The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ចិន​​ចាត់​ទុក​​សហភាព​អឺរ៉ុប​​ថា ​ជា​ទិសដៅ​វិនិយោគ​ជម្រើស​ទី​១

ក្រុមហ៊ុន​ចិន​​ចាត់​ទុក​​សហភាព​អឺរ៉ុប​​ថា ​ជា​ទិសដៅ​វិនិយោគ​ជម្រើស​ទី​១

Content image - Phnom Penh Post
ក្រុម​ប្រឹក្សា​​ចិន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ (CCPIT)។

ក្រុមហ៊ុន​ចិន​​ចាត់​ទុក​​សហភាព​អឺរ៉ុប​​ថា ​ជា​ទិសដៅ​វិនិយោគ​ជម្រើស​ទី​១

ក្រុង​ប៉េកាំងៈ ក្រុមហ៊ុន​ចិន​រហូត​​ដល់ ៧៨,៦៣ ភាគរយ​ បាន​ចុះ​ឈ្មោះ​សហភាព​អឺរ៉ុប​ថា​​ជា​ទិសដៅ​វិនិយោគ​កំពូល​របស់​​ខ្លួន។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​​របស់​​ក្រុម​ប្រឹក្សា​​ចិន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ (CCPIT)។

របាយការណ៍​នេះ​ក៏​​​អំពាវនាវ​ឲ្យ​មាន​បរិយាកាស​វិនិយោគ​នៅ​​​​​អឺរ៉ុប​កាន់​​តែ​ប្រសើរ​ផង​ដែរ​។

របាយការណ៍​របស់ CCPIT បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​ចិន​បាន​បង្កើត​ក្រុមហ៊ុន​បណ្តាក់​​ទុន​រួម​គ្នា​​ចំនួន​ជាង ២ ៩០០ ក្រុមហ៊ុន​នៅ​សហភាព​អឺរ៉ុប​គិត​ត្រឹម​ចុង​ឆ្នាំ ២០១៧ ដែល​គ្រប​ដណ្តប់​លើ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ២៨។

សហគ្រា​ចិន​បាន​នាំយក​មូលធន​ព្រម​ទាំង​ឱកាស​ការងារ​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​បាន​ជួយ​​បង្កើន​សេដ្ឋកិច្ច​របស់​ប្លុក​នេះ​​ក្នុង​គ្រា​ដែល​កំណើន​សេដ្ឋកិច្ច​របស់​តំបន់​នេះ​ត្រូវ​បាន​ព្យាករ​​ថា​កំពុង​ថមថយ។

CCPIT បាន​កត់​សម្គាល់​ថា របាយការណ៍​ដដែល​នេះ​ក៏​បាន​ចង្អុល​បង្ហាញ​ផង​ដែរ​ថា សហភាព​អឺរ៉ុប​និង​ប្រទេស​ជា​សមាជិក​​មួយ​ចំនួន​របស់​សហភាព​នេះ​​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​មើល​ការ​វិនិយោគ​បរទេស​របស់​ពួក​គេ ដោយ​ប្រទេស​មួយ​ចំនួន​បាន​ដំឡើង​កម្រិត​កំណត់​នៃ​លទ្ធភាព​ចូល​ទៅ​កាន់​ទីផ្សារ​របស់​ពួក​គេ​ខ្លាំង​ដែល​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​ការ​ចំណាយ​លើ​ការ​អនុលោម​តាម​ច្បាប់ និង​បង្ក​ការ​លំបាក​សម្រាប់​សហគ្រាស​ចិន​​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន។

របាយការណ៍​នេះ​​កត់​សម្គាល់​ថា អឺរ៉ុប​គួរ​ផ្តោត​​​លើ​បញ្ហា​ប្រឈម​​ដែល​ក្រុមហ៊ុន​ចិន​​ជួប​ប្រទះ និង​ចង់​មាន​ឲ្យ​បរិយាកាស​វិនិយោគ​កាន់​តែ​ប្រសើរ​ ដែល​អាច​​សម្រេច​បាន​តាមរយៈ​​ធានា​ឲ្យ​មាន​តម្លាភាព​​​គោល​នយោបាយ ​បង្កើត​ការ​ពន្យល់​សម្រាប់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​​ការ​វិនិយោគ​ ​ពង្រឹង​រដ្ឋបាល​ផ្អែក​លើ​ច្បាប់ និង​កែ​លម្អ​សមត្ថភាព​សេវា៕ People's Daily/KC

អត្ថបទគួរចាប់អារម្មណ៍