ភ្នំពេញៈ ក្រុមហ៊ុន Arev Nanotec Brands Inc ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ VANCOUVER ប្រទេស​កាណាដា​ បាន​ប្រកាស​ថា ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន «AREV Cambodia Brands Inc» ​បាន​ផ្តួចផ្ដើម​ក្នុង​ជំហាន​ដំបូង​ ដើម្បី​បង្កើត​ប្រតិបត្តិការ​ផលិត​វត្ថុធាតុដើម​លើ​ផ្ទៃដី​ទំហំ​ ២០ ​ហិកតា​ នៅ​ជិត​ទីក្រុង​ភ្នំពេញ​ ដើម្បី​ផ្គត់ផ្គង់​ដល់​អាហារ​បំប៉ន​ដែល​នឹងមាន​វត្តមាន​លើ​ទីផ្សារ​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​។

វត្ថុធាតុដើម​គឺ​សរសៃ​ផ្សិត​ផ្អួរ (Mycelium) ​ជា​ប្រភព​ដ៏សំខាន់​មួយ​នៃ​ប្រូតេអ៊ីន​ប្រកប​ដោយ​និរន្តរភាព ដែល​គេ​មិនបាន​គិតដល់​ក្នុងការ​អភិវឌ្ឍ​នៃ​រូបមន្ត RUTF ផ្សេងទៀត​ដែល​បច្ចុប្បន្ន​បាន​ចែកចាយ​នៅ​បរិមាណ​ច្រើន​នៅក្នុង​ការកំណត់​ប្រភព​ធនធាន​ដែល​ក្រខ្សត់ ដោយ​ទីភ្នាក់ងារ​លទ្ធកម្ម​អាហារ​បំប៉ន​សុខភាព​សាធារណៈ​ជាច្រើន​។ ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​។

លោក Mike Withrow អគ្គនាយក​ក្រុមហ៊ុន Arev Nanotec Brands Inc បាន​ថ្លែងថា​៖ «​ការអភិវឌ្ឍ​របស់​យើង​ជាមួយនឹង​គំនិត​ផ្តួចផ្ដើម​កសិកម្ម​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ដាំ​ផ្សិត​ផ្អួរ​សម្រាប់​ការប្រើប្រាស់​លើ​ទីផ្សារ​នៃ​អាហារបំប៉ន SUS-TAINN នឹង​ធានាថា ប្រភព​វត្ថុធាតុដើម​មិន​ស្ថិតក្រោម​ការប្រែប្រួល​តម្លៃ​ខ្លាំង​ដែល​បានបង្ហាញ​ជាប្រចាំ​នៅក្នុង​ទីផ្សារ​អាហារ​បំប៉ន​អន្តរជាតិ​»​។

ទោះយ៉ាងណា​ក្រុមហ៊ុន​នេះ​មិន​បាន​បង្ហាញ​ពី​ទីតាំង​ជាក់លាក់ និង​ផែនការ​លម្អិត​ទេ​៕ LA