The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ៧ ​ចំណុច ​សម្រាប់​ស្ដ្រី​មមាញឹក​ក្នុង​ការងារ ដែល​គួរ​ងាក​មក​គិតគូរ​រឿង​លើ​គ្រែ​




៧ ​ចំណុច ​សម្រាប់​ស្ដ្រី​មមាញឹក​ក្នុង​ការងារ ដែល​គួរ​ងាក​មក​គិតគូរ​រឿង​លើ​គ្រែ​

Content image - Phnom Penh Post

៧ ​ចំណុច ​សម្រាប់​ស្ដ្រី​មមាញឹក​ក្នុង​ការងារ ដែល​គួរ​ងាក​មក​គិតគូរ​រឿង​លើ​គ្រែ​

អត់មានពេលរួមដំណេកមែនទេ? ឬនឿយណាយនឹងសិចមែនទេ? អ្នកប្រហែលជាដឹងពីសារសំខាន់នៃសិចចំពោះសុខភាពនិងសុភមង្គល។ កុំខ្មាសអៀនអីពីព្រោះសិចជាផ្នែកមួយនៃការលើកកម្ពស់សុខុមាលភាព រួមទាំងបញ្ហាផ្លូវចិត្ដនិងផ្លូវកាយ។

អ្នកមមាញឹកយ៉ាងណាក៏ត្រូវតែត្រូវការរួមភេទ។ អ្នកនឿយហត់មិនបានរួមភេទ។ ជួនកាលភាពនឿយហត់គឺជាលេសមួយ។ ភាគច្រើនវាជាហេតុផលដែលមិនបានរួមភេទ។ មិនខុសពីលំហាត់ប្រាណនិងទទួលទានល្អៗ បុគ្គលិកម្នាក់ៗត្រូវផ្ដល់អាទិភាពដល់សិច។

ខាងក្រោមជាគន្លឺះចំនួន ៧ ពីវិធីឆ្លៀតពេលមកគិតរឿងលើគ្រែ ទោះអ្នកជាស្ដ្រីមមាញឹកខ្លាំងយ៉ាងណាក៏ដោយ។

Content image - Phnom Penh Post

១. សម្រាកឱ្យបានគ្រប់គ្រាន់

ជាស្ដ្រី អ្នកប្រាកដជាមានការងារច្រើន និងព្យាយាមបង្ហើយកិច្ចការឲ្យរួចរាល់មុនពេលចូលគេង។ ច្បាស់ណាស់ ពេលឃ្លានត្រូវញ៉ាំ។ ពេលនឿយហត់ ត្រូវសម្រាក។ បង្កើតទម្លាប់ដុតកាឡូរីនាពេលយប់ប៉ុន្មានដងក្នុងមួយសប្ដាហ៍។ ជីវិតត្រូវឆ្ពោះទៅមុខតែមិនមែនជាការប្រកួតប្រជែងឡើយ។

Content image - Phnom Penh Post

២. សុខភាពជាទ្រព្យ

អ្វីៗគ្រប់យ៉ាងដែលដឹងច្បាស់បំផុតគឺថាការលូតលាស់ពិតជារឿងត្រឹមត្រូវ និងប្រណីបតន៍ក្នុងទំហំល្មមៗ មិនថាការទទួលទានអាហារដំណេក និងលំហាត់ប្រាណរាងកាយ។ ចូរចងចាំថាពេលខិតខំប្រឹងប្រែងធ្វើឱ្យរួចរាល់តាមការកំណត់ យើងអត់មានពេលមកធ្វើលំហាត់ប្រាណនិងយកចិត្ដទុកដាក់ចំពោះខ្លួនឯងឡើយ។

លំហាត់ប្រាណនិងសកម្មភាពរាងកាយផ្សេងៗទៀតរួមទាំងសិចផងនោះបានផលិតអ័រម៉ូនជាថ្នាំបំបាត់ការឈឺចាប់បែបធម្មជាតិ និងបង្កើនសមត្ថភាពដំណេកដែលកាត់បន្ថយកម្រិតស្ដ្រេស។

Content image - Phnom Penh Post

៣. ដាក់កាលវិភាគសិច

បើវាមិនស្ថិតក្នុងគម្រោងប្រចាំថ្ងៃរបស់អ្នកទេ អ៊ីចឹងរៀបចំកាលវិភាគមួយដើម្បីឆ្លៀតផ្ដល់សេចក្ដីសុខឱ្យខ្លួនឯង។ ពេលនោះអ្នកនឹងដឹងយ៉ាងប្រាកដថាគ្មានអ្វី ឬនរណាល្អ និងសំខាន់ជាងមនុស្សរួមគ្រែជាមួយអ្នកឡើយ។

ដោយមិនខ្វល់ពីពេលវេលាការងារអ្នកអាច «បិទ» និងចាកចេញពីកន្លែងការងារ រួចងាកមកចាប់អារម្មណ៍ពីដៃគូវិញ។ អ្នកត្រូវប្រើពេលវេលានៃជីវិតឱ្យមានប្រយោជន៍សម្រាប់សិច។ ទីបញ្ចប់នៃថ្ងៃនីមួយៗ ពេលអ្នកបំពេញសេចក្ដីត្រូវការឱ្យគ្នាហើយ មនុស្សជាទីស្រឡាញ់របស់អ្នកគឺជាផ្នែកមួយនៃមូលហេតុដែលអ្នកត្រូវខិតខំប្រឹងប្រែងបន្ដទៀត។

