The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នឹង​បើក​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​នៅ​ក្រុង​បាងកក

កម្ពុជា​នឹង​បើក​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​នៅ​ក្រុង​បាងកក

Content image - Phnom Penh Post
កុងតឺន័រ​ផ្ទុកទំនិញ​សម្រាប់​បម្រើ​សកម្មភាព​នាំចេញ-នាំចូល​ ទំនិញ​ជាមួយ​បរទេស​។ ហេង ជីវ័ន

កម្ពុជា​នឹង​បើក​មជ្ឈមណ្ឌល​ក្រុមប្រឹក្សា​ធុរកិច្ច​នៅ​ក្រុង​បាងកក

ភ្នំពេញ: ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​នឹង​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​កម្ពុជា (CBC) ឆាប់ៗ​នេះ​ដើម្បី​បម្រើ​ជា​សេវា​ច្រកចេញចូល​តែមួយ ព្រមទាំង​ជួយ​សម្រួល​សកម្មភាព​ដែល​ទាក់ទង​នឹង​អាជីវកម្ម និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា ជាពិសេស​គឺ​ដើម្បី​សម្រេចបាន​តាម​ទិសដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​តម្លៃ ១៥ ​ពាន់​លាន​ដុល្លារ ដែល​កំណត់ដោយ​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​ទាំង ២ ​នៅ​ឆ្នាំក្រោយ​។

លោក​ អ៊ូក សោភ័ណ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ជា​ផ្នែក​មួយ​នៃ​អាណត្តិ​របស់ខ្លួន​ក្នុងការ​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី និង​ទាក់ទាញ​ក្រុម​វិនិយោគិន​ថៃ​កាន់តែ​ច្រើន​មក​ប្រទេស​កម្ពុជា និង​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ថៃ CBC នឹង​អភិវឌ្ឍ​ជា​ទីកន្លែង​ផ្លាស់ប្តូរ​មតិ និង​ការខិតខំ​លើកកម្ពស់​ការសន្ទនា​ជាមួយ​សម​ភាគី​កម្ពុជា​ និង​ក្រុម​វិនិយោគិន​ថៃ​។

លោក​បាន​ថ្លែងថា​៖ «CBC អាចជា​ច្រកចេញចូល​តែមួយ​សម្រាប់​ទាំង​ក្រុម​វិនិយោគិន​ថៃ និង​កម្ពុជា ដើម្បី​ទទួល​បាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការណែនាំ​ស្តីពី​រៀបចំ​ការវិនិយោគ​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា និង​ថៃ​។ យើង​បាន​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​របស់​យើង​ជាច្រើន​ដង​ហើយ​។ នៅពេលនេះ យើង​កំពុង​ធ្វើ​ការងារ​លម្អិត​លើ​គម្រោង​នេះ ខណៈ​យើង​មានបំណង​លើកកម្ពស់​ការទូត និង​សេដ្ឋកិច្ច ដោយ​អនុវត្ត​តាមគោលការណ៍​ណែនាំ​ពី​រដ្ឋាភិបាល​យើង​។ ម្យ៉ាងទៀត​ក៏​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​ថៃ​បូក​ ១ ដែល​មានន័យថា ក្រុមហ៊ុន​បរទេស​ណាមួយ​កំពុង​វិនិយោគ​នៅ​ប្រទេស​ថៃ ពួកគេ​អាច​បង្កើន​ការផលិត​របស់​ពួកគេ​នៅ​ប្រទេស​កម្ពុជា​»​។

លោក​ថា បច្ចុប្បន្ន​មាន​ការកើនឡើង​ចំនួន​វត្តមាន​ក្រុមហ៊ុន​កម្ពុជា​នៅក្នុង​ប្រទេស​ថៃ CBC នឹង​ដើរតួនាទី​ក្នុង​ការរួមបញ្ចូល​ពួកគេ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​របស់​ពួកគេ ខណៈ​ស្ថានទូត​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ​ជាមួយ​ក្រុមហ៊ុន​ច្បាប់​របស់​ប្រទេស​ថៃ ដើម្បី​ការពារ​ក្រុម​វិនិយោគិន ឬ​ពាណិជ្ជករ​មកពី​ភាគី​ទាំង​ ២​។

លោក ហេង សុវណ្ណារិទ្ធិ អនុព័ន្ធ​ពាណិជ្ជកម្ម​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ទីក្រុង​បាងកក បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ ថា ក្រៅពី​ការលើកកម្ពស់​ពាណិជ្ជកម្ម និង​ការទូត CBC ក៏​នឹង​លើកកម្ពស់​ផលិតផល​ដែល​ផលិត​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​រាល់​ផលិតផល​របស់​យើង​អាច​តាំង​បង្ហាញ​ផលិតផល​របស់​ពួកគេ​បាន​។ ជាមួយ​គ្នា​នេះដែរ CBC នឹង​ទាក់ទង​ជាមួយ​ផ្សារ​ទំនើប​ផ្សេងៗ​ទៀត​ក្នុងប្រទេស​ថៃ ដើម្បី​តាំង​បង្ហាញ​ផលិតផល​របស់​យើង ដោយសារ​តែ​យើង​ចង់​លើកកម្ពស់​ផលិតផល​របស់​យើង​នៅក្នុង​ទីផ្សារ​ថៃ​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ស្វាគមន៍​គំនិត​ផ្តួចផ្ដើម​នេះ និង​បាន​ជំរុញ​ដល់​ស្ថានទូត​កម្ពុជា​ផ្សេងៗ​ទៀត​ឱ្យ​អនុវត្តតាម​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ជំរុញ​ឱ្យ​គ្រប់​ស្ថានទូត​របស់​យើង​ទាំងអស់​នៅតាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ត្រូវ​គិត​អំពី​កិច្ចការ​នោះ​ផងដែរ​»​។ លោក​បន្តថា ថ្មីៗ​នេះ CCC ក៏មាន​ផែនការ​បើក​ការិយាល័យ​តំណាង​ខ្លួន​នៅ​អាមេរិក កាណាដា និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប​នៅ​ឆ្នាំក្រោយ​ផងដែរ​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ថៃ​ មាន​តម្លៃ ៥,៥៦៩ ​ពាន់​លាន​ដុល្លារ​នៅ​រយៈពេល​ ៩ ​ខែ​ដំបូង​ឆ្នាំនេះ ធ្លាក់ចុះ ១៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ស្ថានទូត​ថៃ​នៅ​កម្ពុជា​៕LA

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។