The Phnom Penh Post Search

Search form

ការយល់​ឃើញ​ផ្សេង​គ្នា​ លើ​រូបិយប័ណ្ណ​ឌីជីថល

Content image - Phnom Penh Post
កាក់​ដែល​ជា​តំណាង​នៃ​រូបិយប័ណ្ណ​ឌីជីថល Bitcoin​។ រូបិយប័ណ្ណ​ឌីជីថល​កំពុង​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​។ រូបថត AFP

ការយល់​ឃើញ​ផ្សេង​គ្នា​ លើ​រូបិយប័ណ្ណ​ឌីជីថល

ភ្នំពេញៈ កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​លោកស្រី​ឧបនាយក​រដ្ឋមន្ដ្រី ម៉ែន សំអន បាន​ចូលរួម​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​រូបិយប័ណ្ណ​ឌីជីថល​ថ្មី​ឈ្មោះ Entapay នៅ​ទីក្រុង​ភ្នំពេញ​ដោយ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​។

ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​រូបិយប័ណ្ណ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​ថ្លែង​ថា និយាយ​ស្រួល​ជាង​ធ្វើ​។ យោងតាម​សហគ្រិន​មួយ​ចំនួន​ដែល​ស្វែងរក​គម្រោង​រូបិយប័ណ្ណ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា រូបិយប័ណ្ណ​ឌីជីថល​មាន​នៅក្នុង «​ស្ថានភាព​មិន​ច្បាស់លាស់​» តាម​ផ្លូវ​ច្បាប់​ដោយសារ​រដ្ឋាភិបាល​បាន​បដិសេធ​រូបិយប័ណ្ណ​នេះ​។

លោក អ៊ីន មៀន គឺជា​អ្នក​អភិវឌ្ឍន៍​នាំ​មុខ​គេ​មួយ​នៃ​មូលនិធិ​រូបិយប័ណ្ណ​ឌីជីថល​ខ្មែរ (Khmer Crypto Foundation) ហើយ​បាន​បង្កើត​រូបិយប័ណ្ណ​ផ្ទាល់​របស់​ខ្លួន​ដែល​ហៅថា KHCoin ផង​ដែរ​។

ខណៈ​លោក មៀន បាន​ទទួល​ស្គាល់​ថា​មាន​អារម្មណ៍​បារម្ភ​អំពី​ប្រតិបត្តិការ​បរិយាកាស​ដោយសារ​ភាព​មិន​ច្បាស់លាស់​បទប្បញ្ញត្តិ​លោក​ថ្លែង​ថា​លោក​យល់​ពី​ភាព​ស្ទាក់ស្ទើរ​ពី​សំណាក់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ក្នុង​ការ​ចូលរួម​ជាមួយ​រូបិយប័ណ្ណ​ឌីជីថល​។ បច្ចេកវិទ្យា​ថ្មី​នេះ​ជា​រឿយៗ​ត្រូវ​បាន​ញាំញី​ដោយ​ការបោកប្រាស់ តម្លៃ​ប្រែប្រួល​ខ្លាំង និង​ការគ្រប់គ្រង​មិន​ដិតដល់​។

នៅ​ពេល​លោក មៀន បាន​បង្កើត KHCoin ដំបូង​ឡើយ​លោក​បាន​ផ្ដល់​ជូន​ដោយ​មិន​គិត​ប្រាក់ ដើម្បី​កុំ​ឲ្យ​ប្រឆាំង​នឹង​ច្បាប់​។ បន្ទាប់​មក​ពេល​លោក​ព្យាយាម​ក្នុង​ការ​ធ្វើឲ្យ​ក្លាយ​ជា​ហិរញ្ញវត្ថុ​លោក​បាន​ទទួល​ការមិនគាំទ្រ​ពី​និយតករ​ទេ​។

