ទីក្រុងសេអ៊ូល៖ ក្រុមហ៊ុនកម្មវិធីទូរស័ព្ទដៃ Raddish ត្រូវបានទិញក្នុងតម្លៃ ៤៤០ លានដុល្លារ ដោយក្រុមហ៊ុនអ៊ីនធឺណិតកូរ៉េ Kakao ដែលធ្វើឲ្យស្ថាបនិកអាយុត្រឹម ៣០ ឆ្នាំ ក្លាយជាសេដ្ឋីត្រឹមរយៈពេល ៥ ឆ្នាំ បន្ទាប់ពីបង្កើតកម្មវិធីនេះឡើង។
នេះជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទិញផ្តាច់ ២ ដែលក្រុមហ៊ុន Kakao បានប្រកាសកាលពីថ្ងៃអង្គារ ដែលមានតម្លៃសរុបជិត ១ ពាន់លានដុល្លារ ពេលដែលខ្លួនស្វែងរកការពង្រីកទីផ្សារនិយាយភាសាអង់គ្លេស។
ជាកម្មវិធីចំណាយដើម្បីអាន Radish បង្ហាញពីការនិទានរឿងតាមស្មាតហ្វូនដោយអ្នកអានចំណាយប្រហែល ២០ ទៅ ៣០ សេនដុល្លារ ដើម្បីចូលមើលវគ្គបន្ទាប់ភ្លាមៗ ឬរង់ចាំមួយម៉ោង ដើម្បីអានដោយឥតគិតថ្លៃ។
ក្រុមហ៊ុនបាននិយាយថា មានលក្ខណៈដូចគ្នានឹង Netflix សម្រាប់រឿងប្រលោមលោក Radish បានជ្រើសរើសអ្នកសរសេរអត្ថបទរឿងល្ខោនអូប៉េរ៉ា រួមទាំងអ្នកឈ្នះពានរង្វាន់ Emmy ជាច្រើនដើម្បី «បង្ហាញជូននូវរឿងថ្មីបំផុត និងល្អបំផុតក្នុងការកម្សាន្តបែបប្រឌិតជាសេរីដល់អ្នកអាន»។
ក្រុមហ៊ុនបាននិយាយថា បច្ចុប្បន្ននេះមានរឿងជាសេរីជាង ៥០ រឿង ហើយចំណាត់ថ្នាក់មានជាង ៩០ ភាគរយ នៃចំណូល ២០ លានដុល្លាររបស់ក្រុមហ៊ុនកាលពីឆ្នាំមុន។
ក្រុមហ៊ុននេះក៏បង្កើតកម្មវិធីសម្រាប់អ្នកសរសេររឿងឯករាជ្យ ហើយបានលើកឡើងក្នុងគេហទំព័ររបស់ខ្លួនថា អ្នកខ្លះបានទទួលប្រាក់ចំណូលជិត ៤ ម៉ឺនដុល្លារ រៀងរាល់ ៣ ខែ។
លោក Lee Seung-yoon ជាស្ថាបនិក និងនាយកប្រតិបត្តិបានបង្កើតក្រុមហ៊ុននេះឡើង បន្ទាប់ពីរៀនចប់ពីសាកលវិទ្យាល័យ Oxford ក្នុងឆ្នាំ ២០១៦ និងទាក់ទាញមូលនិធិវិនិយោគពីអ្នកវិនិយោគ រួមទាំងការចូលទុនពី SoftBank Group និង Lowercase Capital៕ AFP/RR









