ព្រះ​សី​ហ​នុ​៖ ឆ្នេរ​សមុទ្រ​ខេត្ត ​ព្រះ​សី​ហ​នុ ដែល​ជាប់​ចំ​ណា​ត់​ថ្នា​​ក់​​ជា​ឆ្នេរ​ស្រស់​ស្អាត​បំ​ផុត​រប​ស់​ពិ​ភព​លោក​រយៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​ជាប់​ៗ​គ្នា​ត្រូវ​បាន​គេ​មើល​​​ឃើញ​ថា​ កំ​ពុង​ទទួល​រង​នូវ​ការ​បំ​ពុល​ដោយ​​គម្រោង​អភិ​វឌ្ឍន៍​ដែល​​កើន​ឡើង​ក្នុងរ​យៈ​ពេល​ប៉ុ​ន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លំ​ហូរ​ចូល​យ៉ាង​គំ​ហុក​ទាំង​ភ្ញៀវ​ទេស​ចរ និង​វិ​និ​យោ​គិន​ចិន បាន​ធ្វើ​ឲ្យ​ទី​ក្រុង​ឆ្នេរ​មួយ​នេះ​លេច​ឡើង​​ទាំង​សំ​ណង់​ស្អេក​ស្កះ និង​ប៉ះ​ពាល់​ប​រិ​ស្ថាន ដែល​​ធ្វើ​ឲ្យ​​ក្រុង​នេះ​កំ​ពុង​ប្រ​ឈ​ម​​នឹង​​បញ្ហា​អ​វិជ្ជ​មាន​​ជា​ច្រើន​ ដែល​អាច​ជះ​ឥទ្ធិ​ពល​អា​ក្រក់​ដល់​​វិ​ស័យ​ទេ​ស​ច​រណ៍​​របស់​ខេត្ត​​។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍ កាល​ពី​ថ្ងៃ​ចន្ទ​បាន​​ជួប​ជា​មួយ​អា​ជ្ញា​ធរ​​ខេត្ត​និង​ភា​គី​​ពាក់​ព័ន្ធ​ជា​​ច្រើន​ទៀត​ដើ​ម្បី​​រក​​វិ​ធី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​​ពាក់​ព័ន្ធ​នឹង​​ការ​អភិ​វឌ្ឍ​ទេស​ចរ​ណ៍​​​ខេត្ត ​ព្រះ​សី​ហ​នុ។

បើ​តាម​រដ្ឋ​មន្ត្រី​ក្រ​សួង​ទេស​ចរណ៍ បញ្ហា​​ប្រ​ឈម​ដែល​កំ​ពុង​​កើត​ឡើង​​​​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​ មាន​ដូច​ជា សន្តិ​សុខ ​បរិ​ស្ថាន ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ និង​ការ​គ្រប់​​គ្រង​សេ​វា​ទេស​ចរណ៍​ជា​ដើម។

​លោក​ ថោង ខុន បាន​ស្នើ​ឲ្យ​អា​ជ្ញា​ធរ​​​ទប់​ស្កាត់​​មិន​ឲ្យ​​មាន​ ការ​​បង្ហូរ​ទឹក​កខ្វក់​​ហូរ​ចូល​សមុទ្រ និង​ការ​គ្រប់​គ្រង​សំ​រាម​ ឲ្យ​មាន​ប្រ​សិទ្ធ​ភាព​។

ថ្មី​ៗ​នេះ​មាន​ការ​រំ​លោភ​បំ​ពា​ន​​​ដោយ​ការ​ចាក់​ដី​លុប​ឆ្នេរ​ព្រែក​ត្រែង ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​នោះ​រដ្ឋា​ភិ​បាល​ក៏​បាន​បញ្ជា​ឲ្យ​កា​យ​ដី​ចេញ​វិញ។​

របាយ​ការណ៍​​​មន្ទីរ​ទេស​ចរ​ណ៍​​​ខេត្ត​ ព្រះ​សី​ហ​នុ ​​​ឲ្យ​ដឹង​ថា​ ក្នុង​​ឆ​មាស​ទី ១​ ឆ្នាំ​នេះ​​ខេត្ត​ ព្រះ​សី​ហ​នុ​ មាន​​​ភ្ញៀវ​​ទេស​ចរ​ជាង​ ១,​៣ លាន​នាក់​​កើន​ឡើង​ ១០ ​ភាគ​រយ​បើ​ធៀប​​​នឹង​រយៈ​​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន៕​LA