ភ្នំពេញៈ ក្រសួង​ទេសចរណ៍​ទើប​នឹង​បាន​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ចល័ត​ថ្មី​មួយ​ដែល​ហៅថា «​បដិសណ្ឋារកិច្ច​ល្អ​​បំផុត​របស់​កម្ពុជា​» ដើម្បី​ឲ្យ​សាធារណជន និង​ប្រតិបត្តិករ​ទេសចរណ៍​វាយតម្លៃ​ពី​គុណភាព​ឧស្សាហកម្ម​ទេសចរណ៍​។ នេះ​បើ​យោង​តាម​មន្ដ្រី​ឧស្សាហកម្ម​នេះ​។

លោក ឆាយ ឃុនឡុង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រសួង​ទេសចរណ៍​នៅពេល​នេះ​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​ពី​បដិសណ្ឋារកិច្ច​ល្អ ដើម្បី​វាយតម្លៃ​លើ​ទីក្រុង​ស្អាត​។

លោក​ថ្លែង​ថា​កម្មវិធី​នេះ​ដើរតួ​ដ៏សំខាន់​សម្រាប់​ទាំង​ប្រតិបតិ្តករ​ទេសចរណ៍ និង​សាធារណជន​ក្នុង​ការ​ផ្ដល់​យោបល់ ឬ​វាយតម្លៃ​លើ​គុណភាព​នៃ​ទីក្រុង​ស្អាត និង​ស្ដង់ដារ​៕