ក្រុមហ៊ុន​បុងកាហ្វេ (ខេមបូឌា) អិលធីឌី និង​ក្រុមហ៊ុន​ធានឡឹដ៏ ហ្វូដ គ្លូប៊ល កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចុះ​អនុស្សារណៈ​យោគ​យល់​គ្នា (MoU) ​ដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ អាហារ និង ​ភេសជ្ជៈ ដែល​មាន​គុណភាព​ខ្ពស់​ដូច​ជា​ កាហ្វេ​សូដា​អ៊ីតាលី និង មុខ​ម្ហូប​អាហារ​ជាច្រើន​មុខ​ទៀត នៅ​ហាង ប៉ាប៉ា ចនស៍ សាខាទី ១ ដែល​ស្ថិត​នៅ​សង្កាត់​ជ្រោយចង្វា។

ក្រោម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ​ក្រុមហ៊ុន​បុងកាហ្វេ (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ឆុង​កាហ្វេ​និង​គ្រឿង​ផ្សំ​ភេសជ្ជៈ​ នឹង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ផែន​ការ​ពង្រីក​របស់​ហាង ប៉ាប៉ា ចនស៍ នៅ​កម្ពុជា ដែល​មាន​គម្រោង​ពង្រីក​សាខា​ឲ្យ​បាន ១៥ ទីតាំង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ត្រឹម​ឆ្នាំ ២០២៣។

លោក Harry Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បុង​កាហ្វេ ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​មោទន​ភាព​ណាស់​ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​ដៃគូ​ដោយ​ក្រុមហ៊ុន​ ធានឡឹដ៏ ហ្វូដ គ្លូប៊ល ដែល​ជា​ខ្សែ​សង្វាក់​ភីហ្សា​ពិភព​លោក ​ដើម្បី​ធ្វើ​ជា​អ្នក​​ផ្គត់ផ្គង់​កាហ្វេ និង ទឹក​ស៊ីរ៉ូ ផ្តាច់​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ។ យើង​នឹង​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ការងារ​របស់​ ធានឡឹដ៏ ហ្វូដ គ្លូប៊ល ដើម្បី​អភិវឌ្ឍ​និង​ផ្គត់ផ្គង់​ការ​ផ្តល់​ជូន​ផលិតផល​ថ្មី​ហើយ​ប្លែក​បន្ថែម​ទៀត នា​ពេល​អនាគត។

«នៅ​ប៉ាប៉ា ចនស៍ យើង​តែងតែ​ជឿ​ជាក់​លើ​ការ​ផ្តល់​ជូន​អតិថិជន​នូវ​គ្រឿង​ផ្សំ​ល្អ​បំផុត នៅ​ក្នុង​ផលិតផល​របស់​យើង។ យើង​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​រក​ឃើញ​ដៃ​គូ​ដែល​ជឿ​ជាក់​លើ​ទស្សន​វិស័យ​ដូច​ពួកយើង​ដែរ»។

ធានឡឹដ៏ ហ្វូដ គ្លូប៊ល គឺជា​អ្នក​កាន់​សិទ្ធិ​ផ្តាច់​មុខ​នៃ​យីហោ​ ប៉ាប៉ា ចនស៍​នៅ​កម្ពុជា។

លោក Peter Xu នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ធានឡឹដ៏ ហ្វូដ គ្លូប៊ល មាន​ប្រសាសន៍​ថា៖ «ក្រុម​ការងារ​របស់ បុងកាហ្វេ កម្ពុជា ពិត​ជា​មាន​បទ​ពិសោធន៍​ទាក់​ទង​នឹង​ផ្នែក​កាហ្វេ​ហើយ​កម្រិត​នៃ​ការ​គាំទ្រ​ពី​សំណាក់​ពួកគេ​ចំពោះ​ប្រតិបត្តិការ​របស់​យើង គឺ​ពិត​ជា​អស្ចារ្យ​ណាស់។ យើង​ទន្ទឹង​រង់ចាំ​ភាព​ជា​ដៃគូ​ដ៏​យូរ​អង្វែង​និង​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​ក្រុមហ៊ុន បុង​កាហ្វេ​កម្ពុជា។

