ដើម្បី​អបអរ​ក្នុង​ឱកាស​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ថ្មី​ ២០២១ ក្រុមហ៊ុន​ឌីជី ដែល​ផ្គត់ផ្គង់​សេវា​ អ៊ីនធឺណិត​ល្បឿន​លឿន​នៅ​កម្ពុជា បាន​ផ្តល់​នូវ​កម្មវិធី​ពិសេស​ជូន​ដល់​អតិថិជន​របស់ខ្លួន​ជាមួយ​នឹង​តម្លៃ​ទាប​បំផុត​ត្រឹមតែ​ 12.8 ដុល្លារ/ខែ តែ​ប៉ុណ្ណោះ ដែល​អាចឱ្យ​លោកអ្នក​អាច​រីករាយ​នឹង​ អ៊ីនធឺណិត​ល្បឿន​លឿន​រហូត​ដល់ 9Mbps ហើយ​ការ​ប្រើប្រាស់ ​Youtube ហ្វេសប៊ុក ហ្គេម និង កម្មវិធី​ផ្សេងៗ បាន​យ៉ាង​រលូន​ជាមួយនឹង​ល្បឿន​ទាញ​យក​ក្នុង​ស្រុក​មាន​រហូតដល់ 50Mbps។

ក្រុមហ៊ុន​ឌីជី ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៨ និង​ជា​ប្រតិបត្តិករ​ អ៊ីនធឺណិត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវបាន​រួមបញ្ចូល​ជា​ផ្លូវការ​ទៅក្នុង​ក្រុមហ៊ុន​ស៊ីនម៉ឹង​គ្រុប​នៅ​ខែសីហា ឆ្នាំ​ ២០១៨ ។

ក្រុមហ៊ុន​ស៊ីង​ម៉ឹង ធេលីមីឌា ខូ អិល​ធីឌី បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១២ ដែល​ជា​ប្រតិបត្តិ​ករ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ សិង្ហបុរី និង​មាន​ដើម​ទុន​ចុះ​បញ្ជី​ ១០០ លាន​ដុល្លារ​អាមេរិក។ ពួកយើង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ព័ត៌មាន​រួម​មាន៖ សេវាកម្ម​ទូរគមនាគមន៍ សេវាកម្ម​សមាហរណកម្ម​ប្រព័ន្ធ (ICT\IOT) សេវាកម្ម​ អ៊ីនធឺណិត​ចល័ត ព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អ៊ីនធឺណិត និង​សេវាកម្ម​ដ៏​ទូលំទូលាយ​ផ្សេងទៀត។

ក្រុមហ៊ុន​ស៊ីងម៉ឹង មាន​បណ្តាញ​ខ្សែកាប​អុបទិក​ប្រមាណ ៦ ៦០០ គីឡូម៉ែត្រ​នៅ​កម្ពុជា។ បណ្តាញ​ខ្សែកាប​អុបទិក​បាន​គ្រប​ដណ្តប់ ២៥ ​ខេត្ត​ក្រុង និង​ ៩០ ​ភាគរយ នៃ​ចំនួន​ប្រជាជន និង​មាន​ច្រកទ្វារ​អន្តរជាតិ​ដែល​ត​ភ្ជាប់​ទៅកាន់​ពិភពលោក។ ក្រុមហ៊ុន​ ស៊ីងម៉ឹង មាន​លក្ខណ​សម្បត្តិ​ពេញលេញ​នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទៅ​លើ​ប្រព័ន្ធ DTT / OTT / ISP / VoIP។

ពួកយើង​ក៏​ជា​ប្រតិបត្តិករ​ទូរទស្សន៍​ដែល​ផ្តល់​សេវា​ទូរទស្សន៍​មាន​គុណភាព​កម្រិត 4K ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា និង​ជា​ក្រុមហ៊ុនផ្តល់​សេវាកម្ម​ទូរទស្សន៍​OTT និង​ប្រតិបត្តិ​ករ Triple Plays តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​។ បេសកកម្ម​របស់​យើង គឺ​បង្កើត​ជីវិត​ដ៏​ល្អប្រសើរ​នៅក្នុង​យុគសម័យ​ឌីជីថល​ជាមួយ​ប្រជាជន​នៅ​អាស៊ីអាគ្នេយ៍ ៕