ក្រុងឡុងដ៍: គ្រូពេទ្យម្នាក់ បានបង្ហើបប្រាប់នូវពណ៌សម្បុរទឹកនោមឆ្លុះបញ្ចាំងពីសុខភាព។ យោងតាម វេជ្ជបណ្ឌិត លូក ផូឡេស មកពីគ្លីនិកសុខភាព ប៊ូផា នៅក្រុងឡុងដ៍ បានឲ្យដឹងថា ពណ៌ទឹកនោមឆ្លុះបញ្ចាំងពីកម្រិតជាតិទឹក ដោយពណ៌លឿងទុំ ប្រាប់ពីតម្រូវការទឹកជំនួយបន្ថែមជាបន្ទាន់។
លោកបានបន្ថែមថា ទឹកនោមពណ៌ក្រហម និងបៃតងល្អក់ អាច ជាសញ្ញាសម្គាល់បញ្ហាសុខភាពធ្ងន់ធ្ងរ។ វេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា មនុស្សភាគច្រើនតម្រូវទទួលទានចន្លោះពី ១,៥ លីត្រទៅ ២ លីត្រក្នុងមួយថ្ងៃ និងគួរចៀសវាងភេសជ្ជៈបង្កឲ្យបាត់បង់ជាតិទឹក និងមានជាតិស្ករខ្ពស់ ដូចជា សូដា និងគ្រឿងស្រវឹងជាដើម។
ខាងក្រោមនេះ លោក ផូឡេស បានគូសបញ្ជាក់នូវពណ៌សម្បុរទឹកនោមឆ្លុះបញ្ចាំងពីសុខភាព។
ពណ៌ពងមាន់ Cosmopolitan រាយការណ៍ថា នេះជាពណ៌ទឹកនោមល្អវិសេស និង បង្ហាញប្រាប់អំពីបុគ្គលមានជាតិទឹកគ្រប់គ្រាន់។ ទឹកនោមសម្បុរស្រាលជាងនេះ ដែលស្ទើរតែជាពណ៌ស ឆ្លុះបញ្ចាំងពីបុគ្គលដែលទំនងជាទទួលទានទឹកច្រើនលើសពីសេចក្ដីត្រូវការ។ ដ្បិតតែវាមិនជាប់ពាក់ព័ន្ធនឹងបញ្ហាសុខភាពយ៉ាងណាក្ដី ក៏នេះអាចធ្វើឲ្យមានអាការឧស្សាហ៍ជុះនោមញឹក។
ពណ៌លឿងទុំទឹកនោមពណ៌ជ័រឈើ បានបង្ហាញថា បុគ្គលនេះខ្វះជាតិទឹក និងគួរតែចាប់ផ្ដើមទទួលទានទឹកឲ្យបានច្រើនតាមលទ្ធភាព។
ពណ៌បៃតង ថ្វីដ្បិតតែវាអាចជាសញ្ញាប្រកាសអាសន្នចំពោះសុខភាព ក៏ទឹកនោមពណ៌បៃតង មិនសុទ្ធតែបង្កគ្រោះថ្នាក់ និងអាចកើតឡើងដោយសារការទទួលទានអាហារមួយចំនួន ដូចជា ទំពាំងបារាំង ឬចំណីចំណុកប្រើល័ក្ខជាដើម។ យ៉ាងណាមិញ ក្នុងករណីកម្រខ្លះ ទឹកនោមបៃតងប្រាប់ពីសញ្ញានៃជំងឺហ្សែនកម្រ ហៃភើកាល់សេមីយ៉ា តំណរពូជ ដែលកើនកម្រិតជាតិកាល់ស្យូមខ្ពស់ក្នុងឈាម។
ពណ៌ក្រហម ទឹកនោមពណ៌ក្រហម ក៏រមែងកើតឡើងដោយការទទួលទានអាហារមួយចំនួន ដូចជា ដំបូងឈាមមាន់ជាដើម។ ប៉ុន្ដែ វាក៏អាចបណ្ដាលមកពីឈាម ដូចជា អំឡុងពេលមានរដូវ ឬករណីធ្ងន់ធ្ងរ ជំងឺឆ្លង ឬជំងឺមហារីកទៀតផង។ បើអ្នកមិនឆ្ងល់ពីសញ្ញាណាពាក់ព័ន្ធនឹងរបបអាហារទើបទទួលទាននាពេលថ្មីៗមុននេះ អ្នកគួរទៅជួបអ្នកជំនាញភ្លាម៕ HR
ប្រភព Dailymail.co.uk