ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (ក.ស.ភ) បាន​ចុះ​ហត្ថលេខា​​​ជា​ផ្លូវ​ការ​លើ​កិច្ច​សន្យាស្តីពីការ​ជួល​ដី​របស់​កំពង់ផែ​ចាប់​ពី​គល់​ស្ពាន​ជ្រោយចង្វារ​ដល់​​ផ្សារ​រាត្រី​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​សម្រាប់​រយៈ​ពេល ៥០ ឆ្នាំ ក្នុង​តម្លៃ ១៦,៥ លាន​ដុល្លារ។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែលចេញ​ផ្សាយ​ដោយ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​​ កិច្ច​សន្យា​ដែលចុះ​ជាមួយ​ក្រុមហ៊ុនចិន ចៀន ឈឹង ថៃ គ្រុប ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Yuetai Group នេះ គឺដើម្បី​អភិវឌ្ឍ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​មួយ​ឈ្មោះថា The City Gate ។

សេចក្តីប្រកាស​​នេះ​បាន​ឲ្យដឹង​បន្តថា គម្រោង​នេះ​​រួម​មាន​ អគារ​បណ្តុំ​ការិយាល័យ​​ពាណិជ្ជកម្ម មជ្ឈមណ្ឌល​សិល្បៈ ទីធ្លា​សម្បែង​វប្បធម៌សិល្បៈ ទីធ្លា​សួនបាញ់ទឹក របាំ​លើ​ទឹក និងផ្សារ​អណ្តែត​ទឹក និង​គម្រោង​មួយ​ចំនួន​ទៀត។

កិច្ច​សន្យា​នេះ​មាន​សុពលភាព​ចាប់​ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី ២៨ ខែ​មិថុនា ឆ្នាំ ២០៦៨៕

សូម​អានព័ត៌មាន​លម្អិត​លើ​កាសែតភ្នំពេញប៉ុស្តិ៍​​ ថ្ងៃ​ស្អែក