ភ្នំពេញៈ កម្ពុជា​រំ​ពឹង​ថា​នឹង​មាន​ទំ​នា​ក់​​​ទំ​នង​សេដ្ឋ​កិច្ច​​កាន់​តែ​ខ្លាំង​ឡើង​ៗ​ជា​មួយ​ចិន ​បន្ទាប់​ពី​ចូល​រួម​​ពិ​ធី​​ពិ​ព័រណ៍​ពា​ណិជ្ជ​កម្ម​​​ ចិន​-អា​ស៊ាន នៅ​ទី​ក្រុង​ ណាន​នីង ​​កាល​ពី​សប្តាហ៍​មុន​ ជា​ទី​​ដែល​​​លោ​ក​​នាយ​ក​រដ្ឋ​មន្រ្តី​កម្ពុជា​​បាន​​ជួប​សន្ទនា​ផ្ទាល់​ជា​មួយ​តំ​ណាង​ក្រុម​ហ៊ុន​ចិន​ធំ​ៗ​ និង​មាន​​អនុស្សរណៈ​នៃ​ការ​យោគ​យល់សរុប​ចំ​នួន ១២ ត្រូវ​បាន​ចុះ​ហត្ថ​លេ​ខា​​។

ពិ​ព័រណ៌​ពា​ណិជ្ជ​កម្ ម​​​ចិន​-អា​ស៊ាន ​លើក​​ទី​ ១៥ ដែល​មាន​រយៈ​ពេល​ ៤ ថ្ងៃ​​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​ ណា​ន​នីង ប្រ​ទេស​​ ចិន ហើយ​មាន​តំ​ណាង​ក្រុម​ហ៊ុន​សរុបជា​ង ​២ ៧០០​ ក្រុម​ហ៊ុន​មក​ពី​ប្រ​ទេស​ ចិន និង​បណ្តា​ប្រ​ទេស​នៅ​អា​ស៊ាន​ចូល​រួម​​។

ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​មួយ​ជា​មួយ​​វិនិ​យោ​គិន​ចិន​ នៅ​​​ព្រឹតិ្ត​ការណ៍​រយៈ​ពេល ៤ ​ថ្ងៃ ​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ ​បានជួប​​ជាមួយ​​​មេ​ដឹក​នាំ​ក្រុម​ហ៊ុន​​ចិន​ ចំនួន​​ ៨ ដែល​រួម​ទាំង​​លោក Lei Jun ​ប្រធាន​ស្ថាប​និក ​និង​ជា​អគ្គនា​យក Xiaomi ​ជា​ក្រុម​ហ៊ុន​ផលិត​ទូរ​ស័ព្ទ​ស្មាត​ហ្វូន​របស់​​​ចិន​​។​

លើស​ពី​នោះ ​មាន MoU ១២ ត្រូវ​​​បាន​ចុះ​ហត្ថ​លេ​ខា​​ រវាង​​មន្ដ្រី​ពា​ណិជ្ជ​កម្ម​កម្ពុជា​ និង​មន្ដ្រី​ពា​ណិជ្ជ​កម្ម​ទី​ក្រុង​ ណាន​នីង​ នៃ​ខេត្ត​ គ័ងស៊ី ​​​ក្នុង​គោល​បំ​ណង​ជំរុញ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច ​រវាង​​ភាគី​​ទាំង​ ២។ នេះ​បើ​​​តាម​​សេច​ក្ដី​ប្រ​កាស​ព័ត៌មាន​ចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រ​សួង​ពា​ណិជ្ជ​កម្ម​។​

ខណៈ​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​​មិន​បាន​ពន្យល់​ព័ត៌​មាន​លម្អិត​អំពី Mo​U នី​មួយ​ៗ​ សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​ឲ្យ​ដឹង​​ថា​ តម្លៃ​សរុប​នៃ​ MoU ទាំង​ ១២ រួម​គ្នា មាន​​តម្លៃ ៨០ លានដុល្លារ​។​

MoU នេះ​គ្រប​ដណ្ដប់​លើ​វិស័យ​មួយ​ចំនួន​ រួម​មាន​ការ​បង្កើន​សមត្ថ​ភាព​សម្រាប់​មគ្គុ​ទេសក៍​ទេស​ចរណ៍ វិស្វ​កម្ម ​ការ​សាង​សង់​​ព្រ​លាន​យន្ត​​ហោះ​ និង​ផែន​ការ​បង្កើត​សាកល​វិទ្យា​ល័យ​សម្រាប់​ស្រាវ​ជ្រាវ​ឧស្សាហ​កម្ម ​និង​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល​​ផ្នែក​ទេស​ចរណ៍​។​

លោក​ លឹម​ ហេង​ អនុ​ប្រ​ធាន​សភា​ពា​ណិជ្ជ​កម្ម​កម្ពុជា​ ដែល​បាន​ចូល​រួម​​ពិ​ព័រណ៍ ​ចិន-​អា​ស៊ាន ​​លើក​ទី ១៥ នៅ​ទី​ក្រុង ​ណាន​នីង ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ពិ​ព័រ​ណ៍​ឆ្នាំ​នេះ​ បាន​បង្ហាញ​ការ​ទាក់​​ទាញ​កាន់​តែ​ច្រើន​ នៃ​ការ​វិនិ​យោគ​របស់​ប្រ​ទេស ​ចិន​ មក​កម្ពុជា​។

​លោក​ថ្លែង​ថា​៖ «​​បន្ទាប់​ពី​ព្រឹត្តិ​ការណ៍​នេះ​ យើង​នឹង​​មើល​ឃើញ​​លំ​ហូរ​ចូល​​វិ​និ​យោគ​​​​​​ចិន​កា​ន់​​តែ​ច្រើន ហើយ​នឹង​​បន្ត​ជំរុញ​​ពា​ណិជ្ជ​កម្ម​រវាង កម្ពុជា​ និង​ចិន​»៕LA