ក្រុងឡុងដ៍: ពោតលីង​ក្នុង​រោងភាពយន្ដ​ពិតជា​អាហារ​គ្មាន​សុខភាព ហើយ​អ្នក​គួរតែ​គិត​ម្ដង​ទៀត​មុន​ពេល​កុម្ម៉ង់​ទិញ​។ ពលរដ្ឋ​អង់គ្លេស​និយម​អាហារ​សម្រន់​នេះ​ទទួលទាន​ពោតលីង​ស្ទើរតែ ៥០ ​ភាគរយ​ច្រើន​ជាង​លទ្ធភាព​រាងកាយ​ទទួល​ពេល​អង្គុយ​មើល​កុន​។ ចំពោះ​ពោតលីង វា​មាន​ជាតិ​ស្ករ​លើស​ពី​គោលការណ៍​ណែនាំ​យ៉ាង​តិច ១៥០ ​ភាគរយ​ពេល​ទទួលទាន​ក្នុង​រោងកុន​ម្ដងៗ​។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​មកពី Leeds University បាន​ប្រៀបធៀប​បរិមាណ​គោលការណ៍​ណែនាំ​ក្រិត​លើ​កញ្ចប់​អាហារសម្រន់​ជាមួយ​អ្វី​ដែល​អ្នក​ទិញ​ទទួលទាន​ពិតប្រាកដ​។ លទ្ធផល​បាន​បង្ហាញ​ថា អ្នក​ទទួលទាន​ភាគច្រើន​អត់​ខ្វល់​ពី​គោលការណ៍​ណែនាំ ដែល​នាំឲ្យ​មាន​ការសិក្សា​ថា តើ​ពោតលីង​កញ្ចប់​តូច​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ធាត់​លើស​ទម្ងន់​ឬទេ​?​។

ពោតលីង​ ១ ​កញ្ចប់​តូច អត់​ដាក់​ប៊័រ​ពី​រោងភាពយន្ដ AMC មាន​កាឡូរី ២២៥ និង​ខ្លាញ់ ១១ ក្រាម​។ បើ​កុម្ម៉ង់​ទំហំ​មធ្យម​អ្នក​នឹង​បង្កើន​កាឡូរី​ដល់ ៤៣០ និង​ខ្លាញ់ ២០ ​ក្រាម​។

ការសិក្សា​របស់ WebMD ថ្មី​មួយ​រកឃើញ​ថា​ពោតលីង​រោងកុន Regal មាន​ស្ករ​ខ្ពស់​បំផុត​ដោយ​កញ្ចប់​មធ្យម​ជាមួយ​កាឡូរី ៧២០ និង​កញ្ចប់​ធំ​មាន​កាឡូរី ៩៦០ ឯនោះ​។

ប្រសិន​បើ​អ្នក​សម្រេច​ចិត្ដ​កុម្ម៉ង់​ពោតលីង​លាយ​ប៊័រ​ ១ ​កញ្ចប់​ធុន​កណ្ដាល និង​សូដា​មាន​ស្ករ​ ១ ​កំប៉ុង​ទៀត វា​មាន​កាឡូរី​រហូត​ដល់ ១៦១០ ស្មើ​នឹង​ស៊ុត​ក្រឡុក ៤ ​គ្រាប់​ជាមួយ​ឈីស សាច់ជ្រូក ៣ ​ជាន់ ៤ ​បន្ទះ និង​សាច់ក្រក ៤ ដុំ​។ នេះ​បើ​យោង​តាម​ការសិក្សា​របស់ WebMD៕ HR