The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ

ភ្នំពេញៈ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Tokio Marine & Nichido Fir e Insurance បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ភ្នំពេញ​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​សិក្សា​ពី​សក្តានុពល​ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ក្នុង​គោលដៅ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​ដៃគូ​សហការ​។

នេះ​ជា​ជំហ៊ាន​ដំបូង​មួយ​ក្នុង​ការចូល​ទីផ្សារ​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ការ​ដំណើរការ​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដ៏​ពេញលេញ​នា​ពេល​ខាង​មុខ​ពេល​ឱកាស​ទីផ្សារ​អំណោយផល​។ ការិយាល័យ​តំណាង​នេះ​មាន​ទីតាំង​នៅ​ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ពី​ក្រុមហ៊ុន Tokio Marine Holdings Inc ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Tokio Marine & Nichido Fire Insurance ឲ្យ​ដឹងថា​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា កំពុង​កើន​ឡើងជា​លំដាប់ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ខ្ពស់​។ លើស​ពី​នេះ​ជាមួយ​នឹង​ការ​រីក​ចម្រើន​ក្នុង​ការ​កែលម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​សួន​ឧស្សាហកម្ម ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​កំពុង​វិនិយោគ និង​ពង្រីក​ប្រតិបត្តិការ​របស់​ពួក​គេ​នៅ​កម្ពុជា​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​តម្លៃ​ពលកម្ម​ទាប​ធៀប​នឹង​បណ្ដា​ប្រទេស​ជិត​ខាង​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​៖«​យើង​នឹង​បន្ត​ស្វែងរក​ទីផ្សារ​ធានា រ៉ាប់រង​នៅ​កម្ពុជា តាម​រយៈ​ការិយាល័យ​នេះ​នៅ​ពេល​អនាគត ព្រម​ទាំង​ផ្ដល់​សុវត្ថិភាព និង​សន្ដិសុខ​ដល់​អតិថិជន ភាគ​ច្រើន​ក្រុមហ៊ុន​ជប៉ុន​តាម​រយៈ​ការ​ផ្ដល់​ផលិតផល និង​សេវា​ធានា​រ៉ាប់រង​តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​»​។

លោក យក់ ចំរើន​រិទ្ធិ អគ្គនាយក ក្រុមហ៊ុន​ធានា​រ៉ាបរង ហ្វតតេ កម្ពុជា ដែល​និយាយ​ថា ក្រុមហ៊ុន​របស់​លោក​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Tokio Marine & Nichido Fire Insurance បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​បង្កើត​ការិយាល័យ​តំណាង នឹង​ផ្ដល់​សេវា​បម្រើ​អតិថិជន​កាន់​តែ​ប្រសើរ​ដល់​អតិថិជន​មាន​សក្ដានុពល ជា​ពិសេស​ក្រុមហ៊ុន​ ជប៉ុន ​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​វា​ល្អ​ដែល​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​ចូល​មក​ផ្ដល់​ព័ត៌មាន និង​ពិគ្រោះ​យោបល់​អំពី​ព័ត៌មាន​ធានា​រ៉ាប់រង​ដល់​ក្រុម​វិនិយោគិន​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

លោក​បន្ត​ថា​៖ «​វា​នឹង​បង្កើន​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ដល់​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​ស្រាប់ ហើយ​សម្រាប់​ពួក​យើង​វា​ល្អ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​ពួក​គេ​ដើម្បី​ផ្ដល់​ផលិតផល​ធានា​រ៉ាប់រង​»​។

ឧស្សាហកម្ម​ធានា​រ៉ាប់រង​ទូទៅ​របស់​កម្ពុជា​មាន​ ៧ ​ក្រុមហ៊ុន​។

តួលេខ​ធ្វើ​បច្ចុប្បន្ន​ភាព​ថ្មី​បំផុត​បាន​ពី​សមាគម​ធានា​រ៉ាប់រង​កម្ពុជា ​(IAC) បាន​បង្ហាញ​ថា បុព្វលាភ​ធានា​រ៉ាប់រង​ទូទៅ​មាន​ចំនួន​២១,៦​លាន​ដុល្លារ​ក្នុង​អំឡុង​ត្រីមាស​ទី ១ ​ឆ្នាំ​នេះ កើន​ឡើង ​៦,៣ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។