លោក Wong និង​លោក Xu បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ដែល ​មាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ទាំង​ពីរ​ធ្វើ​ជា​សាក្សី៕

អំពី​ក្រុមហ៊ុន​បុងកាហ្វេ​គ្រុប

ក្រុមហ៊ុន​បុង​កាហ្វេគ្រុប ឥឡូវ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Massimo Zanetti Beverage Group ​ដែល​បាន​ចុះ​បញ្ចី​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ទីក្រុង Milan ប្រទេស អ៊ីតាលី ដែល​ត្រូវ​បាន​បង្កើត​និង​ដឹកនាំ​ដោយ Massimo Zanetti។

បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦២ នៅ​ប្រទេស សឹង្ហបូរី បុង​កាហ្វេ​គឺជា​ក្រុមហ៊ុន​ផលិត​និង​ផ្គត់ផ្គង់​កាហ្វេ​ឈាន​មុខ​គេ​អាស៊ី​អាគ្នេយ៍​អាស៊ី​បូព៌ា​និង​មជ្ឈឹមបូព៌ា។ ក្នុង​នាម​ជា​អ្នក​ត្រួស​ត្រាយ​កាហ្វេ​បែប​អ៊ឺរ៉ុប​នៅ​អាស៊ី​អាគ្នេយ៍​បុង​កាហ្វេ មាន​មោទនភាព​ចំពោះ​ផលិតផល និង សេវាកម្ម​ដែល​មាន​គុណភាព​ដល់​អតិថិជន ទាំង​នៅ​ក្នុង​សណ្ឋាគារ​ធំៗ​ក្រុមហ៊ុន​អាកាសចរណ៍​ភោជនីយដ្ឋាន​ក្លឹប​កម្សាន្ត​និង​ហាង​​លក់​រាយ​ជាច្រើន​ទៀត​ក្នុង​នាម​ជា​អ្នក​ផ្តល់​ដំណោះ​ស្រាយ​ភេសជ្ជៈ​គ្រប់​ប្រភេទ ដូចជា ផ្គត់ផ្គង់​គ្រាប់​កាហ្វេ​លីង​តែ​ទឹកផ្លែ​ឈើ​ទឹក​ស៊ីរ៉ូម៉ា​ស៊ីន​ឆុងកាហ្វេ និង ម៉ាស៊ីន/ក្រឡុក​ផ្លែឈើ​ចម្រុះ​ដ៏​សម្បូរ​បែប៕

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖

កញ្ញា នាង វណ្ណលីដា: ប្រធាន​គ្រប់គ្រង​ផ្នែក​ទីផ្សារ​បុងកាហ្វេ (ខូមបូឌា) អិលធីឌី

អ៊ីម៉ែល:vanlyda.neang@boncafe.com.kh

ទូរស័ព្ទ: (៨៥៥) ០២៣ ៨៨៣ ១០០ / ២០០

អាសយដ្ឋាន​ការិយាល័យ​តាំង​បង្ហាញ​ផលិតផល (Showroom) និង​ការិយាល័យ​កណ្តាល៖

ផ្ទះលេខ S៥-១០ អូឡាំព្យាស៊ីធី ផ្លូវលេខ ១៦១ សង្កាត់វាលវង់ ខណ្ឌ ៧ មករា ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា

លោក តែ អាន: ប្រធាន​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ ធានឡឹដ៏ ហ្វូដ គ្លូប៊ល ឯ.ក

អ៊ីម៉ែល:teann15@gmail.com

ទូរស័ព្ទ : (៨៥៥) ០៧៨ ៥៥៦ ៥៩៦

អាសយដ្ឋាន​ការិយាល័យ​កណ្តាល៖ ផ្ទះលេខ ២៦៤ ផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា ។