The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ជប៉ុន​ ​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា

ក្រុមហ៊ុន​ជប៉ុន​ ​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា

ក្រុមហ៊ុន​ជប៉ុន​ ​គ្រោង​នឹង​បើក​សេវា​ហិរញ្ញវត្ថុ មួយ​នៅ​កម្ពុជា

ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន Renet Japan Group Inc ដែល​ឯកទេស​ខាង​ការ​ផលិត​យក​មក​ប្រើ​ប្រាស់​ឡើង​វិញ (recycling) គ្រោង​បង្កើត​ការ​វិនិយោគ​រួម​ជាមួយ​ក្រុមហ៊ុន​សេវា​ហិរញ្ញវត្ថុ​ជប៉ុន​ដើម្បី​ដំណើរការ​សេវា​ហិរញ្ញវត្ថុ​ថ្មី​មួយ​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នៅ​ផ្សារ​ហ៊ុន​តូក្យូ​។

ការ​វិនិយោគ​រួម​នេះ​មាន​តម្លៃ​៥០​ម៉ឺន​ដុល្លារ ដែល​នឹង​បង្កើត​ក្រុមហ៊ុន Mobility Finance Cambodia Plc ជាមួយ​នឹង​ក្រុមហ៊ុន SBI Holdings Inc នៅ​ខែ​សីហា​។ ក្រុមហ៊ុន SBI holdings នឹង​កាន់​កាប់​ភាគ​ហ៊ុន​៥១​ភាគរយ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​។

លោក Eiichiro So ប្រធាន SBI Royal ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុង​ស្រុក​របស់​ក្រុមហ៊ុន SBI Holdings បាន​ឲ្យ​ដឹង​ថា លោក​នឹង​គ្រប់គ្រង​លើ​ការ​បង្កើត​អាជីវកម្ម​នេះ ហើយ​ថា ក្រុមហ៊ុន​នេះ​នឹង​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​។

លោក​បន្ថែម​ថា ខណៈ​ក្រុមហ៊ុន​នេះ​នឹង​ចាប់​ផ្ដើម​ដំបូង​ជាមួយ​នឹង​ហិរញ្ញវត្ថុ​ដោយ​ផ្ដោត​លើ​កំណើន​ទីផ្សារ​តាក់ស៊ី ក្រុមហ៊ុន​នេះ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ទីផ្សារ​ផ្សេង​ទៀត ដែល​ប្រើ​ប្រាស់​ដំណោះស្រាយ​បចេ្ចក​វិទ្យា​ហិរញ្ញវត្ថុ​។

ក្រុមហ៊ុន​នេះ​នឹង​ប្រើប្រាស់​បច្ចេក​វិទ្យា​ដើម្បី​តាម​ដាន​មើល​អតិថិជន​របស់​ខ្លួន​។

លោក​បាន​ថ្លែង​ថា​៖ «​ការ​ប្រើប្រាស់​សង្គម​អ៊ីនធឺណិត​ដូចជា​ប្រព័ន្ធ GPS ឧបករណ៍​បញ្ជា​ពី​ចម្ងាយ និង​ម៉ាស៊ីន​បញ្ជា​ពី​ចម្ងាយ​គ្រប់គ្រង​លើ​ការ​បើក​ឬ​បិទ យើង​អាច​ត្រួត​ពិនិត្យ​លើ​សកម្មភាព​របស់​អតិថិជន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។ ប្រើ​ប្រាស់​ដំណោះស្រាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ យើង​អាច​បង្កើត​ប្រតិបត្តិការ​តម្លៃ​ទាប​»៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។