ក្រុង​ញូវយ៉ក: ពាក្យពេចន៍​ថ្មី​ល្បី​លើ​អ៊ី​ន​ធឺ​ណិ​ត​សរសេរ​ថា «លិង្គ​នៅ​រដូវ​ក្ដៅ» គឺ​សំដៅ​លើ បុរស​មួយ​ចំនួន​ដែល​សង្កេត​ឃើញ​ទំហំ​លិង្គ​អំឡុង​ពេល​រដូវក្ដៅ​ហាក់​មាន​ការ​ប្រែ​ប្រួល​ធំ​បន្តិច។ ពួកគេ​អះអាង​ថា ខ្លួន​មាន​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ហៅថា «លិង្គ​រដូវ​ក្ដៅ» ដែល​ប្រដាប់​ភេទ​របស់​ខ្លួន​រីក​ធំ​ជាង​កាល​នៅ​រដូវ​រងា​ដ៏​រួញ​រួម​តូច។

វេជ្ជបណ្ឌិត ចា​មីន ប្រាម​បាត ជា​បស្សាវ​វិទ្យា​នៅ​មណ្ឌល​សុខភាព​អូ​លែ​ន​ដូ បាន​ឲ្យ​ដឹង​ថា៖ «ពេល​អាកាស​ធាតុ​ខាង​ក្រៅ​កាន់​តែ​ក្ដៅ អ្នក​អាច​ត្រូវ​ការ​ទឹក​ច្រើន ដែល​បញ្ចេញ​ទាំង​ញើស និង​ទំនង​ជា​ធ្វើ​ឲ្យ​រាង​កាយ ឬ​រីក​ធំ​ឡើង។ ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​យល់​ឃើញ​ថា គ្រប់​សព៌ាង្គ​កាយ​មាន​សភាព​ធំ​ជាង​មុន»។

បស្សាវ​វិទូ​ផ្សេងទៀត វេជ្ជបណ្ឌិត ឌុប​លី ដា​ណូ​ហ្វ បាន​និយាយថា ការរីក​ធំ​នេះ​ទំនងជា​បង្ក​ឡើង​ដោយ​ការរីក​ប៉ោង​សរសៃ​ឈាម។

លោក​ពន្យល់ថា៖ «បរិស្ថាន​កាន់តែ​ក្ដៅ សរសៃឈាម​កាន់តែ​ឡើង​ប៉ោង និង​អាកាសធាតុ​ក្ដៅ​អនុញ្ញាត​ឲ្យ​សរសៃ​ឈាម​បង្កើន​លំហូរ​ឈាម​រត់។ ដូច្នេះ បើ​យើង​ចាត់​ទុក​លិង្គ​ជា​សាច់​ក្រក​មាន​ឈាម និង​បំពង់​មួយ​ដើរតួ​ជា​តម្រង់​នោម អ៊ីចឹង​ស្រោម​សាច់​ក្រក​នឹង​ពង្រីក​ខ្លួន​អាស្រ័យ​លើ​សរសៃ​ឈាម។ លំ​ហូរ​ឈាម​កើន​ឡើង​នឹង​បង្កើន និង​ដំឡើង​អានុភាព​ឲ្យ​រឹង ហើយ​តួ​លិង្គ​ក៏​ធំ​ជាង​មុន​ដែរ។ ប៉ុន្ដែ​ខ្ញុំ​មិន​គិត​ថា វា​ធំ​លើស​ធម្មជាតិ​នោះ​ទេ»។

Health.com ជជែក​ជាមួយ​អ្នកជំនាញ​ទី ៣ វេជ្ជបណ្ឌិត ចេស មី​លស៍ នាយក​គ្លីនិក​បុរស​នៅ UCLA ដែល​បាន​ឯកភាព​ថា លិង្គ​បុរស​អាច​រីក​ធំ​ជាង​រាល់​ដង​នៅ​រដូវ​ក្ដៅ។

ប៉ុន្ដែ វេជ្ជបណ្ឌិត មី​លស៍ បន្ដថា វា​មិន​សុទ្ធតែ​ធំ​រៀងរាល់​រដូវក្ដៅ​នោះទេ ដោយ​លោក​បាន​បញ្ជាក់​ថា៖ «បើ​ឲ្យ​ប្រុសៗ​ចុះ​ត្រាំ​ក្នុង​អាងទឹក​ត្រជាក់ លិង្គ​របស់​ពួកគេ​នឹង​រួញ​ខ្ញុល​ដូច​រដូវ​រងា​ដដែល»៕HR