ទីក្រុង​សេអ៊ូល៖ កម្មវិធី​ទូរស័ព្ទ​ដៃ​ចែកចាយ​ម្ហូប​អាហារ​កូរ៉េ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ កំពុង​មាន​សន្ទុះ​កាន់​តែ​លឿន​ជាង​មុន​ដោយ​ឱ្យ​ដឹកជញ្ជូន​ដឹក​ទៅ​ត្រឹមតែ​មួយ​ការ​បញ្ជា​ទិញ​ក្នុង​ពេល​តែ​មួយ​ជាជាង​ការ​បញ្ជា​ទិញ​ច្រើន​មុខ ដើម្បី​ធានា​នូវ​ភាព​ស្រស់​នៃ​អាហារ ដែល​ការ​ផ្លាស់ប្តូរ​បែប​នេះ កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ។

កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ទំនើប WeMakePrice O ជា​កម្មវិធី​ចែកចាយ​អាហារ​ដែល​ដំណើរការ​ដោយ​ផ្លេតហ្វម​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឈ្មោះ​ថា WeMakePrice បាន​ក្លាយ​ជា​ប្រព័ន្ធ​ចុង​ក្រោយ​ក្នុង​ការ​ទទួល​យក «ការ​បញ្ជា​ទិញ​ម្តង​ក្នុង​មួយ​ដង» នៅ​សប្តាហ៍​នេះ ព្រោះ​វា​បាន​ប្រកាស​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ with LK ICT ដែល​ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខាង​សេវាកម្ម​ទីតាំង។

មន្ត្រី​មួយ​រូប​នៅ WeMakePrice O បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​កំពុង​ពន្លឿន​ដំណើរការ ដើម្បី​ណែនាំ​សេវាកម្ម «ការ​បញ្ជា​ទិញ​ម្តង​ក្នុង​មួយ​ការ​ដឹក​ជញ្ជូន» ដើម្បី​ភាព​ងាយ​ស្រួល និង​ការ​ពេញ​ចិត្ត​របស់​អតិថិជន និង​ម្ចាស់​ភោជនីយដ្ឋាន»។

ប្រព័ន្ធ​ដែល​ដំណើរការ​ក្នុង​ពេល​មុន​ដែល​អនុញ្ញាត​ឱ្យ​បុគ្គលិក​ដឹកជញ្ជូន​បញ្ចូល​គ្នា​នូវ​ការ​បញ្ជា​ទិញ​ជាច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​លើក គឺ​ជា​ប្រភព​ជាក់សែ្តង​នៃ​ការ​ត្អូញត្អែរ​របស់​អ្នក​បញ្ជា​ទិញ ដោយសារ​ការ​ផ្តល់​ទំនិញ​ត្រូវ​ពន្យារ​ពេល។

ការ​ផ្លាស់ប្តូរ​នេះ បាន​កើត​ឡើង​នៅ​ពេល​ដែល​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ Coupang Eats ដែល​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក Coupang ក្នុង​ឆ្នាំ ២០១៩ បាន​ទទួល​នូវ​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ៕ Korean Herald-ANN/RR