ក្រុង​ប៉េកាំងៈ ការងារ​ក្នុងទីក្រុង​ចំនួន​ប្រហែល ៦,២ លាន​កន្លែង​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល ៥ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ដែលជា​សម្ទុះ​ល្អ​មួយ​ដែល​ត្រូវបាន​ជំរុញ​ដោយ​​សកម្មភាព​សេដ្ឋកិច្ច​រួម។ នេះ​បើ​តាម​អ្ន​ក​នាំពាក្យ​ក្រសួង​ធនធាន​មនុស្ស​ និង​សន្តិសុខ​សង្គម​របស់ចិន។

ចាប់ពីខែ​មករា ដល់​ខែ​ឧសភា បុគ្គលិក​ដែល​ត្រូវជម្រុះ​ចេញពី​ការងារ​ក្នុង​ទីក្រុង​ចំនួន ២,៣ លាន​នាក់ និង​ប្រជាជន​ចំនួន ៧២០ ០០០ នាក់​ដែលជួប​ការ​លំពាក់​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើការងារ​។

នៅ​ដំណាច់​ត្រីមាសទី ១ អត្រា​គ្មានការងារ​ធ្វើ​ដែលត្រូវ​បានចុះ​បញ្ជី​ក្នុង​តំបន់​ទីក្រុង មាន​ចំនួន ៣,៨៩ ភាគរយ ដែល​ធ្លាក់ចុះ ០,០៨ ភាគរយ​ធៀប​នឹង​រយៈ​ពេលដូច​គ្នា​កាលពី​ខែ​មុន។

ក្នុង​ខែ​ឧសភា អត្រា​គ្មានការងារ​ធ្វើ​ក្នុងតំបន់​ទីក្រុង​​ដែល​ត្រូវបាន​អង្កេត​ ស្ថិត​ក្នុង​អត្រា ៤,៨ ភាគរយ ដែល​ធ្លាកចុះ ០,១ ភាគរយ​ធៀប​នឹង​ខែឧសភា ឆ្នាំ​មុន។

ទីផ្សារ​ការងារ​របស់​ប្រទេស​ចិន នៅតែមានភាព​សកម្ម​ក្នុង​រយៈ​ពេល ៣ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ដោយ​ឱកាស​ការងារ​ជា​មធ្យម​​​ចំនួន ១,២៣ កន្លែង ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ស្វែង​រក​ការងារ​ម្នាក់ ដែលជា​កំណត់​ត្រា​ខ្ពស់​មួយ។ នេះ​បើ​យោង​តាម​ស្ថិតិរួម​មួយ​​ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ការងារ​សាធារណៈចំនួន ១០០៕ People’s Daily/KC