ភ្នំពេញ៖ ឥណ្ឌា គឺ​ជា​ទីផ្សារ​ដ៏​ធំ​មួយ​នៃ​ការ​ផ្គត់ផ្គង់​សាច់​ក្របី និង​អាហារ​នានា ហើយ​ប្រទេស​កម្ពុជា បាន​នាំចូល​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា ក្នុង​តម្លៃ ១៧,៧ លាន​ដុល្លារ កាល​ពី​ឆ្នាំ​មុន កើន​ឡើង​ពី ៦,៤ លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ ២០១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ភ្នំពេញ។

តួលេខ​នេះ​បាន​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​អ្នក​ទិញ-អ្នកលក់ (BSM) តាម​វីដេអូ​អនឡាញ​នៃ​សាច់​ក្របី និង​សាច់​ផ្សេង​ទៀត​​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា និង​ការ​នាំចូល​ពី​កម្ពុជា​កាល​ពី​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២១។

កិច្ច​ប្រជុំ​នេះ បាន​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​អភិវឌ្ឍន៍​ការ​នាំចេញ​អាហារ​កសិកម្ម និង​កែច្នៃ (APEDA) ឥណ្ឌា និង​សភាពាណិជ្ជកម្ម​កម្ពុជា។

ក្រុមហ៊ុន​ប្រហែល ៦១ មក​ពី​ភាគី​ទាំង​ពីរ​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ។ ក្នុង​អំឡុង​ពេល BSM ដែល​ការ​សន្ទនា ដែល​មាន​ព័ត៌មាន​លម្អិត​របស់​ក្រុមហ៊ុន​ដែល​ចូលរួម​ទាំង​អស់​ត្រូវ​បាន​បង្ហាញ​សម្រាប់​ជា​អត្ថប្រយោជន៍​របស់​ក្រុមហ៊ុន​មក​ពី​ភាគី​ទាំង​ពីរ។

ស្ថានទូត​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០២០ ការ​នាំចេញ​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា មាន​តម្លៃ ១៧,៧ លាន​ដុល្លារ​ធៀប​នឹង ៦,៤ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០១៩ និង​កើន​ឡើង ១២,២៨ ភាគរយ​នៃ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​សរុប។

ការ​នាំចេញ​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា មក​ប្រទេស​កម្ពុជា នៅ​ក្នុង​រយៈពេល ២ ខែ​ដំបូង​ឆ្នាំ ២០២១ បាន​កើន​ឡើង​ដល់ ៩,៣២ លាន​ដុល្លារ​រួច​ហើយ និង​ត្រូវ​បាន​រំពឹង​ថា នឹង​មើល​ឃើញ​កំណើន​រហ័ស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុន។

លោកស្រី DevyaniKhobragade អគ្គរាជទូត​ប្រទេស​ឥណ្ឌា បាន​លើក​ឡើង​អំពី​សាច់ និង​គំរូ​ការ​ប្រើប្រាស់​ផលិតផល​សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា គម្លាត​រវាងការ​ផលិត​ក្នុង​ស្រុក និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ឱកាស​នាំចេញ​សម្រាប់​ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា។

លោកស្រី​ថ្លែង​ថា៖ «ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា នឹង​អាច​ផ្គត់ផ្គង់​សាច់​មាន​គុណភាព​ល្អ និង​ផលិតផល​សាច់​ដល់​ប្រទេស​កម្ពុជា នៅ​ក្នុង​តម្លៃ​កាន់​តែ​ទាប និង​បង្កើន​ចំណែក​ទីផ្សារ​របស់​ខ្លួន និង​រួម​ចំណែក​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នេះ»។

លោក ម៉េង និមល អគ្គនាយក​រង និង​ជា​ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​នានា មក​ពី​ភាគី​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក ដើម្បី​ស្វែងរក​ឱកាស​ពាណិជ្ជកម្ម​សម្រាប់​ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី ១ ខែ​ឧសភា បាន​ដាក់​ការ​ហាម​ឃាត់​មិន​កំណត់​ពេលវេលា​មួយ លើ​ការ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេង​ទៀត ដែល​ចាត់​ទុក​ថា ជា «ហានិភ័យ​ខ្ពស់» ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ដោយសារ​តែ​រលក​វីរុស​កូរ៉ូណា​លើក​ទី២ ដ៏​គ្រោះ​ថ្នាក់​នៅ​ក្នុង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់​មួយ​នេះ៕LA