ចូរ ព្យាយាមញ៉ាំអាហារពេលយប់ដែលមានជាតិកាបូអ៊ីដ្រាដដូចជាដំឡូង ឬអង្ករសំរូប។ អាហារសម្បូរជាតិអាមីដុងទាំងនេះអាចមានផលល្អសម្រាប់ឲ្យងងុយគេ ព្រោះវាជួយឲ្យ រាងកាយផលិតសារធាតុគីមី Serotonin ដើម្បីជួយបន្ថយភាពថប់អារម្មណ៍ និងពង្រឹងដល់ការគេង។ ជាទូទៅ អ្នកជំនាញណែនាំឲ្យអ្នកមានបញ្ហាគេងមិនលក់ទទួលទានត្រីសាច់មាន់ ឈីស សណ្តែក ផ្លែប័រ និងចេកឲ្យបានច្រើន។ ការញ៉ាំផ្លែចេកមួយផ្លែមួយម៉ោងមុនចូលគេងអាចជួយឲ្យអ្នកគេង លក់បានយូរ៕