ក្រុងម៉ុងរ៉េអាល់: យើងតែងតែធ្លាប់ឮខ្លះថា យើងមិនគួរទទួលទានស៊ុតនោះទេ ពីព្រោះវាសម្បូរកូលេស្ដេរ៉ូល តែក៏ផ្ទុកប្រូតេអស៊ីនច្រើនដែរ។ ដូច្នេះ តើស៊ុតល្អ ឬអាក្រក់?
ស៊ុតសម្បូរសារធាតុសេឡេនីញ៉ូម វីតាមីន ស័ង្កសី និងជាតិដែក តែស៊ុតក្រហមផ្ទុកខ្លាញ់ និងកូលេស្ដេរ៉ូល។
វេជ្ជបណ្ឌិតប្រចាំគ្រួសារ លោក ស្រី គ្រីស្ទីន លី បាននិយាយថា មនុស្សគ្រប់រូបគួរតែទទួលទានស៊ុត លើកលែងតែអ្នកកើតជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល និងអ្នកលើសកូលេស្ដេរ៉ូលប៉ុណ្ណោះ។
វេជ្ជបណ្ឌិត លី បាននិយាយថា៖ «ស៊ុតមិនទំនងជាឧក្រិដ្ឋជនសំខាន់ចំពោះជំងឺបេះដូងដែលយើងធ្លាប់គិតនោះទេ»។
លោកស្រី បានបន្ថែមថា បញ្ហាដ៏ពិតប្រាកដគឺជាអ្វីដែលអ្នកញ៉ាំស៊ុតជាមួយ។ លោកស្រី បានលើកឡើងថា៖ «អាហារសម្បូរអំបិល និងម្សៅ ទំនងជាដើមចមចម្បងក្នុងការបង្កើនហានិភ័យជំងឺបេះដូងជាង ការគិតរបស់យើងទៅទៀត»។
សាច់ជ្រូក ៣ ជាន់តែប៉ុន្មានបន្ទះនឹងបង្កើនជាតិសូដ្យូមដ៏ច្រើនសន្ធឹក ដែលអាចជាកង្វល់ធំសម្រាប់អ្នកកើតជំងឺលើសឈាម។ នំពុម្ព ឬនំប៉័ងពណ៌ស អាចរួមចំណែកបង្កហានិភ័យជំងឺទឹកនោមផ្អែម ដែលឈានដល់អាការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។
វេជ្ជបណ្ឌិត លី បានអះអាងថា ខណៈស៊ុតទាំងមូលគ្មានផលប៉ះពាល់ដល់អ្នកមានសុខភាពល្អបរិបូរណ៍ក្នុងការទទួលទានរាល់ថ្ងៃ សារធាតុប្រូតេអ៊ីនជាងពាក់កណ្ដាលត្រូវបានរកឃើញក្នុងស៊ុត ពណ៌សអមដោយវីតាមីន B2 និងបរិមាណខ្លាញ់តិចតួច និងកូលេស្ដេរ៉ូលតិចតួចជាងស៊ុតក្រហម។
ដូច្នេះ វេជ្ជបណ្ឌិត លី បានបញ្ជាក់ថា អ្នកអាចទទួលទានស៊ុតពណ៌ស ២ គ្រាប់ក្នុង ១ ថ្ងៃ រៀងរាល់ថ្ងៃ ដើម្បីទទួលនូវអត្ថប្រយោជន៍ចំពោះសុខភាព៕