The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការចាត់ទុក​ចិន​ថា ​ជា​អ្នកគ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​ គឺ​គ្មាន​មូលដ្ឋាន

ការចាត់ទុក​ចិន​ថា ​ជា​អ្នកគ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​ គឺ​គ្មាន​មូលដ្ឋាន

Content image - Phnom Penh Post
បុគ្គលិក​ធនាគារ​កំពុង​រាប់​ក្រដាសប្រាក់​ដុល្លារ​នៅ​ជិត​ដុំ​ក្រដាសប្រាក់​យន់​។ រូប AFP

ការចាត់ទុក​ចិន​ថា ​ជា​អ្នកគ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​ គឺ​គ្មាន​មូលដ្ឋាន

ក្រុងប៉េកាំងៈ របាយការណ៍​ចុងក្រោយ​បំផុត​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​បន្ថែម​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ការចាត់​ឈ្មោះ​ដោយ​អាមេរិក​ដល់​ប្រទេស​ ចិន​ ថា​ជា «​អ្នក​គ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ (currency manipulator)» គ្មាន​មូលដ្ឋាន​ឡើយ​។ នេះ​បើ​តាម​ក្រុម​អ្នកជំនាញ​។

មូលនិធិ IMF បាន​លើក​ឡើង​ជាថ្មី​នៅក្នុង​របាយការណ៍​ដែល​បានចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​ថា អត្រា​ប្តូរប្រាក់​ប្រសិទ្ធភាព​ពិត (REER) របស់​ប្រទេស​ ចិន ​ក្នុង​ឆ្នាំ​ ២០១៨ ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​កម្រិត​ដូចគ្នា ដូចដែល​មានការ​ធានា​ដោយ​គោលនយោបាយ​ជា​មូលដ្ឋាន​ និង​ចាំបាច់​។ មូលនិធិ IMF កត់សម្គាល់​ថា អត្រា​ប្តូរប្រាក់ REER ជា​មធ្យម​ក្នុង​ឆ្នាំ​ ២០១៨ បាន​កើនឡើង​ប្រហែល ១,៤ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១៧​។

អត្រា​ប្តូរប្រាក់ REER ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កំណត់​តម្លៃ​រូបិយប័ណ្ណ (​មធ្យមភាគ​សមតា​ «weighted average» ) របស់​ប្រទេស​មួយ​ធៀប​នឹង​រូបិយប័ណ្ណ​ធំៗ​ផ្សេង​ទៀត​នៅក្នុង​សន្ទស្សន៍ ឬ​កញ្ចប់​រូបិយប័ណ្ណ​មួយ​។

របាយការណ៍​របស់​មូលនិធិ IMF បានចេញ​ផ្សាយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សហរដ្ឋអាមេរិក​បានផ្តល់​ឋានៈ​ចិន​ជា​ឯកតោភាគី​ថា​ជា «​ប្រទេស​គ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​» ដែល​បាន​ជំរុញ​ឲ្យ​មានការ​រិះគន់​ខ្លាំង​។

ក្នុងនាម​ជា​ស្ថាប័ន​មាន​សិទ្ធិអំណាច​បំផុត​របស់​ពិភពលោក​ចំពោះ​ការ​វាយ​តម្លៃ​អត្រា​ប្តូរប្រាក់ មូលនិធិ IMF បាន​សន្និដ្ឋាន​ថា អត្រា​ប្តូរប្រាក់​របស់​ចិន​មាន​ភាព​ស្របតាម​មូលដ្ឋាន​សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​សម្រាប់​រយៈពេល ៥ ​ឆ្នាំ​ជាប់​គ្នា​។ នេះ​បើ​យោងតាម​លោក Zhu Jun មន្ត្រី​របស់​ធនាគារកណ្តាល​ចិន​។

លោក Zhu ថ្លែង​ថា វិធានការ​ខាង​ផ្នែក​រូបិយប័ណ្ណ​អាមេរិក​បាន​បដិសេធ​កិច្ចព្រមព្រៀង​រយៈពេល​យូរ​មក​ហើយ​របស់​ចិន​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អត្រា​ប្តូរប្រាក់​របស់ខ្លួន និង​រក្សា​អត្រា​ប្តូរប្រាក់​យន់​ឲ្យ​មាន​ស្ថិរភាព បន្ថែម​លើ​ការរំលោភច្បាប់​អន្តរជាតិ​តាមរយៈ​ការចាត់​ថ្នាក់​អត្រា​ប្តូរប្រាក់​របស់​ប្រទេស​ផ្សេងៗ​ដោយ​ផ្អែកលើ​ច្បាប់​ក្នុងស្រុក​របស់ខ្លួន​។

លោក Zhu បាន​បន្ថែម​ថា​ការចាត់​ថ្នាក់​ចិន​ថា​ជា «​អ្នកគ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​» គឺជា​អំពើ​ឯកតោ​និយម ដែល​ពង្រីក​ជម្លោះ​ពាណិជ្ជកម្ម​ទៅក្នុង​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​នឹង​ត្រឹមតែ​បង្ក​ឲ្យ​មាន​ការ​រារាំង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។

លោក Wen Bin ប្រធាន​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន China Minsheng Bank ត្រូវបាន​ដកស្រង់​សម្ដី​ដោយសារ​ព័ត៌មាន Financial News ថា​៖ «​អត្រា​ប្តូរប្រាក់​របស់​ប្រទេសមួយ​ពឹង​ផ្អែកលើ​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​ករណី​របស់​ប្រទេស​ចិន​ត្រូវ​បានបង្ហាញ​តាមរយៈ​ស្ថានភាព​សារពើពន្ធ​ប្រកប​ដោយ​ស្ថិរភាព ហានិភ័យ​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​ទប់ស្កាត់ ព្រមទាំង​តុល្យភាព​រួម​នៃ​ការចំណាយ​អន្តរជាតិ និង​លំហូរ​មូលធន​»​។

លោក​បន្ថែម​ថា អត្រា​ប្តូរប្រាក់​យន់ ឆ្លុះបញ្ចាំង​ពី​មូលដ្ឋាន​របស់​ចិន និង​មាន​ស្ថិរភាព​ធៀប​នឹង​រូបិយប័ណ្ណ​ធំៗ​មួយ​ចំនួន​។

លោក Wu Ge ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន​មូលបត្រ Chang-jiang Securities បាន​ប្រាប់​សារព័ត៌មាន Financial News បាន​ថ្លែងថា វិធានការ​របស់​អាមេរិក​ដែល​គ្មាន​ការ​កោតក្រែង និង​គ្មាន​មូលដ្ឋាន​បាន​ប្រឆាំង​ទៅនឹង​ការវាយតម្លៃ​អត្រា​ប្តូរប្រាក់​ចិន​របស់​មូលនិធិ IMF និង​ផ្ទុយទៅនឹង​លក្ខណវិនិច្ឆ័យ​ផ្ទាល់​របស់​ខ្លួន​ក្នុងការ​វាយតម្លៃ​អំពី​ការគ្រប់គ្រង​តម្លៃ​រូបិយប័ណ្ណ​៕ People's Daily/KC

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។