ភ្នំពេញៈ ឧស្សាហកម្មធានារ៉ាប់រងរបស់កម្ពុជាកំពុងទទួលបានកំណើនក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះជានិន្នាការ ដែលមើលឃើញផលិតផលនេះកំពុងត្រូវបានផ្ដល់ឲ្យអតិថិ ជនតាមរយៈប្រតិបត្តិករទូរស័ព្ទចល័ត។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ភីអិលស៊ី (Camlife) គឺជាការធានារ៉ាប់រងអាយុជីវិតគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុក១០០ភាគរយដែលបានផ្ដល់សេវាធានារ៉ាប់រងអាយុជីវិតតាមរយៈប្រតិបត្តិករទូរស័ព្ទចល័ត Cellcard។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍បានសាកសួរ លោក គា លាងស្រ៊ុន ប្រធានប្រតិបត្តិ អំពីប្រតិបត្តិការរបស់ក្រុមហ៊ុន និងការបារម្ភរបស់សាធារណជន លើហានិភ័យតាមរយៈការលក់សេវាតាមក្រុមហ៊ុនទូរស័ព្ទ។
តើក្រុមហ៊ុន Camlife សហការជាមួយក្រុមហ៊ុន Cellcard ដូចម្ដេច?
ចក្ខុវិស័យរបស់យើង នឹងធានាថា គ្រួសារកម្ពុជាទាំងអស់រស់នៅក្នុងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ។
ដើម្បីធ្វើឲ្យស្របជាមួយនឹងចក្ខុវិស័យរបស់យើង យើងចង់បម្រើដល់អតិថិជនគ្រប់ប្រភេទទាំងអស់។ នោះជាមូលហេតុ ដែលយើងបានអភិវឌ្ឍផលិត ផលដ៏សាមញ្ញមួយ និងងាយស្រួលបំផុតក្នុងការទទួលបានផលិតផលនេះ។ ម៉្យាងវិញទៀត វាងាយស្រួលក្នុងការចុះឈ្មោះ ងាយស្រួលក្នុងការទាមទារប្រាក់សំណង និងតម្លៃទាប។
យើងបានសហការជាមួយក្រុមហ៊ុន Cellcard រយៈពេល ១ ឆ្នាំមកហើយ ដោយផ្ដល់ការធានារ៉ាប់រងអាយុជីវិតតម្លៃទាប និងងាយស្រួលដល់អតិថិជនរបស់ក្រុមហ៊ុន Cellcard ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៥០ ឆ្នាំ។ យើងប្រើប្រាស់ផ្នែកបម្រើអតិថិជនដើម្បីលក់ផលិតផលប្រភេទនេះ ហើយការបង់ប្រាក់ធានារ៉ាប់រងត្រូវបានធ្វើឡើងតាមរយៈទឹកប្រាក់ដែលមាននៅក្នុងទូរស័ព្ទ។
តើអ្វីជាសេវា និងផលិតផលធានារ៉ាប់រងរបស់អ្នក?
យើងលក់ការការពារធម្មតា ព្រមទាំងការការពារអាយុជីវិតផ្នែកឥណទាន។ អាយុជីវិតឥណទាន គឺជាផែនការមួយ ដែលរ៉ាប់រងលើអ្នកខ្ចីកម្ចី ការពារនៅពេលស្លាប់ និងនៅពេលពិការទាំងស្រុង។
តើអ្នកលក់ផលិតផលដល់អតិថិជនដោយវិធីណា?
ការិយាល័យបម្រើអតិថិជន (CCO) របស់យើង នឹងទូរស័ព្ទទៅពួកគេ ហើយពន្យល់អ្វីៗគ្រប់យ៉ាង ដូចជាលក្ខណពិសេសរបស់ផលិតផលរយៈពេល និងលក្ខខណ្ឌ បន្ទាប់ពីនោះ អតិថិជន អាចនិយាយថា យល់ព្រម ឬមិនយល់ព្រមជាមួយ CCO។ ប្រសិនបើពួកគេយល់ព្រមប្រើប្រាស់សេវានេះ CCO នឹងចុះបញ្ជីពួកគេ បន្ទាប់មកពួកគេនឹងទទួលបានការ បញ្ជាក់សារជាអក្សរ ដែលមានការតភ្ជាប់ជាមួយរយៈពេល និងលក្ខខណ្ឌរបស់យើង និងវិញ្ញាបនបត្រអេឡិចត្រូនិក។
តើអតិថិជនអាចទាមទារប្រាក់សំណងសម្រាប់ហានិភ័យរបស់ពួកគេដូចម្ដេច?
