ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា និង​កូរ៉េ​ខាង​ត្បូង ​បាន​ឯកភាព​គ្នា​ជំរុញ​​​ការ​ចុះ​កិច្ច​ព្រមព្រៀង​​ពី​ការ​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​​ទៅ​វិញ​ទៅ​​មក​ និង​ការ​ចៀស​វាង​ការ​យក​​ពន្ធ​ត្រួត​គ្នា​បន្ថែម​លើ​កិច្ច​ព្រមព្រៀង​លើ​​ឯកសារ​ចំនួន​ ៧ ដែល​បាន​សម្រេច​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​កូរ៉េ​នៅ​កម្ពុជា​កាល​ពី​សប្តាហ៍​មុន​។ នេះ​បើ​​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កាល​ពី​ម្សិលមិញ​។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​Moon ​Jae-​in​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី ​១៤ ​ដល់​ថ្ងៃ​ទី ​១៦​​ ខែ​មីនា ​និង​បាន​ជួប​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន​ សែន ​ដែល​​មេ​ដឹកនាំ​ទាំង ២ ​សម្រេច​បាន​​មូលដ្ឋាន​រួម​លើ​វិស័យ​ផ្សេងៗ​​នៃ​កិច្ច​សហ​ប្រតិបត្តិការ ​ដែល​រួម​មាន​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ ​កសិកម្ម ​ហិរញ្ញវត្ថុ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ឧស្សាហកម្ម និង​​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​។​ មេ​ដឹកនាំ​ទាំង ​២​ ​បាន​យល់​ព្រម​​ក្នុង​ការ​លើក​​កម្ពស់​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បន្ថែម​ទៀត​ តាមរយៈ​ការ​បង្កើន​​លទ្ធភាព​ចូល​ទីផ្សារ​សម្រាប់​ផលិតផល​របស់​​កម្ពុជា​ ជា​ពិសេស​ផលិតផល​កសិកម្ម​។​

ថា្នក់​ដឹកនាំ​ទាំង ​២ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​បង្កើត​បរិយាកាស​វិនិយោគ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ អំណោយ​ផល​ថែម​ទៀត​ដើម្បី​ទាក់​ទាញ​វិនិយោគិន​ពី​​កូរ៉េ​ឲ្យ​បាន​​កាន់​តែ​ច្រើន​នៅ​លើ​វិស័យ​ជា​ច្រើន​ស្រប​​តាម​គោល​នយោបាយ​ជំរុញ​​ពិពិធកម្ម​សេដ្ឋកិច្ច ​និង​អភិវឌ្ឍ​ឧស្សាហកម្ម​របស់​កម្ពុជា។

ឯកសារ​កិច្ច​ព្រមព្រៀង ​៧​ រួម​មាន​ការ​រៀបចំ​ក្រប​ខ័ណ្ឌ​ការងារ​​ស្ដីពី​កម្ចី សម្រាប់​ឆ្នាំ ២០១៩​-​​២០២៣ ​កិច្ច​ព្រមព្រៀង​កម្ចី ​២ ​ផ្សេង​ទៀត ​សម្រាប់​វិទ្យាសាស្ដ្រ​សុខាភិបាល​ និង​ការ​អភិវឌ្ឍ​ផ្លូវ​ថ្នល់​ជនបទ​​៕LA