលក់ស្រួលដែរទេ? ប្រសិនបើប្រើថ្នាំសង្កូវឬ ឱសថនានាមិនបានកបនោះ សិចអាចជួយឲ្យអ្នកដេកលក់ស្រួលបាន។ មនុស្សភាគច្រើននិយាយថាសិចពិតជាបានធ្វើឲ្យពួកគេទទួលបាននូវអារម្មណ៍ធូរស្រាលនិងដេកលក់ស្រួលប្រាកដមែន។
៤.សិចអាចជួយឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយមនុស្សរឹងមាំ
កាលៈទេសៈ នេះសិចពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពមនុស្ស ជាពិសេសមនុស្សមានក្តីបារម្ភចំពោះប្រព័ន្ធភាពស៊ាំខ្លួនដែលងាយនឹងទទួលរងនូវជំងឺផ្តាសាយកម្រិតស្រាលនិងធ្ងន់នានានោះតែម្តង។ ការសិក្សាបានបង្ហាញឲ្យឃើញថា បុគ្គលណាដែលបានប្រតិបត្តិការសិចម្តងឬពីរដងក្នុងមួយសប្តាហ៍មានអត្រាខ្ពស់ដល់ទៅ៣០ភាគរយសម្រាប់ប្រព័ន្ធភាពស៊ាំរាងកាយមិនងាយនឹងទទួលរងនូវជំងឺនានាបាន។
៥.សិចអាចជួយឲ្យសុខភាពផ្លូវចិត្តធូរស្បើយ
តើអ្នកធ្លាប់ប្រើវិធីសាស្រ្តណាខ្លះក្នុងការកម្ចាត់នូវអារម្មណ៍ហ្មងសៅទុក្ខលំបាកនិងក្តីកង្វល់ចិត្ត? អ្នកជំនាញសិចសាស្រ្តនិយាយថា តាមលក្ខណៈចិត្តសាស្រ្តសកម្មភាពសិចបានជួយបង្កើតស្ថានភាពផ្លូវចិត្តមនុស្សមានលក្ខណៈល្អប្រសើរដោយវាបានជួយអ្នកឲ្យមានអារម្មណ៍ស្និទ្ធស្នាលនិងកាត់បន្ថយនូវភាពហ្មងសៅនានាពីចិត្ត។ វាក៏បានជួយកាត់បន្ថយនូវការឡើងសម្ពាធឈាមទៀតផងដែរតាមរយៈសិចនេះ។
៦.សិចអាចជួយបំបាត់នូវអាការឈឺចាប់នានា
នាពេលកន្លងមកមានអ្នកខ្លះបដិសេធចំពោះក្តីប្រាថ្នាសម្ព័ន្ធភាពសិចរបស់គូស្នេហ៍ខ្លួនដោយសារតែគេមានអាការដូចជាឈឺក្បាលជាដើម។ គេជឿថាត្រូវតែរៀបចំឲ្យបានច្បាស់លាស់រវាងសហសម្ព័ន្ធភាពនៃសិចនិងការឈឺចាប់។ ការរួមភេទឈានដល់ត្រើយនោះគឺកើតចេញពីជាតិអ័រម៉ូនអុកស៊ីតូស៊ីនក្នុងខ្លួនមនុស្សតែម្តងដែលវាបង្កឲ្យមានភាពសុខសាន្តនៃរាងកាយ និងចិត្តបានព្រោះវាជាថាមពលធម្មជាតិម្យ៉ាង។
៧.សិចអាចជួយសម្រួលដល់ប្រព័ន្ធត្រួតពិនិត្យប្លោកនោមដំណើរការបានល្អ
ពិតណាស់អ្នកជំនាញខាងសិចថា តាមរយៈការរួមភេទនេះវាក៏ជាការហាត់ប្រាណមួយបានជួយកម្រើកដល់ប្រព័ន្ធសាច់ដុំបាន។ តើចុះហេតុអ្វីបានជាចាំបាច់តែសិចនោះ? សិចមិនត្រឹមតែបង្កើននូវភាពសប្បាយរីករាយចិត្តប៉ុណ្ណោះទេ តែវាក៏បានបង្កើនភាពរឹងមាំដល់ប្រព័ន្ធសាច់ដុំទៀតផង។ សិចនេះឯងវាបានជួយរឹតបន្តឹងសរសៃឈាមនៅត្រង់សាច់ដុំប្លោកនោម ឲ្យបញ្ឈប់ការបញ្ចេញទឹកនោមផងដែរ។
៨.សិចអាចជួយឲ្យស្បែកមានសុខភាពល្អ
តើសិចពិតជាជួយឲ្យស្បែកមានសម្រស់ស្អាតមែនឬ? ក្រុមអ្នកជំនាញខាងសុខភាពនិយាយថាការរួមភេទពិតជាបានជួយឲ្យស្បែកមនុស្សគ្រប់ប្រភេទមានសម្រស់ស្រស់ស្អាតមែន។ អំឡុងពេលរួមរ័ករាងកាយមនុស្សនឹងបញ្ចេញជាតិអ័រម៉ូនម្យ៉ាងឈ្មោះ ហៅកាត់ថា«DHEA» ហើយវាអាចបង្កើននូវភាពស៊ាំលើស្បែកអ្នកឲ្យមានសុខភាពល្អ។ ដូច្នេះអ្នកក៏ចំណេញប្រាក់រាប់រយដុល្លារពីការទិញឡេ ឬក្រែមលាបស្បែកនាពេលរាត្រីនោះបានដែរ៕ PR