កំណត់​សម្គាល់​៖ ក្រុមហ៊ុន អ៊ីដិនប្រ៊ីដ អេស៊ា ផាតនើស៍ អិលធីឌី ជា​តំណាង​ស្រប​ច្បាប់​នៃ​ម្ចាស់​ម៉ាក​ដូចជា Ballantine''s, The Glenlivet, Chivas Regal, Royal Salute តទៅ​នេះ​ សូម​ធ្វើ​ការ​ប្រកាស​ដោយ​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ចែកចាយ​ផ្តាច់​មុខ​នៃ​ផលិតផល​ម៉ាក​ខាង​លើ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។ ទំនាក់ទនង​ទូរស័ព្ទ៖ +855 69 936 674។

ក្រុមហ៊ុន ភើណូដ រីខាដ (​ខេមបូដ​) ឯ​.​ក ត្រូវ​បាន​តែងតាំង​ដោយ​ក្រុមហ៊ុន Chivas Brothers International Limited ក្នុង​ការ​ធ្វើ​ជា​អ្នក​ចែកចាយ​ផ្តាច់​មុខ​តែ​មួយ​គត់​របស់​ខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​​ម្ចាស់​អាជ្ញាប័ណ្ណ​ចែកចាយ​ផ្តាច់​មុខ​។​

Ballantine’s គឺ​ជា​ម៉ាក​ស្រា​វីស្គី​ដ៏​ល្បីឈ្មោះ​មួយ និង​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ក្នុង​ប្រភេទ blended Scotch whiskey។ Ballantine’s ត្រូវ​បាន​លក់​នៅ​ជាង ​៩០ ​ប្រទេស ហើយ​ជា​ប្រភេទ​ស្រា​វីស្គី Scotch whisky ដែល​លក់​ដាច់​បំផុត នៅ​ទូទាំង​អឺរ៉ុប និង​ទូទាំង​ពិភព​លោក​។​

Chivas Regal ជា​ប្រភេទ​ស្រា​វីស្គី blended Scotch whiskey និង​ស្ថិត​ក្នុង​លំដាប់​ទី ​៨ ​នៃ​លំដាប់ Chivas Regal​។ Chivas Regal ត្រូវ​បាន​លក់​នៅ​ជាង ​១០០ ​ប្រទេស និង​ជា​ប្រភេទ​មួយ​នៃ​ស្រា​វីស្គី super-premium blended Scotch whisky ដែល​លក់​ដាច់​បំផុត​នៅ​លើ​ពិភព​លោក​។​

Royal Salute គឺជា​ប្រភេទ​ស្រា​វីស្គី​ដ៏​ប្រណីត​មួយ និង​ជា​ប្រភេទ Scotch whiskies មួយ​ក្នុង​ចំណោម Scotch whiskies ដែល​លក់​ដាច់​បំផុត​លើ​ពិភព​លោក​។​

The Glenlivet គឺជា​ប្រភេទ Speyside single malt whisky​។ ស្រា​វីស្គី The Glenlivet ត្រូវ​បាន​លក់​នៅ​ជាង ​៥០ ​ប្រទេស និង​ជា​ប្រភេទ​មួយ​នៃ​ស្រា single malt whiskies ដែល​លក់​ដាច់​បំផុត​លើ​ពិភព​​លោក​។