ភ្នំពេញ៖ កម្ពុជា និងប៉ាគីស្ថាន ប្តេជ្ញាពង្រឹងទំនាក់ទំនងនៃការដោះដូរពាណិជ្ជកម្ម និងវិនិយោគ ដោយសារតែប្រទេសទាំង ២ នៅមានសក្តានុពលច្រើនក្នុងការទាញយកផលប្រយោជន៍ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច។
លោក M. FAHAD UR REHMAN ភារធារីនៃស្ថានទូតប៉ាគីស្ថានប្រចាំព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារភារធារីបានលើកឡើងថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក MIR ZAFARULLAH KHAN JAMALI បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាក្នុងឆ្នាំ ២០០៤ ហើយក្នុងអំឡុងពេលនោះ ការបំពេញទស្សនកិច្ចនេះ ប្រទេសទាំង ២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការផងដែរ។
លោកថា បន្ទាប់ពីការបំពេញទស្សនកិច្ចនេះ ១ ឆ្នាំ គឺនៅឆ្នាំ ២០០៥ ប៉ាគីស្ថានបានបើកដំណើរការស្ថានទូតរបស់ខ្លួននៅកម្ពុជា។
លោក ភារធារី បានថ្លែងថា៖ «រហូតមកដល់ពេលនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ប៉ាគីស្ថាន នៅមានកម្រិតទាបនៅឡើយ។ ហេតុដូច្នេះ ក្នុងជំនួបថ្ងៃនេះ មានគោលបំណងចម្បងក្នុងការលើកកម្ពស់ទំនាក់ទំនង ធុរកិច្ចរវាងធុរជន កម្ពុជា-ប៉ាគីស្ថាន ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង»។
លោក ងួន ម៉េងតិច បានទទួលស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំង ២ ក្នុងការជំរុញទំនាក់ទំនងធុរកិច្ចឱ្យកាន់តែល្អប្រសើរឡើង និងពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ ជំនួបពាណិជ្ជកម្មរួមគ្នា ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង ២៕