The Phnom Penh Post Search

Search form

អ្នកជំនាញ​មាន​វិធី​ទស្សន៍ទាយ ​ដឹង​កុមារ​ប្រឈម​ជំងឺ​អូទីសឹម​មុន​អាយុ ១ ឆ្នាំ

Content image - Phnom Penh Post
កុមារ​ប្រឈម​អូទីសឹម​មាន​ខួរក្បាល​លូត​លាស់​ខ្លាំង​នៅ​អាយុមុន​ពីរឆ្នាំ។ AFP

អ្នកជំនាញ​មាន​វិធី​ទស្សន៍ទាយ ​ដឹង​កុមារ​ប្រឈម​ជំងឺ​អូទីសឹម​មុន​អាយុ ១ ឆ្នាំ

ក្រុងញូវយ៉ក: ទោះ​ឪពុកម្ដាយ​កុមារ​អូទីសឹម​អាច​សម្គាល់​ដឹងពី​បញ្ហា​នៅមុន​កូន​អាយុ ១ ឆ្នាំ ក៏​រោគ​វិនិច្ឆ័យ​ផ្លូវការ​មិនអាច​ធ្វើឡើង​ដោយ​ប្រាកដ​ប្រជា​ឡើយ​រហូតដល់​កុមារ​អាយុ​យ៉ាងតិច ២៤ ខែ។

នេះបើ​យោង​ទៅតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ។ ការ​រង់ចាំ​នេះ​អាច​ធ្វើ​ឲ្យ​ឪពុកម្ដាយ​អន្ទះសា ឬ​យឺតយ៉ាវ​ក្នុងការ​អន្ដរាគមន៍​ជំនួយ​ផ្សេងៗ​ទាន់​ពេល​វេលា។

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា ពួកគេ​អាច​ដឹង​ពីបញ្ហា​អូទីសឹម​ក្នុងការ​ស្គេន​ខួរក្បាល​កុមារ​អាយុ​ក្រោម​ពីរឆ្នាំ ដោយ​តាមដាន​សន្ទុះ​អភិវឌ្ឍ​ខួរក្បាល​ពួកគេ។ ទារក​អភិវឌ្ឍ​ខួរក្បាល​ឆាប់រហ័ស​លើស​ប្រក្រតី​ទំនង​ជាកើត​ជំងឺ​វិសាលគម​អូទីសឹម (ASD)។

ចុះផ្សាយ​ក្នុង​ប្រតិបត្ដិ Nature ការសិក្សា​លើ​ការវិភាគ​ស្គេន MRI ពី​ទារក​ពីរ​ក្រុម។

ទារក​ក្រុម​ប្រឈម​ហានិភ័យ​ខ្ពស់ ១០៦ នាក់​ដែល​មាន​បងប្អូន​កើត​អូទីសឹម។ ឱកាស​កើត​ជំងឺ​នេះគឺ ម្នាក់​ក្នុង​ចំណោម ៥ នាក់។ បន្ទាប់​មក ទារក​ប្រឈម​ហានិភ័យ​ទាប ៤២ នាក់​ដែល​គ្មាន​សមាជិក​គ្រួសារ​ពាក់ព័ន្ធ​អូទីសឹម។ កម្រិត​ប្រឈម​ម្នាក់​ចំណោម ១០០ នាក់។

ការស្គេន​ត្រូវបាន​ធ្វើ​ឡើង​នៅ​អាយុ ៦ ខែ ១២ ខែ និង ២៤ ខែ។ ក្រុម​អ្នកស្រាវជ្រាវ​វាស់​ទំហំ​ខួរក្បាល​សរុប និង​បរិវេណ​ខាងមុខ​នៃ​ក្បាល។ អាស្រ័យ​លើ​ទិន្នន័យ​នេះ និង​ការវិភាគ​លើ​ការសិក្សា ពួកគេ​អាច​ដឹងថា ទារក​រង​ហានិភ័យ​ខ្ពស់ ៨០ ភាគរយ ១៥ នាក់​បាន​បង្ហាញ​រោគសញ្ញា​អូទីសឹម។ ពួកគេ​ស្ទើរតែ​ដឹង ១០០ ភាគរយ ចំពោះ​ទារក​ដែល​មិន​កើត ASD។

តាមរយៈ​ការសិក្សា​ជាច្រើន​កន្លង​មក​បង្ហាញ​ថា ចំពោះ​ការប្រៀប​ធៀប​គ្នា ខួរក្បាល​ទារក​អូទីសឹម មាន​ទំហំ​ធំ​ជាង និង​លូតលាស់​លឿន​ជាង​នៅ​មុន​អាយុ ២ ឆ្នាំ៕HR

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។