យើងយល់ថា ការទាមទារប្រាក់សំណងជាពេលវេលា ពិបាក សម្រាប់គ្រួសារ ដូច្នេះយើងជាក្រុមហ៊ុន Camlife ព្យាយាមធ្វើឲ្យមានភាពងាយស្រួលតាមដែលអាចធ្វើទៅបាន។ នៅពេលមានការទាមទារសំណងធ្វើឡើង គ្រួសារគ្រាន់តែទូរស័ព្ទមកកាន់ការិយាល័យរបស់យើង និងដាក់ជូនឯកសារដែលតម្រូវ ដូចជាអត្ត សញ្ញាណប័ណ្ណជាតិខ្មែរ សៀវភៅគ្រួសារ និងសំបុត្រមរណភាព និងលេខទូរស័ព្ទបច្ចុប្បន្ន។
ក្នុងរយៈពេល ៧ ថ្ងៃ យើងនឹងធ្វើការសម្រេចចិត្តលើសំណងនោះ និងបើកប្រាក់ឲ្យ ប្រសិនបើវាជាការទាមទារសំណងមានសុពលភាព។ ការទូទាត់សំណងអាចត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់យើង ឬតាមរយៈការផ្ទេរប្រាក់តាម វីង។
បច្ចុប្បន្ន យើងកំពុងអភិវឌ្ឍកម្មវិធីមួយដែលអាចបត់បែនបានច្រើនបំផុត ដែលអាចអនុញ្ញាតឲ្យជីវិតដែលត្រូវបានធានា អាចស្វែងរកធានារ៉ាប់រងតាមរយៈទូរស័ព្ទចល័តរបស់ពួកគេ។
ពួកគេអាចដឹងពីលក្ខខណ្ឌធានារ៉ាប់រងថាតើវានៅមានប្រសិទ្ធភាព ឬហួសពេលកំណត់? ហើយពួកគេអាចចុះឈ្មោះប្រើសេវានេះ ដោយខ្លួនឯង ហើយពួកគេអាចទាមទារសំណងតាមរយៈទូរស័ព្ទ។ ការធ្វើដូចនេះនឹងសន្សំប្រាក់ និងពេលវេលាសម្រាប់ក្រុមហ៊ុន និងការធានារ៉ាប់រងអាយុជីវិត។
មានការត្អូញត្អែរថា ក្រុមហ៊ុនបានចុះឈ្មោះពួកគេដោយពួកគេមិនបានដឹងខ្លួន និងបានកាត់លុយពួកគេតាមទូរស័ព្ទរៀងរាល់ថ្ងៃដោយគ្មានការឯកភាពពីអ្នកប្រើ តើអ្នកអាចពន្យល់ពីករណីនេះដូចម្ដេច?
ដូចដែលខ្ញុំបានលើកឡើងខាងលើអ៊ីចឹង មុនពេលចុះឈ្មោះទិញការធានារ៉ាប់រងនេះ CCO របស់យើងត្រូវតែពន្យល់អតិថិជនឲ្យច្បាស់លាស់អំពីលក្ខណពិសេសរបស់ផលិតផល រយៈពេលនិងលក្ខខណ្ឌ។ ដូច្នេះ វាគួរតែច្បាស់លាស់ហើយមុនពេលការចុះឈ្មោះនេះ។ ប៉ុន្តែអាចមានករណីយល់ខុស ឬការទាក់ទងតាមទូរស័ព្ទ មិនច្បាស់លាស់ដែលនាំឲ្យពួកគេភាន់ច្រឡំ។
យើងមានការកត់ត្រាសំឡេងដើម្បីធ្វើភ័ស្ដុតាងបញ្ហានេះ។ ប៉ុន្តែពួកគេអាចលុបចោលការចុះឈ្មោះក្នុងការទិញធានា រ៉ាប់រងអាយុជីវិតតាមទូរស័ព្ទវិញបានបើពួកគេមិនសប្បាយចិត្តជាមួយសេវានេះ។
ម៉្យាងវិញទៀត ខ្ញុំគិតថា ប្រជាជនចាប់ផ្ដើមយល់ពីគំនិត និងអត្ថប្រយោជន៍នៃ ការធានារ៉ាប់រងអាយុជីវិត នៅពេលនេះដោយសារតែនៅពេលចាប់ផ្ដើមការសហការ យើងបានទទួលការស្នើសុំលុបឈ្មោះមួយចំនួនផងដែរ ប៉ុន្តែនៅពេលនេះ ការសំលុបចោលការចុះឈ្មោះបានចាប់ផ្ដើមធ្លាក់ចុះ ហើយប្រជាជនបានទូរស័ព្ទ ស្នើសុំអត្ថប្រយោជន៍ បន្ថែមនៃការធានារ៉ាប់រងនេះផងដែរ៕LA