លោក មៀន ថ្លែង​ដោយ​យោង​ដល់​សេចក្ដី​ប្រកាស​ពី NBC កាលពី​ខែ​ធ្នូ​ដែល​ហាមឃាត់ «​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​មិន​ឲ្យ​ជួញដូរ ទិញ លក់ និង​ផ្សព្វផ្សាយ​រូបិយប័ណ្ណ​ឌីជីថល​» ​ថា​៖ «​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​ឌីជីថល​របស់​ខ្ញុំ​មាន​តម្លៃ ប៉ុន្តែ​នៅពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​ប្រព័ន្ធ​ទូទាត់​របស់​ខ្ញុំ ធនាគារ​ជាតិ​បាន​ថ្លែង​ថា​ «​ការជួញដូរ​រូបិយប័ណ្ណ​ឌីជីថល​ណា​មួយ​គឺ​មិន​ស្រប​ច្បាប់​»​។

សេចក្ដី​ប្រកាស​នោះ​បាន​ធ្វើឲ្យ​ធនាគារ​មួយ​ចំនួន​រារាំង​អតិថិជន​មិន​ឲ្យ​ប្រើប្រាស់​គណនី​ធនាគារ​លក្ខណៈ​បុគ្គល​ផ្ទាល់​របស់​ពួកគេ​ដើម្បី​ទិញ ឬ​លក់​រូបិយប័ណ្ណ​ឌីជីថល ដែល​បាន​ធ្វើឲ្យ​វា​ពិបាក​ក្នុងការ​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល ដោយ​មិន​មាន​អ្នកជួញដូរ​ជាក់លាក់​គ្រប់គ្រង​គណនី​ទាំង​នោះ​។

ប៉ុន្តែ​មុន​សេចក្ដី​ប្រកាស​ខែ​ធ្នូ​របស់​ខ្លួន NBC បាន​ដាក់​ឲ្យ​ដំណើរការ​គំនិត​ផ្ដួចផ្ដើម​ផ្ទាល់​របស់​ខ្លួន ដើម្បី​ស្វែងរក​ការប្រើប្រាស់​បច្ចេកវិទ្យា​មូលដ្ឋាន​ដែល​រូបិយប័ណ្ណ​ឌីជីថល​ពឹង​ផ្អែក​លើ​ដែល​គំនិត​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រព័ន្ធ​ត្រួតពិនិត្យ​ការជួញដូរ​រូបិយប័ណ្ណ​ឌីជីថល blockchains ។ NBC បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​កាលពី​ខែ​មេសា ក្នុង​ការ​អភិវឌ្ឍ​គម្រោង blockchains សម្រាប់​ការប្រើប្រាស់​ផ្ទៃក្នុង​ផ្ទាល់​របស់​ខ្លួន ដែល​នឹង​តាមដាន​ការផ្ដល់​កម្ចី និង​ប្រតិបត្តិការ​អន្តរ​ធនាគារ​។

blockchains ត្រូវ​បាន​អភិវឌ្ឍ​កាលពី​ឆ្នាំ​ ២០០៩ ដើម្បី​ប្រតិបត្តិការ​បញ្ជី​កត់ត្រា​ជា​សាធារណៈ​សម្រាប់ Bitcoin ជា​រូបិយប័ណ្ណ​ឌីជីថល​ដំបូង​។ បច្ចេកវិទ្យា​នេះ​ប្រតិបត្តិការ​ដោយ​ការកត់ត្រា​ប្រតិបត្តិការ​ថ្មី​មួយ​ចំនួន​ដែល​ហៅថា «​ប្លុក​» ដែល​សំដៅ​ដល់​ប្លុក​ពី​មុន​ដែល​បង្កើត​បញ្ជី​សុវត្ថិភាព​រូបិយប័ណ្ណ​ឌីជីថល​នៃប្រតិបត្តិការ​កត់ត្រា​ដែល​ត្រូវ​បាន​ជាប់​ទាក់ទង​ជាមួយ​គ្នា​។

