ក្រុងអូតាវ៉ា: យោងតាម​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា និយាយ​ច្រើន​អាច​បង្កើន​ប្រាជ្ញា​ដល់​ក្មេង​។ ការស្រាវជ្រាវ​រកឃើញ​ថា កុមារ​ទទួលរង​នូវ​ឥទ្ធិពល​នៃ​ការនិយាយ​ពី​ឪពុកម្ដាយ​មាន​កម្រិត​សមត្ថភាព​ប្រាជ្ញា ឬ (IQ) ខ្ពស់ និង​មាន​ញាតិ​ស្គាល់​ប្រសើរ​ផងដែរ​។

កុមារ​អាយុ​ចន្លោះ​ពី ២ ទៅ ៤ ​ឆ្នាំ​ក៏​ទំនង​ជា​មាន​ជំនាញ​ក្រៅពី​ការនិយាយ​ដទៃ​ទៀត​ដូចជា​មាន​មនុស្ស​មាន​ហេតុផល ពូកែ​គណិតវិទ្យា និង​យល់ដឹង​ពី​បញ្ហា​សុខភាព​ថែមទៀត​។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​មកពី​នាយកដ្ឋាន​អប់រំ​នៃ​សាកលវិទ្យាល័យ​ញូវយ៉ក​បាន​បំពាក់​ឧបករណ៍​ថត​សំឡេង​តូច​លើ​សម្លៀកបំពាក់​កុមារ​មុន​អាយុ​ចូលរៀន ១០៧ នាក់​អាយុ​ពី ២ - ៤ ឆ្នាំ​។

អ្នកដឹកនាំ​ការនិពន្ធ និង​ជា​និស្សិត​ថ្នាក់បណ្ឌិត ខាទ្រីណា ដេអាពីក បាន​និយាយ​ថា​៖ «​យើង​បាន​រកឃើញ​ថា ការនិយាយ​ច្រើន​របស់​មនុស្ស​ពេញវ័យ​ដែល​កុមារ​តូចៗ​ស្ដាប់ឮ មាន​ទំនាក់ទំនង​ជា​វិជ្ជមាន​លើ​សាច់ញាតិ​របស់​ពួកគេ​»​។

ការសិក្សា​រកឃើញ​ពី​សារប្រយោជន៍​នៃ​ការបណ្ដុះ​បទពិសោធ​ជីវិត​តាំងពី​តូចក្រូចឆ្មារ​នូវ​ជំនាញ​ចេះ​បត់បែន​ជា​ជាង​សកម្មភាព​ស្ទក់ៗ​។ ភ័ស្ដុតាង​បាន​បង្ហាញ​យ៉ាងច្បាស់​ក្រឡែត​ថា ភាសា​មាន​ឥទ្ធិពល​យ៉ាង​សម្បើម​លើ​ការអភិវឌ្ឍ​ខួរក្បាល​លើស​ពី​ការគិត​ទុក​។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​និយាយ​ថា រៀន​ភាសា​ទី​ ២ ​តាំងពី​តូច​ត្រូវ​បាន​ទទួល​ស្គាល់​ថា​បាន​បង្កើន​ថាមពល​ខួរក្បាល​។ ប្រសូត និង​ធំធាត់​ក្នុង​គ្រួសារ​មួយ​ដែល​ពួកគេ​បាន​និង​កំពុង​បន្ដ​ស្ដាប់​ភាសា​លើស​ពី​មួយ​អាច​បង្កើន​ជំនាញ​ដោះស្រាយ​បញ្ហា និង​ការចងចាំ​របស់​កុមារ​៕ HR