Content image - Phnom Penh Post

៤. ប្រើខួរក្បាល

ច្បាស់ណាស់ថាសរីរៈសិចខ្លាំងបំផុតរបស់មនុស្សម្នាក់ៗគឺជាខួរក្បាល។ ចូរចាប់ផ្ដើមពីការកម្ដៅសាច់ដុំ ភ្ញោចចំណាប់អារម្មណ៍ខួរក្បាល ដើម្បីត្រៀមខ្លួនទទួលយកនូវភាពពុះកញ្ជ្រោលជាមួយការផ្ញើសារពញ្ញុះអំពីបំណងចង់អនុវត្ដនៅឈុតឆាកបន្ទាប់។

រំឭកបទពិសោធដ៏ត្រេកត្រអាលនិងរីករាយដែលធ្លាប់អនុវត្ដកន្លងមក។ អានសៀវភៅប្រឡោមលោកក្ដៅសាច់ និងប្រើការស្រមើលស្រមៃស្វែងរកតម្រូវការពិត ចង់បានពិត និងចំណង់ពិតដោយមិនបាច់អែអង់យូរ។ ប្រើភាពប៉ិនប្រសប់បង្កើនចំណង់ផ្លូវភេទឱ្យខ្លួនឯង។

Content image - Phnom Penh Post

៥. ដុតភ្លើងឱ្យក្ដៅជាប់

តើអ្នកជាមនុស្សសោះអង្គើយ ឬរស់រវើកពេលសំដៅលើសិច? មានន័យថាបើអ្នកចាប់ផ្ដើមប្រតិបត្ដិការតើវាត្រូវបញ្ចប់ដោយការឈានដល់ទីជម្រៅឬយ៉ាងណា?

ពេលគំនិតគិតដល់ការរួមភេទ និងសម្រេចកាមច្រើនលើសលប់ពេកចូរចងចាំថាសិចលើសពីសកម្មភាពរួមភេទ។ ភាពត្រេកត្រអាលទាំងភាពស្និទ្ធិស្នាលរាងកាយនិងអារម្មណ៍មិនចាំបាច់ត្រូវតែពាក់ព័ន្ធគ្នា ឬបញ្ចប់ដោយការរួមភេទ ឬសម្រេចកាមឡើយ។ ជួនកាលពេលអត់ទាន់រួចរាល់ ដែលទុកឱ្យដៃគូនៅកណ្ដោចកណ្ដែង ការជន្លលេងគឺជាសកម្មភាពរីករាយផងដែរ។

Content image - Phnom Penh Post

៦. បង្កើតទម្លាប់ប្លែកៗក្នុងការពញ្ញាក់អារម្មណ៍

វាហាក់ដូចជាការបំពេញអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សគ្រប់រូបចំពោះចូលចិត្ដភាពរីករាយ។ ចូរព្យាយាមបង្កើតទម្លាប់ដែលស្ទួយអ្នកក្នុងការរក្សាទំនាក់ទំនងជាមួយគ្នាប្រចាំថ្ងៃ ជាពិសេសមុនពេលសិច។

វាអាចជាការបញ្ចេញក្បាច់រាំអាក្រាតពេលកំពុងផាត់មុខ ឬច្រៀងពេលងូតទឹក។ ពោលគឺ សកម្មភាពរីករាយ និងផ្ដោតសំខាន់លើភាពទាក់ទាញនៃរាងកាយ។

ចូរបង្ហាញទាំងរូបភាពការស្ទាបអង្អែលស្រង់ក្លិនស្រង់ជាតិសំឡេង និងកាយវិការដោយជ្រើសរើសប្រភេទណាដែលស័ក្ដិសម។ អ្នកត្រូវមានពេលសម្រាប់ជីវិតសិចដល់ខ្លួនឯង។

Content image - Phnom Penh Post

៧. ផ្ដល់ភាពរំជើបរំជួលជាមួយឧបករណ៍រំញ័រ

ចូរចាត់ទុកឧបករណ៍រំញ័រជាហត្ថាបន្ថែមរបស់អ្នក។ វាអាចផ្ដល់អានុភាពយូរជាងហត្ថារបស់ដៃគូ ឬក្រោយពេលដៃគូអស់កម្លាំងពេក។

ឧបករណ៍រំញ័រអាចបង្កើនល្បឿនអង្រួនអារម្មណ៍អ្នកទៅតាមចិត្ដចង់ និងស្ទួយដល់ការសម្រេចកាម (ការឈានដល់ចំណុចកំពូលលើសពីម្ដង)។ ឧបករណ៍សិចមានរូបសណ្ឋានប្លែកៗ ទំហំតូចធំនិងមុខងារផ្សេងៗ។

ឧបករណ៍កាន់តែថ្លៃ សម្រាប់ប្រើជាមួយកម្មវិធីទូរស័ព្ទដែលអាចដំណើរការជាមួយទូរស័ព្ទ។ ដោយសារការប្រើប្រាស់ឱ្យរំញ័រយូរអាចជួយរំញោចប្រដាប់ភេទ ចូរព្យាយាមសាកល្បងតាមវិធីសាស្ដ្រផ្សេងៗដើម្បីផ្ដល់សេចក្ដីសុខឱ្យខ្លួនឯង។

អ្វីដែលត្រូវធ្វើគឺរៀនពីរបៀបឆ្លៀតពេលវេលាសម្រាប់ខ្លួន មិនថាជាសកម្មភាពសិច ឬរកវិធីសាស្ដ្រថ្មីៗ ឬស្វែងយល់ពីរបៀបបង្កើតរចនាសម្ព័ន្ធអ្វីដែលស័ក្ដិសមចំពោះអ្នក។ បញ្ចូលសិចក្នុងជីវិតប្រចាំថ្ងៃដើម្បីភាពស្រស់បំព្រង៕

អត្ថបទគួរចាប់អារម្មណ៍