The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការវិនិយោគ​លើ​ថាមពល​ស្អាត​ ត្រូវបាន​ជំរុញ​ឲ្យ​បង្កើន​ទ្វេដង

ការវិនិយោគ​លើ​ថាមពល​ស្អាត​ ត្រូវបាន​ជំរុញ​ឲ្យ​បង្កើន​ទ្វេដង

Content image - Phnom Penh Post
កង្ហារ​បង្កើត​ថាមពល​ពី​ខ្យល់​នៅ​ទីក្រុង Sievern ភាគ​ខាងជើង​ប្រទេស​អាល្លឺម៉ង់​។ រូបថត AFP

ការវិនិយោគ​លើ​ថាមពល​ស្អាត​ ត្រូវបាន​ជំរុញ​ឲ្យ​បង្កើន​ទ្វេដង

ក្រុងអាប៊ូដាប៊ីៈ ទីភ្នាក់ងារ​លើកកម្ពស់​ថាមពល​ស្អាត​អន្តរជាតិ​មួយ​បាន​អំពាវនាវ​ឲ្យ​បង្កើន​ការវិនិយោគ​ទ្វេដង​ក្នុង​គម្រោង​ថាមពល​កកើត​ឡើងវិញ ដោយ​បង្វែរ​មូលនិធិ​ពី​ឥន្ធនៈផូស៊ីល​មក​ថាមពល​កកើត​ឡើងវិញ​។

ទីភ្នាក់ងារ​ថាមពល​កកើត​ឡើងវិញ​អន្តរជាតិ (IRENA) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាប៊ូដាប៊ី​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ទិន្នផល​អគ្គិសនី​ដែល​ទទួលបាន​ពី​ថាមពល​ស្អាត​នឹង​កើនឡើង​ទ្វេដង​នៅ​ ១ ​ទសវត្សរ៍​ក្រោយ​។

ទីភ្នាក់ងារ​នេះ​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​មួយ​ថា​៖ «​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​ប្រចាំឆ្នាំ​ចាំបាច់​ត្រូវ​បង្កើន​ទ្វេដង​ពី​ប្រហែល ៣៣០ ​ពាន់​លាន​ដុល្លារ​នៅថ្ងៃនេះ​ដល់​ជិត ៧៥០ ​ពាន់​លាន​ដុល្លារ ដើម្បី​ដាក់ពង្រាយ​ថាមពល​កកើត​ឡើងវិញ​ក្នុង​ល្បឿន​ដែល​តម្រូវ​ឲ្យ​មាន​»​។

ទីភ្នាក់ងារ IRENA បន្តថា​៖ «​ភាគច្រើន​នៃ​ការវិនិយោគ​ដែល​ត្រូវការ អាចឆ្លើយតប​បាន​តាមរយៈ​ការ​បង្វែរ​ការវិនិយោគ​លើ​ឥន្ធនៈផូស៊ីល​ដែល​គ្រោងទុក [​ឆ្ពោះ​មក​ថាមពល​កកើតឡើង​វិញ​]»​។

ទីភ្នាក់ងារ​នេះ​បាន​ប៉ាន់ប្រមាណ​ថា ទឹកប្រាក់​វិនិយោគ​រហូតដល់ ១០ ពាន់​ពាន់​លាន​ដុល្លារ​គ្រោង​នឹង​ចំណាយ​សម្រាប់​គម្រោង​ថាមពល​ដែល​មិន​ពាក់ព័ន្ធ​នឹង​ថាមពល​កកើត​ឡើងវិញ​នៅត្រឹម​ឆ្នាំ​ ២០៣០ ដែល​បង្កើត​ឲ្យ​មាន​ហានិភ័យ​ដល់​ការបរាជ័យ​ក្នុង​ការឆ្លើយតប​ទៅនឹង​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ការឡើង​កម្តៅ​ពិភពលោក​។

ទឹកប្រាក់​ប្រហែល ២,៦ ​ពាន់​ពាន់​លាន​ដុល្លារ​ ​ត្រូវបាន​វិនិយោគ​លើ​គម្រោង​ថាមពល​កកើតឡើង​វិញ​នៅត្រឹម​ដំណាច់​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ​។

លោក Francesco La Camera អគ្គនាយក​ទីភ្នាក់ងារ IRENA បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្រៅ​ជំនួប​នៃ​សន្និបាត​ប្រចាំឆ្នាំ​ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉េតអារ៉ាប់រួម​ថា កម្មវិធី​ថាមពល​កកើត​ឡើងវិញ ត្រូវ​តែ​ពន្លឿន​។

លោក​ថ្លែងថា​៖ «​ប្រសិនបើ​យើង​ចង់​ដោះស្រាយ​បញ្ហាលំបាក​នៃ​ការប្រែប្រួល​អាកាសធាតុ យើង​ត្រូវតែ​ពន្លឿន​ផ្លូវ​របស់​យើង​។ វា​មានន័យថា យើង​ត្រូវតែទៅ​ហើយ​បង្កើន​ទ្វេដង​នូវ​ការវិនិយោគ​លើ​ថាមពល​កកើត​ឡើងវិញ​»៕ KC

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។