ក្រុងហ្ស៊េរុយសាឡិម: ការស្រាវជ្រាវអ៊ីស្រាអែលថ្មីមួយបានបង្ហាញថា ការទទួលទានអាហារពេលព្រឹកជំរុញឲ្យហ្ស៊ែនជួយធ្វើការសម្រកទម្ងន់។
ការទទួលទាននាពេលព្រឹកព្រលឹមក៏ជួយសម្រួលជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន ដែលអាចជួយទប់ទល់នឹងជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ។
ពេលអ្នករំលងអាហារពេលព្រឹក ហ្ស៊ែនទាក់ទងនឹងការសម្រកទម្ងន់ មិនសូវមានអានុភាព ដែលនាំឲ្យជាតិស្ករក្នុងឈាមកើនឡើង ដែលអាចបង្កឲ្យធាត់ ដោយមិនសំដៅលើអាហារប៉ុន្មានពេលទៀតនោះទេ។
អ្នកនិពន្ធការសិក្សា Daniela Jakubowicz មកពីសាកលវិទ្យាល័យតែលអាវីវ (TAU) បាននិយាយថា៖ «ការទទួលទានអាហារសមស្របតាមពេលវេលា ដូចជា ការទទួលទានអាហារពេលព្រឹកមុនម៉ោង ៩:៣០ ព្រឹក អាចជួយបង្កើនលទ្ធភាពរំលាយអាហារ សម្រួលដល់ការសម្រកទម្ងន់ និងទប់ស្កាត់បញ្ហានាំឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ព្រមទាំងជំងឺពាក់ព័ន្ធវ័យជរាថែមទៀតផង»។
ការញ៉ាំអាហារពេលព្រឹកជំរុញហ្ស៊ែនពាក់ព័ន្ធនឹងការសម្រកទម្ងន់ឲ្យមានប្រតិបត្ដិការខ្ពស់។ ការទទួលទានពេលព្រឹកក៏ជួយគ្រប់គ្រងជាតិស្ករ និងកម្រិតអាំងស៊ុយលីនក្នុងឈាមផងដែរ។
ផ្ទុយទៅវិញ ការស្រាវជ្រាវផ្សេងទៀតដោយសាកលវិទ្យាល័យ Loughborough និង Bedfordshire បែរជាលើកឡើងថា ការមិនញ៉ាំអាហារពេលព្រឹក ដោយទុកពោះទទេរហូតដល់ម៉ោងបាយថ្ងៃត្រង់ អាចជំរុញឲ្យការទទួលកាឡូរីប្រមាណ ២៥៣ ទាបជាងរាល់ដងក្នុងមួយថ្ងៃ និងអាចជួយសម្រកទម្ងន់ទៅវិញ៕HR