ក្រុងញូវយ៉ក: នៅ​វេបសាយ Reddit ដ៏សម្បូរ​អ្នកប្រើប្រាស់​ជា​បុរស ជាពិសេស​យុវជន អ្នក​មិន សូវ​ពេញចិត្ដ​នឹង​កេរ្តិ៍ខ្មាស់​ខ្លួនឯង​តែងតែ​ជជែក​ពី​ទិចនិក​ម៉ាស្សា​លិង្គ ដែល​ហៅថា «Jelging»​។

ទំនង ជា​ទិចនិក​តាំងពី​បរមបុរាណ​ទាក់ទង​ការច្បូត​តួ​លិង្គ​ចុះ​ឡើងៗ​ពេល​ងើប​រឹង​បាន​បន្ដិច​ច្រើនលើក​ច្រើនសា​ក្នុង​បំណង​ពង្រីក​ទំហំ​របស់​វា​។

យោង​តាម​ទ្រឹស្ដី​វេជ្ជសាស្ត្រ រាល់​ការចាប់​ច្បូត​ ១ ​លើកៗ​រមែង​ធ្វើឲ្យ​រហែក​កោសិកា​លិង្គ រហូត​ដល់​ឡើង​ប៉ោង​ហើម ដែល​មើល​ទៅ​វា​ហាក់​ដូចជា​ពង្រីក​ខ្លួន​ធំ​ជាង​មុន​។

វេជ្ជបណ្ឌិត ចាមីន ប្រាមបាត ជា​អ្នកឯកទេស​តម្រងនោម​នៅ​អង្គការ​សហគមន៍​សុខាភិបាល​រដ្ឋ​អូលែនដូ​បាន​ប្រាប់ DailyMail.com ថា​៖ «​ចលនា​ដដែលៗ​ដ៏ឈឺចាប់​ទាំងនេះ​អាច​បង្ក​ជា​ស្លាកស្នាម និង​ឈាន​ដល់​ជំងឺ Peyronie''s Disease ជា​ស្នឹម​កំបោរ​ដែល​អាច​ប្រែ​ជា​បញ្ហា​សមត្ថភាព​ផ្លូវភេទ និង​ឈឺចាប់​ផង​ដែរ​»​។

ការម៉ាស្សា​ពង្រីក​តាម​បែប​ធម្មជាតិ គ្មាន​ប្រសិទ្ធភាព​ទេ​។ រូបថត សហការី

ជាទូទៅ​ស្លាកស្នាម​អាច​ផ្ដុំគ្នា​ធ្វើឲ្យ​លិង្គ​កោង​ដែល​ពិបាក​នឹង​ងើប​រឹង និង​ការធ្វើ​ចលនា​ស៊ក​ចេញ​ចូល​ រហូត​ដល់​ពេល​ខ្លះ​មិន​អាច​ស៊ក​ក្នុង​ទ្វារមាស​ទៀត​ផង​។ លោក​បាន​និយាយ​ថា​៖ «​វា​ពិតជា​អត់​ប្រយោជន៍​មែនទែន​»​។

វេជ្ជបណ្ឌិត ប្រេម៉ាល់ ផាតែល ជា​អ្នកឯកទេស​តម្រង់​នោម​មកពី​សាកលវិទ្យាល័យ​ម៉ៃអាមី ក៏​បាន​ឯកភាព​លើ​បញ្ហា​នេះដែរ​។ លោក​បាន​និយាយថា​៖ «​វា​មិន​មាន​ប្រសិទ្ធភាព​អ្វី​ទាំងអស់ ហើយ​វា​មិន​មាន​សុវត្ថិភាព​នោះទេ​។ លិង្គ​កោង​អាច​បង្ក​ជា​របួសស្នាម​លើ​តួ​លិង្គ​។ វា​ពិតជា​គ្រោះថ្នាក់​មួយ និង​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់​»​។

លោក​បន្ដ​ថា​៖ «​ទំហំ​របស់​លិង្គ​តែងតែ​មាន​ទំនាក់ទំនង​ច្រើន​លើ​ភាព​ជា​បុរស និង​ភាពទាក់ទាញ​របស់​ពួកគេ តែ​វា​មិន​ពិត​ឡើយ​។ ទាំង​ស្ដ្រី និង​បុរស​ហាក់​ផ្ដល់​តម្លៃ​ខ្លាំង​នៅ​លើ​លិង្គ​ជាង​ទំហំ​របស់​វា​»​។

លោក​វេជ្ជបណ្ឌិត​បាន​អះអាង​ថា​៖ «​ចំពោះ​បុរស​ភាគច្រើន គួរតែ​ចងចាំ​ថា អ្នក​ពិតជា​មិន​មាន​បញ្ហា​អ្វី​ឡើយ ជុំវិញ​បញ្ហា​ទំហំ​លិង្គ​នោះ​។ ចូរ​នៅ​តាម​សភាព​របស់​អ្នក​ចុះ​»​។

លោក​បន្ដ​ថា​ចូរ​ហាត់ប្រាណ និង​ទទួលទាន​របប​អាហារ​ត្រឹមត្រូវ​។ តែ​ចូរ​កុំ​គិត​ចង់​ធ្វើ​អ្វី​ដែល​ខុសប្លែក​ពី​ធម្មជាតិ​របស់​មនុស្ស​ប្រុស​។

លោក​វេជ្ជបណ្ឌិត ផាតែល បាន​និយាយ​ថា​៖ «​ក្នុង​ករណី​ប្រើប្រាស់​មធ្យោបាយ​ពង្រីក​លិង្គ​តាម​ធម្មជាតិ ដោយ​ប្រើ​ដៃ​ច្បូត​ខ្លាំងៗ​បែប​នេះ វា​គ្មាន​ប្រសិទ្ធភាព​ឡើយ​»៕ HR