ក្រុងប៉េកាំង: ប្ដី​ប្រពន្ធ​ដែល​ប៉ង​ចង់បាន​កូន​អាច​ទទួល​ប្រយោជន៍​ពី​ការ​រួម​ភេទ ២ ដង​ក្នុង ១ រាត្រី ដោយ​មិន​ផ្ដោត​លើ​មូល​ហេតុ​ជា​សំខាន់។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​បាន​រក​ឃើញ​ថា មេជី​វិត​ប្រមូល​ផ្ដុំ​គ្នា​រយៈពេល ៣ ម៉ោង​ក្រោយ​បុរស​បាញ់​ទឹកកាម ធ្វើ​ដំណើរ​ឆ្លង​កាត់​ដៃ​ស្បូន​យ៉ាង​លឿន​បំផុត និង​ទំនង​ជា​អាច​បង្ក​កំណើត​បាន​ឆាប់។

ពួកគេ​បាន​រកឃើញថា មេជីវិត​ត្រូវបាន​ផលិតឡើង​ដោយ​មិន​លើស​រយៈពេល ១៨០ នាទី ក្រោយ​ពី​បុរស​សម្រេច​កាម អាច​ជួយ​ជំរុញ​ការ​បង្ក​កំណើត​កូន​ក្រៅ​ស្បូន (IVF) នូវ​អត្រា ១ ភាគ។

លទ្ធផល​រកឃើញ​រប​ស់​ចិន​មាន​លក្ខណៈ​ខុសប្លែក​ពី​ជំនឿ​ដែលថា បុរស​ម្នាក់​ត្រូវ​ចំណាយ​ពេល​ពី ២៤ ទៅ ៣៦ ម៉ោង​ដើម្បី​បង្កើត​មេជី​វិត​ថ្មីៗ​ក្រោយ​ពី​បាញ់​ទឹក​កាម​ម្ដង។

លទ្ធភាព​គ្មាន​កូន​បានកើត​ឡើងលើ​ស្ដ្រី​ប្រមាណ ១១ ភាគរយ និង​បុរស ៩ ភាគរយ​ក្នុង​វ័យ​ផលិត​កូន​នៅ​សហរដ្ឋ​អាមេរិក ហើយ​នៅ​អង់គ្លេស​ប្ដី​ប្រពន្ធ ១ គូ​ក្នុង​ចំណោម ៧ គូ​ជួប​នឹង​បញ្ហា​ពិបាក​មាន​កូន។

គំរូ​ទឹកកាម​ដែល​យក​ពី​បុរស ២៥០ នាក់ និង​ក្រោយ​ការបាញ់​បញ្ចេញ​ទឹកកាម​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ។

ក្រុម​អ្នក​ស្រាវ​ជ្រាវ ដែល​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត ដា លី នៅ​មន្ទីរពេទ្យ​សេន​ជិង បាន​រក​ឃើញ​ថា មេជី​វិត ដែល​ត្រូវ​បាន​ផលិត​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បុរស​បាញ់​បញ្ចេញ​ទឹកកាម​មាន​ប្រូតេអ៊ីន​ល្អៗ​ច្រើន និង​ធ្វើ​ចលនា​លឿន​បំផុត។ មេជី​វិត​ថ្មីៗ​មាន​កម្រិត​ប្រូតេអ៊ីន​ខ្ពស់ និង​សក្ដានុ​ពល​ក្នុង​ការ​ចាប់​តោង​ស៊ុត​ញី។

វេជ្ជបណ្ឌិត លី បាន​និយាយថា៖ «រយៈពេល​ជាច្រើន​ឆ្នាំ បុរស​តែងតែ​ត្រូវបាន​ណែនាំ​ឲ្យ​កំហិត​សកម្មភាព​សិច​ដើម្បី​បង្កើន​លទ្ធភាព​មាន​កូន។ យ៉ាង​ណា​មិញ ការ​សិក្សា​នេះ​បង្ហាញ​ពី​វេលា​ត្រូវ​ផ្លាស់​ប្ដូរ​ទស្សនៈ​នេះ​ហើយ»៕HR