The Phnom Penh Post Search

Search form

អ្នក​តម​សាច់​ប្រឈម​ជំងឺ​បេះដូង និង​មហា​រីក​ខ្ពស់​

Content image - Phnom Penh Post
ម៉ូដែល​ផ្ដល់​សាច់​ក្រក​ផ្សំ​ពីបន្លែ​ក្នុង​យុទ្ធនាការ​តម​សាច់​។ Afp

អ្នក​តម​សាច់​ប្រឈម​ជំងឺ​បេះដូង និង​មហា​រីក​ខ្ពស់​

ក្រុងញូវយ៉ក: ការ​តម​អាហារ​សាច់​ជាច្រើនជំនាន់​អាចនាំ​ឲ្យ​ប្ដូរ​ហ្ស៊ែន​ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​មហារីក​។

ក្រុមអ្នក​ស្រាវជ្រាវ​រកឃើញ​ថា របប​អាហារ​តម​សាច់​រយៈពេល​យូរ​នាំឲ្យ​ផ្ទុក DNA ដែល​ងាយ​រង​បញ្ហា​រលាក។ ​អ្នកតម​សាច់ងាយ​ស្រូប​យក​អាស៊ីត​ខ្លាញ់ពី​រុក្ខជាតិ តែក៏​បង្កើន​សារធាតុ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៦ អារ៉ាឈី​ដូនិក​ ដែល​បង្ក​ជា​គ្រោះ​ថ្នាក់​នៃ​ជំងឺរលាក​ និង​ជំងឺ​មហារីក។

បញ្ហាក៏​កាន់តែ​ធ្ងន់​ធ្ងរ​ផង​ដែរ ពីព្រោះ​ការ​ប្រែប្រួល​នេះ​បាន​រារាំង​ការ​ផលិត​អាស៊ីត​អូម៉េហ្គា ៣ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បេះដូង។

លទ្ធផល​ថ្មី​ៗបញ្ជាក់​បន្ថែម​លើ​ការ​សិក្សា​កន្លងមក​ ដែល​បាន​រកឃើញ​ថា អ្នក​តមសាច់​ប្រឈម​ហានិភ័យ ៤០ ភាគរយ​អាចវិវត្ដ​ទៅ​ជា​មហារីក​ពោះវៀន​ជាង​អ្នក​ទទួលទាន​សាច់។

បច្ចុប្ប​ន្ន ក្រុម​វេជ្ជបណ្ឌិត​វិលវល់​ចំពោះ​ការ​ស្រាវជ្រាវ​នេះ ដោយសារ​សាច់ក្រហម​ត្រូវបាន​ដឹងថា​ជាធាតុ​បង្កើន​គ្រោះ​ថ្នាក់​ជំងឺមហារីក។

ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ ខូរណេល បានធ្វើការ​ប្រៀបធៀប​គំរូ​ហ្សែន​រាប់​រយពី​អ្នកដែល​ទទួល​ទាន​តែ​បន្លែនៅ​ទី​ក្រុង​ពុន ប្រទេស​ឥណ្ឌា​ និង​អ្នក​ទទួល​ទាន​សាច់​នៅ​ក្នុង​រដ្ឋកាន់​សាស់ អាមេរិក និង​បានរក​ឃើញ​ភាពខុស​ប្លែកគ្នា​នៃ​ហ្ស៊ែន​ទាំងនេះ។

ថម ប្រេនណា ជា​សាស្ដ្រាចារ្យ​ផ្នែក​អាហារូបត្ថម្ភ​មនុស្ស​នៃសាកល​វិទ្យាល័យ​ខូរណេល និយាយថា៖ «អ្នក​ដែល​មាន​ពូជពង្ស​ជាអ្នក​ទទួល​តមសាច់​ទំនង​ជា​ផ្ទុក​ហ្ស៊ែន​ដែល​សម្បូរ​អាស៊ីត​ខ្លាញ់​បន្លែខ្ពស់​។ ចំពោះ​ពួកគេ ប្រេង​បន្លែនឹង​ត្រូវបាន​ប្រែប្រួល​ទៅ​ជា​អាស៊ីតអារ៉ា​ឈីដូនិក​ដែល​បង្ក​ជាជំងឺ​រលាក​រ៉ាំរ៉ៃ​និងជាប់​ពាក់ព័ន្ធ​នឹង​ជំងឺបេះដូង​ និង​មហារីក​ដ៏ប្រល័យ​ខ្ពស់​ផងដែរ»៕

អត្ថបទគួរចាប់អារម្មណ៍