The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការខាតបង់​របស់​ក្រុមហ៊ុន Uber កើន​នៅ​ត្រីមាស​ទី​ ២

ការខាតបង់​របស់​ក្រុមហ៊ុន Uber កើន​នៅ​ត្រីមាស​ទី​ ២

Content image - Phnom Penh Post

ការខាតបង់​របស់​ក្រុមហ៊ុន Uber កើន​នៅ​ត្រីមាស​ទី​ ២

ក្រុងសានហ្វ្រានស៊ីស្កូៈ ក្រុមហ៊ុន Uber កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញ​ថា ការខាតបង់​ប្រចាំ​​ត្រីមាស​របស់​ខ្លួន​បាន​កើនឡើង ខណៈ​ក្រុមហ៊ុន​នេះ​បាន​វិនិយោគ​លើ​ឧបករណ៍​ជិះ​កម្សាន្ត Scooter និង​ការវិនិយោគ​ធំៗ​ផ្សេង​ទៀត​។

ក្រុមហ៊ុន​ហៅ​តាក់ស៊ី​ជិះ​តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សានហ្វ្រានស៊ីស្កូ​មួយ​នេះ​បាន​រាយការណ៍​ថា ខ្លួន​បាន​ខាតបង់ ៨៩១ លាន​ដុល្លារ​លើ​ប្រាក់​ចំណូល​សុទ្ធ ២,៨ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​នេះ​។

លោក Dara Khosrowshahi ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Uber បាន​ថ្លែង​ឲ្យ​ដឹង​​ថា​៖ «​យើង​មាន​ត្រីមាស​ដ៏អស្ចារ្យ​មួយ​ផ្សេង​ទៀត​ដែល​បន្ត​រីកចម្រើន​ក្នុង​អត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​អាជីវកម្ម​របស់​យើង​»​។

លោក​បន្ថែម​ថា​ក្រុមហ៊ុន Uber កំពុង​វិនិយោគ​ទឹកប្រាក់​ច្រើន​លើ​គម្រោង​ផ្សេងៗ​ដែល​រួមមាន Uber Eats ជា​សេវា​ដឹកជញ្ជូន​អាហារ​ពី​ភោជនីយដ្ឋាន និង​ «​ម៉ូដែល​ដឹកជញ្ជូន​មិន​ប៉ះពាល់​ដល់​បរិស្ថាន​» ដូចជា Express Pool កង់អេ​ឡិចត្រូនិក និង Scooter​។

ក្រុមហ៊ុន​នេះ​កំពុង​លះបង់​ធនធាន​ទៅ​នឹង​អ្វី​ដែល​ខ្លួន​មើល​ឃើញ​ថា​ជា​ទីផ្សារ​មាន​សក្ដានុពល​ខ្ពស់​នៅ​ឥណ្ឌា និង​មជ្ឈិមបូព៌ា​។ នេះ​បើ​យោង​តាម​លោក Khosrowshahi​។

ក្រុមហ៊ុន Uber បាន​ឲ្យ​ដឹង​កាលពី​ខែ​ឧសភា​ថា​ប្រាក់​ចំណូល​សុទ្ធ​នៅ​ត្រីមាស​ទី ១ មាន ២,៥ ពាន់​លាន​ដុល្លារ​លើ​ការលក់​ចំនួន ១១,៣ ពាន់​លាន​ដុល្លារ ហើយ​ការខាតបង់​សុទ្ធ​ដែល​កែតម្រូវ​រួច​មាន ៥៧៧ លាន​ដុល្លារ​។ ក្រុមហ៊ុន Uber មាន​ទម្លាប់​បង្ហាញ​ប្រាក់​ចំណេញ ទោះបី​ជា​ខ្លួន​ជា​ក្រុមហ៊ុន​ឯកជន​៕ LA

អត្ថបទគួរចាប់អារម្មណ៍