The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កិច្ច​ព្រមព្រៀង​អង្ករ​កម្ពុជា​ជាមួយ​ហ្វីលីពីន​មិន​ទាន់​ច្បាស់

កិច្ច​ព្រមព្រៀង​អង្ករ​កម្ពុជា​ជាមួយ​ហ្វីលីពីន​មិន​ទាន់​ច្បាស់

កិច្ច​ព្រមព្រៀង​អង្ករ​កម្ពុជា​ជាមួយ​ហ្វីលីពីន​មិន​ទាន់​ច្បាស់

ភ្នំពេញៈ ​កម្ពុជា​ និង​ហ្វីលីពីន​នៅ​តែ​មិន​ទាន់​ពិភាក្សា​គ្នា​លម្អិត​ ពី​បរិមាណ​ជាក់​ស្តែង​ និង​ពេល​វេលា​ជាក់​លាក់​ណា​មួយ​ក្នុង​ការ​នាំ​ចេញ​នៅ​ឡើយ​ទេ​បន្ទាប់​ ពីមាន​កិច្ច​ព្រម​ព្រៀង​មក។

កិច្ច​ព្រម​ព្រៀង​បឋម​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​មេសា តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគ​យល់​គ្នា​។

លោក ធន វីរៈ អគ្គ​នាយក​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ Green Trade ប្រាប់​ភ្នំ​ពេញ​ ប៉ុស្តិ៍​ កាល​ពី​ម្សិល​មិញ​ថា រហូត​មក​ទល់​ពេល​នេះ​ក្រុម​ហ៊ុន​នៅ​កំពុង​រង់ចាំ​ការ​ជួប​ប្រជុំ​ជាមួយ​តំណាង​ខាង​ហ្វីលីពីន​លោក​បន្ត​​ថា​៖ «​យើង​នៅ​ចាំ​គណៈ​​ប្រ​តិ​ភូ​ខាង​ហ្វី​លី​ពី​ន​មក​កម្ពុជា​​ដើម្បី​ពិ​ ភាក្សា​លម្អិត​​ពី​កិច្ច​ព្រម​ព្រៀង​​នេះ។ យើង​គ្រោង​នឹង​ផ្ញើ​លិខិត​អញ្ជើញ​ទៅ​ពួក​គេ​ តែ​ប្រ​ហែល​ជា​​ត្រូវ​ចាំ​បន្តិច​ទៀត​​​រហូត​​រដ្ឋា​ភិ​បាល​ថ្មី​ត្រូវ​បាន​បង្កើត​បន្ទាប់​ពី​បោះ​ឆ្នោត​ហើយ»។

កាល ពី​ពាក់​កណ្តាល​ឆ្នាំ​មុន គម្រោង​ស្រដៀង​គ្នា​ទាក់​ទង​នឹង​កិច្ច​ព្រមព្រៀង​ពា​ណិជ្ជ​កម្ម​អង្ករ​ នេះ ក៏​បាន​​គ្រោង​នឹង​​ធ្វើ​ឡើង​ផង​ដែរ​រវាង​​កម្ពុជា និង ហ្វី​លី​ពីន​ តែ​ត្រូវ​​​ផ្អាក​​ទៅ​វិញ​រហូត​មក​ទល់​នឹង​ខែ​មេសា​ឆ្នាំ​នេះ​ដោយ​សារ​តម្លៃ​ មិន​ត្រូវ​គ្នា។

ឆមាស​ទី​មួយ​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ ១៧៥ ៩៥៩ តោន ​កើន​ប្រមាណ ១២៥ ភាគ​រយ​ធៀប​ឆមាស​ទី​មួយ​ឆ្នាំ​មុន៕

អត្ថបទគួរចាប់អារម្មណ៍