ភ្នំពេញ៖ ​សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​បាន​ឲ្យ​ដឹង​ថា ​អាជ្ញា​ធរ​នៅ​មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា​តើ​ត្រូវ​បន្ត​ការ​​ផ្តល់​ជូន​នូវ​ការ​ធ្វើ​ដំ​ណើរ​ដោយ​មិន​គិត​ប្រាក់​តាម​កា​ណូត​ទៀត​ឬយ៉ាង​ណា​ស​ម្រាប់​ឆ្នាំ​ក្រោយ ​ខណៈ​​ការ​ធ្វើ​ដំ​ណើរ​ដោយ​មិន​គិត​ប្រាក់​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​។ ​នេះ​បើ​តាម​ លោក​ ម៉េត​ មាស​ភក្ដី​ អ្នក​នាំ​ពាក្យ​​សា​លា​រាជ​ធា​នី​ភ្នំ​ពេញ​។

សេ​វា​កា​ណូត​ដឹក​អ្នក​ដំ​ណើរ​​ ​​តាម​បណ្ដោយ​ទន្លេ​សាប និង​ទន្លេ​បា​សាក់​ ដែ​ល​មាន​​ចំ​ណត​ ៤​​ កន្លែង​នៅ​រាជ​ធានី​ភ្នំ​ពេញ ​និង​ចំ​ណត​ចុង​ក្រោយ​​នៅ​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​ ​ផ្ដល់​កា​ណូ​ត​​​ដឹក​​អ្នក​ដំ​ណើរ​ ៤ ​គ្រឿង ពី​ចំ​ណត​ឫស្សី​កែវ​ ទៅ​ចំ​ណត​តា​ខ្មៅ​​ ដោយ​ប្រតិ​បត្តិ​ការ​ចាប់​ពី​ម៉ោង​ ៦ ​ព្រឹក​ដល់ ​៦ ​​ល្ងាច​។​

លោក ​ភក្ដី​ ​​ឲ្យ​ដឹង​ថា ​​តាំង​ពី​កា​ណូត​ដឹក​អ្នក​ដំ​ណើរ​នេះ​ប្រ​តិ​បត្តិ​ការ​ចាប់​ពី​ខែ​មេសា​​ ឆ្នាំ​នេះ​ វា​បាន​ដឹក​ជញ្ជូ​ន​​អ្នក​ដំណើរ​ជា​មធ្យម​ ១០០ ​​នាក់​ក្នុង​ ១ ​ថ្ងៃ ​ហើយ​រំ​ពឹង​ថា ​ចំ​នួន​អ្នក​ដំ​ណើរ​នឹង​បន្ត​កើន​ឡើង​។​

លោក​ថ្លែង​ថា​៖ «​និ​ន្នា​ការ​របស់​អ្នក​ដំ​ណើរ​នៅ​​រក្សា​កំ​ណើន ​យើង​ជឿ​ជា​ក់​ថា កា​ណូត​​ដឹក​អ្នក​ដំ​ណើរ​នេះ ​នឹង​កាន់​តែ​មាន​ប្រ​ជា​ប្រិយ​ភាព ​ជា​សា​ធារណៈ​»។

លោក​បន្ត​ថា​៖ «​ប្រ​ជា​ជន​​មាន​យល់​ដឹង​ពី​សេ​វា​កម្ម​ព័ត៌​មាន​នេះ​ជា​បណ្ដើរ​ៗ​​ និង​យល់​ដឹង​ពី​​​អត្ថ​​ប្រ​យោ​ជន៍​សម្រាប់​ការ​ប្រើ​ប្រាស់​កា​ណូ​ត​​ដឹក​អ្នក​ដំ​ណើរ​នេះ​»​។​

កា​ណូត​ដឹក​អ្នក​ដំ​ណើរ​នេះ​គឺ​ជា​ការ​ផ្ដល់​ចុង​ក្រោយ​​បំ​ផុត​ សម្រាប់​មធ្យោ​បាយ​ដឹក​ជញ្ជូន​សា​ធារ​ណៈ​ថ្មី នៅ​ទី​ក្រុង​ភ្នំ​ពេញ ​ខណៈ​បច្ចុ​ប្បន្ន​មាន​សេ​វា​រថ​យន្ត​​​ក្រុង​សា​ធារណៈ ​និង​សេ​វា​រថ​ភ្លើង​ពី​ព្រ​លាន​យន្ត​ហោះ​​អន្តរ​ជាតិ​ភ្នំ​ពេញ​ ទៅ​សា្ថ​នីយ​រថ​ភ្លើង​កណ្ដាល​ នៅ​មហា​វិ​ថី​មុនី​វង្ស​។​ ​

លោក​ថ្លែង​ថា​៖ «​​តាម​ផែន​ការ ការ​ធ្វើ​​ដំ​ណើរ​​មិន​គិត​ប្រាក់​​នេះ​នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំ​នេះ​ ហើយ​សា​លា​រាជ​ធានី​​​នឹង​ធ្វើ​​ការ​​សម្រេច​ចិត្ត​​នៅ​​ពេល​ក្រោ​យ​ថា តើ​នឹង​ផ្ដល់​សេ​វា​​​មិន​គិ​ត​​ប្រាក់​នេះ​​បន្ត​ទៀត ឬ​អត់​?»​៕​LA