The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ម៉ាឡេស៊ីចុះ MOU វិនិយោគលើដើមឬស្សី

កម្ពុជា ម៉ាឡេស៊ីចុះ MOU វិនិយោគលើដើមឬស្សី

កម្ពុជា ម៉ាឡេស៊ីចុះ MOU វិនិយោគលើដើមឬស្សី

ភ្នំពេញៈ កម្ពុជា​ បាន​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ស្តី​​ពី​​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​ឫស្សី​នៅ​កម្ពុជា​ ជា​មួយ​​​អង្គការ​មូលនិធិ​ច្នៃ​ប្រឌិត​សកល និង​សហគ្រិន​ភាព​ នៃ​ប្រទេស​ម៉ា​ឡេស៊ី ដើម្បី​លើក​ស្ទួយ​ផលិត​កម្ម​ ឬស្សី​នៅ​ប្រទេស ​កម្ពុជា​។

ការ​ចុះ​ MOU នេះធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ៨ ខែវិច្ឆិកា រវាង​​ក្រសួងកសិកម្ម​ និងមូលនិធិ​ច្នៃ​ប្រឌិត​សកល និង​សហគ្រិន​ភាព​ នៃ​ប្រទេស​ ម៉ា​ឡេស៊ី។

លោក វេង សាខុន រដ្ឋមន្ត្រី​​ក្រសួង​កសិកម្ម ដែល​បាន​​ចូល​រួម​ក្នុង​ពិធី​ចុះ MOU នេះបាន​​ឲ្យ​ដឹង​ថា ការចុះ​​ហត្ថលេខា​នេះ​ពិត​ជា​មាន​តម្លៃ​ណាស់​សម្រាប់​ប្រទេស​ កម្ពុជា​ ព្រោះ​ការ​អភិវឌ្ឍ​ផលិត​កម្ម​ពី​ឫស្សី​គឺ​​​ដើរ​ស្រប​ទៅ​នឹង​គោល​នយោ​បាយ​​អភិវឌ្ឍន៍​វិស័យ​កសិកម្មនៅ​កម្ពុជា ឆ្នាំ​ ២០១៩-​២០២៣ ដែល​ផ្តល់​អាទិភាព​ទៅ​លើ​វិស័យ​អនុផល​សំខាន់ៗ​ជា​ច្រើន។

លោក​ថ្លែង​ថា៖​ «​ការ​អភិវឌ្ឍ​សហគមន៍​ព្រៃឈើ​តាម​រយៈ​ការ​ធ្វើ​កសិកម្ម​ចម្រុះ គឺ​ជា​មុខ​របរ​ដែល​អាច​ជួយ​បង្កើត​ការ​​ងារ​ជូន​ប្រជា​សហគមន៍​​ព្រៃ​ឈើ និង​ប្រជាពល​រដ្ឋ​ដែល​មាន​ធនធាន​ឫស្សី ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​​​អនុផល​ព្រៃឈើ ការ​បរបាញ់ និង​កាត់​​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ តាម​រយៈ​ការ​បង្កើន ពង្រឹង និង​ពង្រីក​ផលិត​កម្ម​កែច្នៃ​ឫស្សី​របស់​កម្ពុជា​ឲ្យ​មាន​ផលិត​ភាព និង​គុណភាព​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក និង​នាំ​ចេញ៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។