ក្រុង​ណៃរ៉ូប៊ីៈ មន្ត្រី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​ផ្នែក​មួយ​របស់​ធនាគារ​ពិភពលោក (WB) បាន​ឲ្យ​ដឹង​​កាលពី​ថ្ងៃ​អង្គារ​ថា ការ​វិនិយោគ​របស់​ប្រទេស​ចិន​កំពុង​បង្កើន​ឱកាស​ការងារ​ក្នុង​ទ្វីប​អាហ្វ្រិក។

លោក Manuel Moses ប្រធាន​ប្រចាំ​ប្រទេស​កេនយ៉ា​របស់​សាជីវកម្ម IFC ដែល​ជា​ស្ថាប័ន​ផ្តោត​លើ​វិស័យ​ឯកជន​របស់​ធនគារ​ពិភពលោក​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ថា វិនិយោគិន​ចិន​កំពុង​ដើរ​តួនាទី​ប្រកបដោយ​វិជ្ជមាន​ក្នុង​វិស័យ​ផលិតកម្ម សំណង់ និង​ថាមពល។

លោក Moses បាន​ថ្លែង​អំឡុង​ពេល​បើក​ដំណើរការ​វេទិកា​អគ្គនាយក​នៅ​ទ្វីប​អាហ្វ្រិក​ (Africa CEO Forum) លើកទី ៧ ថា៖ «វិស័យ​​ឯកជន​ចិន មាន​កម្លាំង​ថាមពល​ដ៏​​ខ្លាំង​ ពី​ព្រោះ​ពួកគេ​មិន​មើលឃើញ​ហានិភ័យ​ដែល​មនុស្ស​ផ្សេង​ទៀត​មើលឃើញ​កើត​មាន​ក្នុង​ទ្វីប​អាហ្វ្រិក​នោះទេ ដោយសារ​ពួកគេ​មើលឃើញ​ទ្វីបអាហ្វ្រិក​បាន​វែង​​ឆ្ងាយ​»។

ព្រឹត្តិការណ៍នេះ​ត្រូវបានរៀបចំរួម​គ្នា​ដោយ​សម្ព័ន្ធ​វិស័យ​ឯកជន​របស់​ប្រទេស ​កេយ៉ាន សាជីវកម្ម FIC និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ប្រទេស​រវ៉ាន់ដា។

លោក Moses បានថ្លែងថា IFC ក៏មាន​ចំណាប់អារម្មណ៍​ជួយ​សម្រប​សម្រួល​ដល់​ក្រុម​វិនិយោគិន​បរទេស​ណាមួយ​ដែល​មើលឃើញ​ឱកាស​នៅ​ទ្វីបអាហ្វ្រិក​ផងដែរ៕ People’s Daily/KC