The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ប្រើប្រាស់​កម្មវិធី WeChat កើន​ឡើង​​ក្នុង​អំឡុង​ចូល​ឆ្នាំ​ចិន

ការ​ប្រើប្រាស់​កម្មវិធី WeChat កើន​ឡើង​​ក្នុង​អំឡុង​ចូល​ឆ្នាំ​ចិន

Content image - Phnom Penh Post
កុំព្យូទ័របង្ហាញ​កម្មវិធី WeChat។ រូបថត AFP

ការ​ប្រើប្រាស់​កម្មវិធី WeChat កើន​ឡើង​​ក្នុង​អំឡុង​ចូល​ឆ្នាំ​ចិន

ក្រុង​ប៉េកាំងៈ កម្មវិធី​ផ្ញើសារ WeChat​ ដ៏​ពេញ​និយម​របស់​​ក្រុមហ៊ុន Tencent របស់​​ប្រទេស ​ចិន ​បាន​រាយការណ៍​កំណើន​ការ​ប្រើប្រាស់​ក្នុង​អំឡុង​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​​សារ​ប្រជាជន​ចិន​បន្ត​ធ្វើ​ឲ្យ​​​ប្រពៃណី របស់​ពិធី​បុណ្យ​នេះ​កាន់​តែ​មាន​លក្ខណៈ​ឌីជីថល។​

ចំនួន​សារ​ដែល​បាន​ផ្ញើ​ទៅ​វិញ​ទៅ​មក​នៅ​តាម​កម្មវិធី WeChat ក្នុង​អំឡុង​ពេល​ថ្ងៃ​ទី ៤​ កុម្ភៈ​ដល់​ថ្ងៃ​ទី ៩ ខែ​កុម្ភៈ បាន​​កើន​ឡើង ៦៤,​២ ​ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​តែ​អ្នក​ប្រើប្រាស់​បាន​ប្រញាប់ប្រញាល់​​​ផ្ញើសារ​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ចិន​របស់​ពួក​គេ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​មួយ​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​​កម្មវិធី​នេះ​។​

ប្រជាជន​​ប្រហែល ៨២៣ លាន​នាក់​ បាន​ផ្ញើ និង​បាន​ទទួល​​ស្រោម​សំបុត្រ​ក្រហម​ឌីជីថល ក្នុង​អំឡុង​ពេល​នេះ ដែល​កើន​ឡើង ​៧,​១២ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​

ក្រុមហ៊ុន​ប្រហែល​ ២៦ ០០០ បាន​ប្រើប្រាស់​​ស្រោម​សំបុត្រ​​ក្រហម​របស់​កម្មវិធី​ WeChat សម្រាប់​ផ្ញើ​ឲ្យ​បុគ្គលិក​របស់​ពួក​គេ​។

ទិន្នន័យ​​របស់​ក្រុមហ៊ុន WeChat បាន​បង្ហាញ​ថា មនុស្ស​កើត​ក្រោយ​ទសវត្សរ៍​ឆ្នាំ ៩០ ចូលចិត្ត​ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ឈប់​សម្រាក​នៅ​ក្រៅ​ប្រទេស​ រួម​មាន​ទៅ​កម្សាន្ត​​​ ទីក្រុង​​ហុងកុង ទីក្រុង​ម៉ាកាវ និង​ទីក្រុង​បាងកក ដែល​ជា​ទិសដៅ​ពេញ​និយម​។ ​​

បារាំង​ បាន​ចូល​ក្នុង​បញ្ជី​ទិសដៅ​​ក្រៅ​ប្រទេស​​ដ៏​ពេញ​និយម​បំផុត​​​​ទាំង ​១០ ​ទាក់ទង​នឹង​​ការ​ប្រើប្រាស់​​​កម្មវិធី WeChat សម្រាប់​ទូទាត់​ការ​ចំណាយ ដែល​នេះ​គឺ​ជា​លើក​ដំបូង​សម្រាប់​​​ប្រទេស​នៅ​អឺរ៉ុប។

កម្មវិធី WeChat មាន​អ្នក​ប្រើប្រាស់​សកម្ម​​​ចំនួន​ប្រហែល​ ១ ពាន់​លាន​នាក់​​ប្រចាំ​ថ្ងៃ​៕​ People's Daily/LA

អត្ថបទគួរចាប់អារម្មណ៍