The Phnom Penh Post Search

Search form

អ្នកជំនាញ​បង្ហាញ​ មូលហេតុ​គួរ​បញ្ឈប់​ទម្លាប់​ប្រើ សំឡី​ ត្បារ​អាចម៍​ត្រចៀក

Content image - Phnom Penh Post
ក្មេងម្នាក់​ចំណោម ១០ នាក់ និងមនុស្សពេញ​វ័យម្នាក់​ចំណោម ២០ នាក់​កើត​បញ្ហា​ត្រចៀក​។

អ្នកជំនាញ​បង្ហាញ​ មូលហេតុ​គួរ​បញ្ឈប់​ទម្លាប់​ប្រើ សំឡី​ ត្បារ​អាចម៍​ត្រចៀក

ក្រុងញូវយ៉ក: សំឡី​ត្បារ​អាចម៍ត្រចៀក (ឈើ ឬជ័រ​បិតសំឡី) ជា​ឧបករណ៍​ដែល​ត្រូវបាន​ប្រើ​សម្អាត​ត្រចៀក​ជាប្រចាំ ទោះបីជា​ក្រុមហ៊ុន​ផលិត​សំឡី​នេះតែងតែ​ព្រមាន​ចំពោះ​ការរុក​ធ្លាយ​ក្រដាស​ត្រចៀក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក៏ដោយ។

ការព្រមាន​ឲ្យ​បញ្ឈប់​ប្រើសំឡី​ត្បារ​អាចម៍ត្រចៀក​នេះ​ត្រូវបាន​បញ្ចូល​ក្នុង​គោលការណ៍​ណែនាំ​វេជ្ជសាស្ដ្រ​របស់​វិទ្យាស្ថាន​អាមេរិក​សម្រាប់​មូលនិធិ​នៃ​ការសិក្សា​ពីជំងឺ​វះកាត់​ត្រចៀក និង​បំពង់ក ក្បាល និងក។

គោលការណ៍​ណែនាំ បង្ហាញ​ពី «គួរ និង​មិនគួរ​ធ្វើ» អំពី​ការថែទាំ​ត្រចៀក ជាពិសេស ការ​ក្រើន​ព្រមាន​អំពី​ការប្រើ​ឧបករណ៍​តូចរឹង​ចាក់រន្ធ​ត្រចៀក។ គោលការណ៍​បន្ដថា៖ «កុំ! សម្អាត​ត្រចៀក​ញឹកញាប់​ពេក​ពីព្រោះ​វា​អាចធ្វើ​ឲ្យប៉ះពារ និងរលាក​រន្ធ​ត្រចៀក និង​ថែមទាំង​បង្កើន​ហានិភ័យ​នៃការ​កក​ក្រាំង​អាចម៍ត្រចៀក»។

សារ​ព្រមាន​បន្ដថា៖ «សំឡី​ត្បារ​ត្រចៀក តង្កៀប​កៀបសក់ កូនសោ និង​ឈើ​ចាក់ធ្មេញ វត្ថុទាំងនេះ​អាច​បង្ក​របួស​ដល់​ត្រចៀក ហើយ​អាច​បង្កឲ្យ​ដាច់​រលាត់​ក្រដាស​ត្រចៀក និង​ធ្វើឲ្យ​រំកិល​ឆ្អឹងត្រចៀក នាំឲ្យ​ស្ដាប់​លែងឮ និងបញ្ហា​ត្រចៀកផ្សេង»។

នៅពេល​ចង់សម្អាត​ត្រចៀក គោលការណ៍​ណែនាំ​បាន​បង្ហាញថា អាចម៍​ត្រចៀក​អាច​ដើរតួនាទី​ជាអ្នក​សម្អាត​ត្រចៀក​ឲ្យមាន​សុខភាព​ល្អ​ដោយ​ខ្លួនឯង ហើយ​សកម្មភាព​ទាំងនោះ​កើតឡើង​ពីការ​ទំពា ចលនា​ថ្គាម និងការ​ងូតទឹក​សម្អាតខ្លួន​ជាប្រចាំ។

ពេល​ដំណើរ​ការសម្អាត​ត្រចៀក​ខ្លួនឯង​មិនមាន​ប្រសិទ្ធ​ភាពប្រសើរ​នាំ​ឲ្យមាន​កំណក​អាចម៍ត្រចៀក (ជាមធ្យម​ក្មេង​ម្នាក់​ចំណោម ១0 នាក់ និង​មនុស្ស​ធំម្នាក់​ចំណោម ២០ នាក់) គួរ​ទៅជួប​អ្នកជំនាញ​ព្យាបាល៕HR

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។