មជ្ឈមណ្ឌល​ប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា (CBC) ត្រូវ​បង្កើតឡើង​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃទី​ ២០ ​ខែ​ឧសភា​នៅ​ទីក្រុង​បាងកក ដើម្បី​បម្រើ​ជា​មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ​សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​ការវិនិយោគ វប្បធម៌ និង​ទេសចរណ៍​រវាង​កម្ពុជា និង​ថៃ ជាពិសេស​ជា​កតាលីក​ក្នុង​ការចូលរួម​អនុវត្ត «​យុទ្ធសាស្ដ្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​ ២០២១-២០២៣»​។

CBC ដែល​ត្រូវបាន​ផ្តួចផ្ដើមឡើង​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក បាន​ក្លាយជា​គំនិត​ផ្តួចផ្ដើម​ដំបូង​គេ​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ដ្រ​កាទូត​ប្រទេស​កម្ពុជា​ក្នុង​ការលើកកម្ពស់​ការទូត​សេដ្ឋកិច្ច ដើម្បី​ធ្វើជា​ស្ពាន​មួយ​ដែល​រួមចំណែក​ដល់​គោលនយោបាយ​សេដ្ឋកិច្ច​ការទូត​របស់​រដ្ឋាភិបាល​ក្នុងចំណោម​បណ្ដាល​ប្រទេស​ជាច្រើន​ទៀត​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។

លោក អ៊ូក សោភ័ណ្ឌ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​បាន​ឲ្យ​ដឹង​នៅក្នុង​មហាសនិ្នបាត​លើកដំបូង​តាម​អនឡាញ​នៃ​ការដាក់​ឲ្យ​ដំណើរការ CBC នៅក្នុង​ប្រទេស​ថៃ ស្ថានទូត​លោក​ប្រចាំ​ទីក្រុង​បាងកក តែងតែ​ចូលរួម​ក្នុង​សហគមន៍​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​ថៃ ដើម្បី​ផ្សព្វផ្សាយ​ការទូត​សេដ្ឋកិច្ច លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​។ ជាមួយ​នឹង​ទំនាក់ទំនង​ដ៏ស្និទ្ធស្នាល​ជាមួយ​បណ្ដា​ប្រទេសជិតខាង​ដូចជា​ដៃ មាន​សារៈ​សំខាន់បំផុត ដោយសារ​តែ​ថា អាច​នាំយក​អត្ថប្រយោជន៍​សេដ្ឋកិច្ច សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​ទៅវិញ​ទៅមក​។

យោងតាម​លោក អ៊ូក សោភណ្ឌ ប្រទេស​ថៃ ស្ថិតក្នុង​ចំណោម​ប្រទេស​វិនិយោគិន​ធំ​ជាង​ទី​ ៩ ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្រូបយក​ប្រហែល​ ១ ​ពាន់​លាន​ដុល្លារ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៤ និង​ចុង​ត្រីមាស​ទី​ ៣ ​ឆ្នាំ​ ២០១៧​។

ទាក់ទង​នឹង​ពាណិជ្ជកម្ម​ទ្វេភាគី កម្ពុជា និង​ថៃ សម្រេច​បាន ៧,២៣៦ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដែល​ធ្លាក់ចុះ​ ២៣,១៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ភាគច្រើន​ ដោយសារ​តែ​សេដ្ឋកិច្ច​រំខាន​ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម​ថៃ​៕LA