The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​នាំចេញ​ និង​នាំចូល​របស់​ជប៉ុន​ធ្លាក់ចុះ ដែល​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ




ការ​នាំចេញ​ និង​នាំចូល​របស់​ជប៉ុន​ធ្លាក់ចុះ ដែល​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ

Content image - Phnom Penh Post
រថយន្ត​កំពុង​ដឹក​កុងតឺន័រ​ ចេញពីកំពង់ផែ​ក្រុង​តូក្យូ។ រូបថត AFP

ការ​នាំចេញ​ និង​នាំចូល​របស់​ជប៉ុន​ធ្លាក់ចុះ ដែល​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ

ក្រុង​តូក្យូៈ ការ​នាំចេញ​របស់​ប្រទេស ​​ជប៉ុន ​បាន​ធ្លាក់ចុះ​រយៈពេល ៣ ខែ​ជាប់​គ្នា​​គិត​ត្រឹម​ខែ​កុម្ភៈ ខណៈ​ដែល​ការ​នាំចូល​ក៏​បាន​ធ្លាក់ចុះ​ផង​ដែរ​ ដែល​ចង្អុល​បង្ហាញ​ពី​លទ្ធភាព​ថមថយ​​សេដ្ឋកិច្ច​​របស់​ប្រទេស​ដែល​មាន​​សេដ្ឋកិច្ច​ឈាន​មុខ​គេ​​ទី​៣ របស់​ពិភព​លោក​មួយ​នេះ។​

ការ​នាំចេញ​បាន​ធ្លាក់ចុះ ១,២​ ភាគរយ ​ធៀប​នឹ​ងខែ​កុម្ភៈ​​ឆ្នាំ ​២០១៧ មក​នៅ​ត្រឹម ​៦,​៣៨ ​ពាន់​ពាន់​​លាន​យ៉េន (​៥៧ ពាន់​លាន​ដុល្លារ​) ហើយ​ការ​នាំចូល​បាន​ធ្លាក់ចុះ​​ខ្លាំង​ជាង​​នេះ គឺធ្លាក់ ៦,៧ ភាគរយ​មក​នៅ​ត្រឹម ​៦,០​៥ ​ពាន់​ពាន់​លាន​យ៉េន​។​

លោកស្រី​ Asuka Sakamoto សេដ្ឋវិទូ​ប្រចាំ​​វិទ្យាស្ថាន​ស្រាវជ្រាវ Mizuho ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ការ​បារម្ភ​នៅ​តែ​មាន​សម្រាប់​អនាគត​ដ៏​ខ្លី​ខាង​មុខ ដោយសារ​​​​​ការ​បារម្ភ​ពី​សេដ្ឋកិច្ច​ពិភព​​លោក និង​តម្រូវការ​ចុះ​ខ្សោយ​​​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា»។​

លោក​ស្រី​​បន្ថែម​ថា តួលេខ​ការ​នាំចូល​ខ្សោយ ​គឺ​ជា​ប្រភព​នៃ​ក្តី​បារម្ភ ដោយសារ​​វា​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្លាក់ចុះ​ការ​បញ្ជា​​សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន ខណៈ​ដែល​ពួក​គេ​កាត់​បន្ថយ​ការ​ផលិត​​យ៉ាង​ខ្លាំង។​

លោកស្រី​​​ឲ្យ​ដឹង​ថា ក្រុម​អ្នក​វិភាគ​នឹង​ឃ្លាំមើល​យ៉ាង​ដិតដល់​​លើ​ការ​នាំចេញ និង​ទិន្នន័យ​​ការ​វិនិយោគ​​ក្រុមហ៊ុន​សម្រាប់​គន្លឹះ​ផ្សេង​ទៀត​ស្ដីពី​ស្ថានភាព​ល្អ​ប្រសើរ​របស់​សេដ្ឋកិច្ច​។​

ការ​នាំចេញ​ទៅ​​​ចិន​​​​ធ្លាក់​ចុះ​ ៥,៥ ​ភាគរយ​ ខណៈ​​​ការ​នាំចូល​បាន​ធ្លាក់ចុះ​ ១៥,​៨ ​ភាគរយ​ ដោយ​សារ​ការ​ធ្លាក់ចុះ​ការ​នាំចូល​​សម្លៀក​បំពាក់ ផលិតផល​លោហធាតុ និង​គ្រឿង​បន្លាស់​សម្រាប់​​ផលិតផល​​សោត​​ទស្សន៍៕ AFP/LA​

អត្ថបទគួរចាប់អារម្មណ៍