លោក Steve Miller ស្ថាបនិក CryptoAsia ជា​ក្រុមហ៊ុន​បញ្ជី​កត់ត្រា​ការជួញដូរ​រូបិយប័ណ្ណ​ឌីជីថល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​បាន​ពន្យល់​ថា​៖ «​នៅក្នុង​ចំណុច​ស្នូល​របស់​ខ្លួន​បញ្ជី​កត់ត្រា​ការជួញដូរ​រូបិយប័ណ្ណ​ឌីជីថល គ្រាន់តែ​ជា​តារាង​ទិន្នន័យ​មួយ​ប៉ុណ្ណោះ យើង​បាន​រកឃើញ​មធ្យោបាយ​មួយ​សម្រាប់​សាធារណជន​ក្នុង​ការ​ផ្លាស់ប្តូរ​តារាង​ទិន្នន័យ​នេះ​ដោយ​មិន​មាន​ការ​ធ្វើឲ្យ​ខូច​ណា​មួយ​ដោយសារ​ការចូល​ពី​មុន​នៅក្នុង​តារាង​ទិន្នន័យ​នេះ​ទេ ដូច្នេះ​វា​មិន​អាច​ក្លែងបន្លំ​ប្រតិបត្តិការ​បាន​ទេ​»​។

យោង​តាម​លោក Steve Miller គម្រោង « blockchain ឯកជន​» ដូចជា​តារាង​ទិន្នន័យ​មួយ​នៅក្នុង NBC គឺ​គ្រាន់​តែ​ជា​តារាង​ទិន្នន័យ​ដែល​ខ្វះ​នីតិវិធី​ផ្ទៀងផ្ទាត់​មួយ​តែ​ប៉ុណ្ណោះ​។ ហើយ​នីតិវិធី​ផ្ទៀងផ្ទាត់​នោះ​ជា​ឆ្នឹង​ខ្នង​នៃ​គម្រោង blockchain គឺជា​កន្លែង​ដែល​រូបិយប័ណ្ណ​ឌីជីថល​កាន់​តែ​មាន​ភាពចាំបាច់​។ នេះ​បើ​យោង​តាម​លោក Miller​។

លោក Miller បាន​ថ្លែង​ថា​៖ «​រូបិយប័ណ្ណ​ឌីជីថល​ចាំបាច់​សម្រាប់​ត្រួតពិនិត្យ សាធារណៈ​ដើម្បី​ដំណើរការ​ត្រឹមត្រូវ ដោយសារ​តែ​ពួកគេ​ផ្ដល់​ការលើក​ទឹកចិត្ត​សម្រាប់​អ្នកចូលរួម​អនាមិក ដើម្បី​ធានា​សុវត្ថិភាព​ប្រព័ន្ធ​នេះ​»​។

ដូច្នេះ​ខណៈ NBC មិន​បាន​ហាមឃាត់​ច្បាស់លាស់​បច្ចេកវិទ្យា blockchain នៅក្នុង​ប្រទេស​កម្ពុជា ការ​រឹតបន្តឹង​របស់​ខ្លួន​លើ​រូបិយប័ណ្ណ​ឌីជីថល​បាន​ធ្វើឲ្យ​ខ្សោយ​សមត្ថភាព​របស់​សហគ្រិន​ក្នុង​ការ​ស្វែងរក​គម្រោង​ដោយ​ពឹង​ផ្អែកលើ​បច្ចេកវិទ្យា​មូលដ្ឋាន​នេះ​។

លោក ធុល រិទ្ធី សហគ្រិន​កម្ពុជា​ដែល​គម្រោង blockchain ចុងក្រោយ​របស់​ខ្លួន​មាន​បំណង​ជួយ​សម្រួលការ​ទូទាត់​ប្រាក់​បញ្ញើ​មក​ផ្ទះ​ក្រៅ​ប្រទេស​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា អនាគត​របស់​រូបិយប័ណ្ណ​ឌីជីថល និង​បច្ចេកវិទ្យា blockchain នៅ​កម្ពុជា​កំពុង​ត្រូវ​បាន​ដោះស្រាយ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា វា​ជា​សញ្ញា​ដ៏ល្អ​មួយ​ដែល NBC កំពុង​ព្យាយាម​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា blockchain ដោយសារ​វា​នឹង​ទំនង​ជួយ​ដល់​គម្រោង blockchain នៅពេល​អនាគត​»​។ លោក​បន្ត​ថា​៖ «​ប៉ុន្តែ​ការប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល​នៅ​តែ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៅ​ឡើយ​»៕ LA

អត្ថបទគួរចាប់អារម្មណ៍