ក្រុងអូតាវ៉ាៈ សេដ្ឋកិច្ច​របស់​ប្រទេស​ កាណាដា​ បាន​ថមថយ​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​ដោយ​កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះមក​នៅត្រឹម ១,៣ ភាគរយ ឬ​ស្មើនឹង​ជិត ១​ ភាគរយ​ ៣ នៃ​កំណើន​សេដ្ឋកិច្ច​ដែល​សម្រេច​បាន​កាលពី​ត្រីមាស​ទី​ ២​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ស្ថិតិ​នៅ​ចុង​សប្តាហ៍​មុន​។

ការិយាល័យ​ស្ថិតិ​កាណាដា​បាន​ស្តីបន្ទោស​ការធ្លាក់ចុះ​នេះ​ថា ដោយសារ​ការធ្លាក់ចុះ​ការនាំចេញ​។ ការិយាល័យ​នេះ​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា កំណើន​សេដ្ឋកិច្ច​បាន​ថមថយ​ដោយសារ​ការកើនឡើង​តិចតួច​នៃ​ការចំណាយ​អតិថិជន និង​ការវិនិយោគ​របស់​ក្រុមហ៊ុន​។

ទីភ្នាក់ងារ​នេះ​ក៏បាន​វាយតម្លៃ​ឡើងវិញ​ឆ្ពោះ​ទៅ​រក​ការទម្លាក់​ចុះ​ផលិតផល​ក្នុងស្រុក​សរុប (​ផ.ស.ស) ប្រចាំ​ត្រីមាស​ទី​ ២ ផង​ដែរ​មក​នៅ​ត្រឹម ៣,៥ ភាគរយ​ ពី​អត្រា​កំណើន​ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​បឋម​នៅ​ខែ​សីហា ៣,៧ ភាគរយ​។ កំណើន​នេះ​គឺជា​អត្រា​ខ្ពស់​បំផុត​ក្នុងចំណោម​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​រីកចម្រើន​ទាំង ៧ (G7)​។

ផ.ស.ស របស​កាណាដា​ក្នុង​ត្រីមាស​ទី​ ៣ ​កើតមានឡើង​ស្រប​តាម​ការព្យាករ​របស់​អ្នកវិភាគ​។

ដោយ​ព្យាករ​ថា​នឹង​មាន​ការ​ថមថយ​សកម្មភាព​សេដ្ឋកិច្ច​បន្ថែម​ទៀត​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ សេដ្ឋវិទូ​ភាគច្រើន​ជឿថា ធនាគារកណ្តាល​កាណាដា​នឹង​រក្សា​អត្រា​ការប្រាក់​គោល​របស់​ខ្លួន​នៅ​ដដែល​ក្នុង​អត្រា ១,៧៥ ភាគរយ​នៅពេល​មានការ​ប្រកាស​នៅ​សប្តាហ៍​នេះ​។

លោក Avery Shenfeld អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន CIBC បានធ្វើ​អត្ថាធិប្បាយ​ថា​៖ «​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣ របស់​ប្រទេស​កាណាដា គឺជា​លទ្ធផល​ល្អ​មួយ​ផ្សេងទៀត​។ ជាមួយ​នឹង​អត្រាកំណើន​របស់​ត្រីមាស​ទីនេះ វា​ក៏​ស្ថិត​ក្នុង​កម្រិត​ជា​មធ្យម​ដែល​យើង​បាន​មើលឃើញ​ផងដែរ​នៅ​​លោក​ថ្លែងថា អត្រា​ការប្រាក់​ទំនងជា «​មាន​កម្រិត​ទាប​ល្មម ដើម្បី​ប៉ះប៉ូវ​ដល់​តម្រូវការ​ខ្សោយ​ពី​ទីផ្សារ​ខាងក្រៅ​»​។

យោងតាម​ការិយាល័យ​ស្ថិតិ​កាណាដា ទំហំ​នាំចេញ​បាន​ធ្លាក់ចុះ ០,៤ ភាគរយ​នៅ​ត្រីមាស​ទី​ ៣ បន្ទាប់ពី​កើនឡើង ៣,១ ភាគរយ​ នៅ​ត្រីមាស​ទី​ ២ ខណៈ​ទំហំ​នាំចូល​ថ្មីៗ​នេះ​មាន​កម្រិត​ថេរ បន្ទាប់ពី​ធ្លាក់ចុះ​តិចតួច​នៅ​ត្រីមាស​ទី​ ២​។

ការនាំចេញ​រ៉ែ​មិនមែន​លោហៈ និង​ផលិតកម្ម​កសិកម្ម និង​នេសាទ​បាន​ធ្លាក់ចុះ​។ ការធ្លាក់ចុះ​នេះ​មួយ​ផ្នែក​ត្រូវបាន​ប៉ះប៉ូវ​ដោយ​ការកើនឡើង​ការនាំចេញ​រ៉ែ​លោហៈ និង​សម្លៀកបំពាក់ និង​ស្បែកជើង​៕ KC